កំពូលអ្នកប្រាជ្ញចិន ស៊ូ សឺ ឬ ស៊ូ តុងប៉ គឺជាបុគ្គលម្នាក់ដែលមានចំនេះដឹងជ្រៅជ្រះ ប្រកាន់ខ្ជាប់នូវយុត្តិធម៌ និងភាពស្មោះត្រង់ចំពោះមនុស្សទូទៅ ។

ស៊ូតុងប៉ គឺជាអ្នកប្រាជ្ញចិនម្នាក់ដែលមានសមត្ថភាព តែគួអោយសោកស្តាយមន្ត្រីធំៗ ព្រមទាំងព្រះមហាក្សត្រមិនអោយតម្លៃដល់រូបលោកឡើយ។ ខ្សែជីវិតរបស់អ្នកប្រាជ្ជចិនរូបនេះរសាត់អណ្តែតទៅតំបន់ឆ្ងាយៗនៅតាមចុងកាត់មាត់ញក និងរស់នៅយ៉ាងលំបាក។

ថ្ងៃនេះ សូមលើកយកផ្នត់គំនិតទាំង ៥ របស់អ្នកប្រាជ្ញចិនស៊ូ តុងប៉ ពិតជាមានប្រយោជន៍ និងមានន័យបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។

១.ត្រង់

នៅក្នុងដំណើរជីវិត បើយើងត្រង់ គឺយើងជាអ្នកឈ្នះ បើគេមិនត្រង់ គឺគេជាអ្នកបរាជ័យ។ ភាពស្មោះត្រង់អាចឱ្យយើងទទួលបានសេចក្តីលំបាកម្តងហើយម្តងទៀត តែវានឹងផ្តល់ភាពប្រសើរឡើងឱ្យជីវិត បន្ទាប់ពីយើងទទួលបានសេចក្តីទុកចិត្តកាន់តែខ្លាំងពីមនុស្សជុំវិញខ្លួន។

២. ជឿ

ធ្វើជាអ្នកដឹកនាំ គឺចាំបាច់ត្រូវតែជឿជាក់លើប្រជារាស្ត្រ ជឿជាក់លើកងទ័ព និងមេទ័ព។ ព្រោះអ្នកត្រូវចាំថា បើមិនជឿជាក់លើមេទ័ព កងទ័ពនឹងខ្សោយ បើមិនជឿជាក់លើមេទ័ព កងទ័ពនឹងបាក់ទឹកចិត្ត។ ម្លោះហើយ ការផ្តល់ជំនឿ ឬការបំពាក់ជំនឿទៅកាន់មនុស្សជុំវិញខ្លួន គឺជាការផ្តល់ថាមពល ឬកម្លាំង ដែលមានតម្លៃថ្លៃជាងអាវុធដែលលោកអ្នកបានផ្តល់ទៅឱ្យពួកគេទៅទៀត។

៣.សមស្រប

យោងទៅតាមសភាពការណ៍ ពេលវេលា ភូមិសាស្ត្រ ហើយនឹងមនុស្ស។ អ្នកប្រហែលជាពុះកញ្ជ្រោលខ្លាំងជាមួយនឹងសមត្ថតភាពដ៏អស្ចារ្យរបស់អ្នក ជាមួយនឹងកម្លាំងដ៏លើសលប់របស់អ្នក និងជាមួយនឹងអាវុធយុទ្ធភ័នដ៏ទំនើបៗរបស់អ្នក។ ប៉ុន្តែបើអ្នកភ្លេចគិតថា កាលៈទេស ពេលវេលា ភូមិសាស្ត្រ និងមនុស្ស មានភាពអស្ចារ្យលើសលប់អាចកំទិចនូវអ្វីដែលអ្នកកំពុងមានទាំងនោះបាន នោះអ្នកច្បាស់ជាចាញ់ដោយសារការធ្វេសប្រហែសណាមួយជាក់ជាមិនខាន។

៤.ដឹង

ដឹងមេឃដឹងដី ដឹងគេដឹងខ្លួនឯង។ ពោលមានន័យថា បើអ្នកស្គាល់ដៃគូប្រជែងច្បាស់ ស្គាល់ខ្លួនឯងច្បាស់ ច្បាំង១០០ដងឈ្នះទាំង១០០ដង។ ប៉ុន្តែបើស្គាល់គេ មិនស្គាល់ខ្លួនឯងច្បាស់ សង្ឃឹមឈ្នះ៥០ ចាញ់៥០ ហើយបើស្គាល់ខ្លួនឯងច្បាស់ មិនស្គាល់គេ គឺសង្ឃឹមឈ្នះ៥០ និងចាញ់៥០ដូចគ្នា។ ដឹងមេឃមានន័យថា ដឹងពីធាតុអាកាសនៃធម្មជាតិវាប្រែប្រួល និងមានដំណើរការយ៉ាងមិច ដឹងដីបានន័យថា យល់ពីភូមិសាស្ត្រ និងដឹងពីរបៀបរបបរស់នៅក្នុងតំបន់ឱ្យបានច្បាស់។

៥.ជំហរ

ប្រើកងទ័ពចម្លែក វិធីចម្លែក មនុស្សចម្លែក ក្បួនចម្លែក សភាពការចម្លែក។ ពោលមានន័យថា ធ្វើសឹកត្រូវចេះប្រើល្បិច។

អត្ថបទដោយ នេន សុធា (Leadership Writer) Business-Cambodia