រុក្ខជាតិ ៣មុខ ងាយដាំក្បែរផ្ទះទាំងនេះ អាចបណ្តេញសត្វមូសបានយ៉ាងមានប្រសិទ្ធភាព – Kalib9 គន្លឹះ | Pelklas

រុក្ខជាតិ ៣មុខ ងាយដាំក្បែរផ្ទះទាំងនេះ អាចបណ្តេញសត្វមូសបានយ៉ាងមានប្រសិទ្ធភាព

សត្វដែលសាហាវខ្លាំងជាងគេបំផុតក្នុងពិភពលោកនេះគឺសត្វមូស។ គ្មានសត្វណាសម្លាប់អាយុជីវិតមនុស្សយើងច្រើនជាងមូសឡើយ។ ដោយក្នុង១ឆ្នាំៗសត្វមូសបានសម្លាប់ជីវិតមនុស្សអស់៧២៥០០០នាក់ក្នុងពិភពលោក(តួលេខរបស់អង្គការសុខភាពពិភពលោក)។

ចំពោះគ្រោះថ្នាក់ដោយសារតែសត្វមូស មានពីរប្រភេទធំៗគឺមូសដែកគោល និងមូសខ្លា។ ហើយការប្រើថ្នាំសម្លាប់សត្វមូសគឺវាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាពមនុស្សជាពិសេសគឺកុមារដោយសារតែសារធាតុគីមីអស់ទាំងនោះ។

ហើយបើប្រើប្រាស់ថ្នាំបាញ់មូសនៅក្នុងផ្ទះជាប់ជាប្រចាំ គឺ វាជាអាវុធប្រហារសុខភាពអ្នកប្រើអោយវិនាសអន្តរាយយ៉ាងរង្គាលដោយសារថ្នាំបាញ់មូស។

ដូច្នេះ បើសិនជាអាចជៀសវាងបាន គឺ សូមកុំប្រើថ្នាំបាញ់មូស ប៉ុន្តែ សូមយើងព្យាយាមប្រើវិធីសាស្ត្រធម្មជាតិជំនួសវិញល្អជាង។

ហេតុនេះថ្ងៃនេះយើងនឹងលើកយករុក្ខជាតិក្បែរផ្ទះ ៣ប្រភេទ ដែលងាយដាំ ហើយថែមអាចការពារ និងបណ្តេញសត្វមូសទៀតផង ដែលរួមមានដូចជា៖

១. ជីរអង្កាម

ក្លិនឈ្ងុយរបស់ជីរអង្កាមធ្វើឱ្យអារម្មណ៍មនុស្សយើងស្រស់ស្រាយ និងខ្យល់ដណ្តើមស្រស់ថ្លា តែក្លិនរបស់វាបែរជាក្លាយជាសត្រូវលេខ១ ដែលជួយធ្វើឱ្យពពួកសត្វមូសមិនហ៊ានមកជិតនោះឡើយ។

២. ផ្កាស្បៃរឿង

ក្លិនក្រពុលរបស់ផ្កាស្បែរឿងក៏អាចជួយការពារសត្វមូសមិនឱ្យចូលមកជិត ថែមទាំងអាចបណ្តេញវាចេញពីម្តុំបរិវេណដែលមានដាំដុះផ្កាស្បៃរឿងនេះទៀតផង។

៣. ស្លឹកគ្រៃ

ដូចដែលលោកអ្នកបានដឹងរួចមកហើយថា ស្លឹកគ្រៃមានរោមបន្លាតិចៗ ថែមទាំងមានក្លិនឈ្ងុយផងដែរ ហើយដោយសារតែបែបនេះហើយ បានជាវាមានអនុភាពក្នុងការបណ្តេញសត្វមូលបានយ៉ាងប្រសើរ។

ដូច្នេះអ្នកអាចដាំរុក្ខជាតិទាំងនេះព័ទ្ធជុំវិញផ្ទះ ដាំដាក់ក្នុងថូ ឬក្នុងផើងយកទៅតាំងនៅក្នុងកៀនកោះនៃចន្លោះនៅក្នុងផ្ទះ ដើម្បីបណ្ដេញសត្វមូសចេញពីក្នុងផ្ទះយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត៕

កែសម្រួលពី៖ IMan-KH