ធានាថាឆុតណាស់! ការប្រើប្រាស់ថ្នាំដុសធ្មេញរបស់អ្នក អាចមើលដឹងពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់អ្នក១០០% – Kalib9 គន្លឹះ | Pelklas

ធានាថាឆុតណាស់! ការប្រើប្រាស់ថ្នាំដុសធ្មេញរបស់អ្នក អាចមើលដឹងពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់អ្នក១០០%

អ្នកចិត្តសាស្រ្តនិយាយថា ៤០% នៃសកម្មភាពទាំងនេះមិនមែនកើតឡើងដោយចៃដន្យទេប៉ុន្តែវាជាទម្លាប់។

អ្វីដែលអ្នកចាត់ទុកថាជាសកម្មភាពមិនសំខាន់នោះពិតជាធ្វើឱ្យទម្លាប់ប្រចាំថ្ងៃរបស់អ្នកហើយវាជាផ្នែកមួយដ៏ធំនៃជីវិតរបស់អ្នក ហើយវាអាចបង្ហាញឱ្យឃើញច្រើនអំពីបុគ្គលិកលក្ខណៈរបស់អ្នកក្នុងបច្ចុប្បន្ននេះ។

១. អ្នករក្សាទ្រង់ទ្រាយរបស់វាឱ្យនៅដដែល ៖ អ្នកចូលចិត្តការនៅម្នាក់ឯងអ្នកគឺជាមនុស្សចូលចិត្តស្រមើលស្រមៃ។ ជួនកាលវាហាក់ដូចជាអ្នករស់នៅក្នុងពិភពលោកផ្ទាល់ខ្លួនរបស់អ្នក។

អ្នកងាយយល់ ទន់ភ្លន់ ងាយស្រួល មានការពិចារណាហើយចេះអត់ឱន។ ក្នុងពេលតែមួយអ្នកអាចមានភាពស្មោះត្រង់និងមានចិត្តសប្បុរស។

អ្នកតែងតែមានការគិត និងគំនិតជាច្រើន ហើយចូលចិត្តជួយអ្នកដ៏ទៃ។

២. មនុស្សដែលច្របាច់ពីកណ្ដាលបំពង់ថ្នាំដុសធ្មេញ ៖ អ្នកជាមនុស្សចេះទទួលស្គាល់ការពិត​ ហើយអ្នកជាមនុស្សសកម្ម និងអ្នកជាមនុស្សធ្វើអ្វីប្រញ៉ាប់ៗ។

អ្នកមិនមែនជាមនុស្សរាបរាប់ច្រើននោះទេ ហើយក៏មិនចូលចិត្តរៀបចំអ្វីច្រើននោះដែរ ប៉ុន្តែនៅពេលដែលអ្នក ជួបការលំបាកអ្វីមួយអ្នកមិនរត់គេចទេ តែអ្នកមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាទាំងនោះ។

អ្នកជាមនុស្សរួសរាយរាក់ទាក់ដាក់អ្នកដទៃ អ្នកមានមិត្តភក្ដិច្រើន ហើយចូលចិត្តចេញមុខក្នុងសង្គម។ អ្នកចេះប្រើជីវិតរបស់អ្នកមានតុល្យភាព ហើយអ្នកចេះគ្រប់គ្រង់អារម្មណ៍ខ្លួនឯង។

៣. មនុស្សច្របាច់ពីខាងលើ ៖ អ្នកជាមនុស្សរឹងរុស ហើយអ្នកនឹងធ្វើអ្វីគ្រប់យ៉ាងឱ្យតែអ្នកចង់បានអ្វីមួយ។​

អ្នកមិនគិតអ្វីខុសនោះទេ ហើយអ្នកមិនសូវជឿទុកចិត្តលើអ្នកដទៃនោះទេ  ហើយអ្នកជាមនុស្សទីពឹងលើខ្លួនឯង។

អ្នកធ្វើអ្វីតែម្នាក់ឯងនិងស្រឡាញ់ខ្លួនឯងដែលល្អណាស់ ប៉ុន្តែអ្នកអាត្មានិយម ហើយប្រើអ្នកដទៃដើម្បីយកផលប្រយោជន៍។

៤. ចំពោះមនុស្សដែលច្របាច់ឬបត់ថ្នាំដុសធ្មេញពីក្រោមឡើងលើ ៖ អ្នកគឺជាមនុស្សដែលមានឫកពាល្អនិងស្អាតហើយខណៈដែលអ្នកយកចិត្តទុកដាក់អំពីទ្រព្យសម្បត្តិរបស់អ្នក អ្នកក៏យកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញអ្នកផងដែរ។ អ្នកមិនចូលចិត្តចំណាយពេលឱ្យអត់ប្រយោជន៍ ហើយបើអ្នកមានមិនប្រើអ្វីឱ្យខ្ជះខ្ជាយនោះទេ។

អ្នកជាមនុស្សខិតខំធ្វើការ ហើយអ្នកធ្វើការបានយ៉ាងល្អ ទាំងនេះមានន័យថាមនុស្សដទៃទៀតអាចពឹងពាក់លើអ្នកបាន។

លើសពីនេះទៀតអ្នកចូលចិត្តរៀបចំផ្ទះរបស់អ្នកឱ្យស្អាតជានិច្ច ហើយជីវិតរបស់អ្នកក៏មានការរៀបចំបានល្អដែរ។

៥. អ្នកច្របាច់គ្រប់កន្លែង ៖ អ្នកមានសមត្ថភាពក្នុងការមើលឃើញពិភពលោកផ្សេងពីអ្នកដទៃ ហើយមានភាពច្នៃប្រឌិតខ្ពស់។

អ្នកអាចមើលឃើញភាពស្រស់ស្អាតគ្រប់ទីកន្លែង។ វាអាចជាការពិបាកសម្រាប់អ្នកក្នុងការធ្វើឱ្យមានភាពរៀបរយ ហើយអ្នកមានការពិបាកក្នុងការបំពេញកិច្ចការដែលអ្នកបានគ្រោងទុក ប៉ុន្តែអ្នកជាមនុស្សសុទិ្ធនិយម និងជាមនុស្សមានចិត្តទូលាយ។ ហើយអ្នកងាយនិងផ្លាស់ប្ដូរអារម្មណ៍យ៉ាងលឿន។

ប្រែសម្រួលដោយ៖ Kalib9

ប្រភពោ៖ BrightSide