Kalib9!!! កាន់តែងាយកាន់តែស្រួលបើចង់លក់ម៉ូតូដាច់ភ្លាមៗ កុំរំលង កម្មវិធី Moto Price (មានវីដេអូ Demo)

តើអ្នកចង់លក់ម៉ូតូដែលអាចលក់ដាច់ភ្លាមៗ ហើយបានតម្លៃខ្ពស់រឺទេ?

ថ្ងៃនេះក្នុងស្រុកដុតខម សូមណែនាំពីកម្មវិធីថ្មីមួយតាមទូរសព្ទដែលបានបង្កើតឡើងដោយក្រុមហ៊ុនជប៉ុន។

43622613_259958501384632_2213831774507630592_n

ជាការពិតណាស់កាលពីសម័យបច្ចេកវិទ្យាមិនទាន់ជឿនលឿនទាំងគេទាំងខ្ញុំនៅពេលចង់លក់ម៉ូតូម្តងៗ តែងមានទំលាប់មួយគឺជិះចុះឡើងៗពីហាងមួយទៅហាងមួយដើម្បីសួរម្ចាស់ហាងពីតម្លៃម៉ូតូរបស់ខ្លួន ពេលខ្លះត្រូវចំណាយពេលសឹងតែកន្លះថ្ងៃទំរាំត្រូវថ្លៃគ្នាហើយតម្លៃទៀតសោតគឺទាបជាងទីផ្សារដាច់ស្រលះតែម្តង។

42028015_259958491384633_4376099893941370880_n

ផ្ទុយស្រលះពីសម័យដើមឥលូវដោយសារបច្ចេកវិទ្យាជឿនលឿនតួយ៉ាងថ្មីៗនេះមានកម្មវិធីអេបមួយឈ្មោះថា "Moto Price" ដោយលោកអ្នកគ្រាន់តែកាន់ទូរសព្ទដៃមករួចវាយពាក្យ Moto Price ដើម្បីទាញយកកម្មវិធីអេបនេះតាម Google Play រឺ App Store ជាការស្រេច។

41346047_259958494717966_5695503002480148480_n

បន្ទាប់មក បំពេញព័ត៌មានអំពីម៉ូតូ មិនចាំបាច់ដាក់តម្លៃ (ចំណាយពេលតែ៣នាទីគតសំរាប់ចុះឈ្មោះ) !អ្នកនឹងឃើញការឲ្យថ្លៃពីហាងម៉ូតូជាច្រើនដែលជាដៃគូនៃអេបនេះ!បន្ទាប់មកទៀតអ្នកអាចសម្រេចចិត្តថាលក់ម៉ូតូទៅហាងណាដែលបាន​​​ ឲ្យតម្លៃខ្ពស់ជាងគេ!

42013498_259958508051298_4012425797305368576_n

ចុងក្រោយយកម៉ូតូមកកាន់ហាងនោះរួចនិយាយជាមួយម្ចាស់ហាង លក់តាមតម្លៃដែលអ្នកចង់បានជាការស្រេចដោយមិនចាំបាច់ចំណាយពេលយូរទេ!

42012749_259958498051299_2030715281201954816_n

ផ្ដល់សិទ្ធដោយ៖ Moto Price