ប្រាសាទ​មេបុណ្យ​ខាងលិច​ជា​ប្រាសាទបុរាណ​ខ្មែរ​មាន​ទីតាំង​ស្ថិតនៅ​លើ​ដីទួល​មួយ​កន្លែង​ ​ចំ​កណ្តាល​បារាយណ៍​ខាងលិច​ ​ក្នុង​ខេត្តសៀមរាប​។​ ​ – Kalib9 ប្រវត្តិសាស្រ្ត | Pelklas

ប្រាសាទ​មេបុណ្យ​ខាងលិច​ជា​ប្រាសាទបុរាណ​ខ្មែរ​មាន​ទីតាំង​ស្ថិតនៅ​លើ​ដីទួល​មួយ​កន្លែង​ ​ចំ​កណ្តាល​បារាយណ៍​ខាងលិច​ ​ក្នុង​ខេត្តសៀមរាប​។​ ​

​តាម​ឯកសារ​លោក​ ​ជីវ​ ​តា​ក្វាន់​ ​ឱ្យ​ដឹង​ថា​ ​ប្រាសាទ​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​អំឡុង​ពាក់កណ្តាល​សតវត្ស​ទិ១១នៃ​គ្រិស្តសករាជ​ក្នុង​រាជ្យ​ព្រះបាទ​ឧទ័យ​ទិត្យ​វរ្ម័ន​ទិ២​ ​(​ឆ្នាំ១០៤៩​-​១០៦៦​)​ ​ដើម្បី​ឧទ្ទិស​ដល់​បុព្វការី​ជន​របស់​ព្រះអង្គ​នៅ​សតវត្ស​ទី​ ​១១​។​

​ប្រាសាទ​នេះ​មាន​លក​ខណៈ​ប្លែក​ ​ពិសេស​សំណង់​ប្រាសាទ​ផ្សំ​ឡើង​ដោយ​កំពែង​មួយ​ជាន់​ធ្វើអំពី​ថ្មភក់​ ​ហ៊ុមព័ទ្ធ​ស្រះទឹក​ធំ​មួយ​ដែលគេ​ជីក​នៅ​លើ​ដីទួល​នោះ​។​ ​

កំពែង​ខាងកើត​ត្រូវ​បាន​គេ​រចនា​ជា​ថែវ​មាន​បង្អួច​ធំល្មម​ ​ស្ថិត​នៅ​ដាច់​ៗ​ពីគ្នា​ ​និង​មាន​គោ​បុរៈ​ចូល​ចំនួន​បី​៖​ ​មួយ​នៅ​ចំ​កណ្តាល​ ​និង​ ​ពីរ​ទៀត​នៅ​ចុង​សងខាង​នៃ​ថែវ​។​ 

​នៅ​ចំ​កណ្តាល​ស្រះទឹក​ខាងក្នុង​មាន​សំណង់​មួយ​ធ្វើអំពី​ថ្មភក់​មាន​រាង​មូល​របៀប​ដូចជា​អណ្តូង​ទឹក​ ​មាន​អង្កត់ផ្ចិត​ប្រហែល៣ម៉ែត្រ​​។​ ​តាមរយៈ​ការ​ធ្វើ​កំណាយ​នៅ​ឆ្នាំ​ ​១៩៣៩​ ​គេ​បាន​រក​ឃើញ​រូប​បដិមា​មួយ​អង្គ​ក្នុង​ឥរិយាបថ​ផ្ទំ​ ​ប៉ុនែ្ត​ជា​ព្រះវិស្ណុ​ ​ស្ថិតនៅ​ប្រាសាទ​មេបុណ្យ​ខាងលិច​​។​ ​

យោង​តាម​ការ​បកស្រាយ​របស់​លោក​ ​ជីវ​ ​តា​ក្វាន់​បេសកជន​នៃ​ចក្រភព​ចិន​ ​ដែល​បាន​មកដល់​ទីក្រុង​អង្គរ​នៅ​អំឡុង​ឆ្នាំ​ ​១២៩៥​ ​បាន​បញ្ជាក់​ថា​ ​ប្រាសាទ​មេបុណ្យ​ខាងលិច​ត្រូវ​បាន​ស្ថាបនា​ឡើង​ស្របតាម​អត្ថន័យ​នៃ​រឿង​កំណើត​ព្រះព្រហ្ម​ ​ពីព្រោះ​តាមដំណើរ​រឿង​នេះ​ ​មុន​ការ​លេចឡើង​នៃ​ពិភព​ថ្មី​ ​ព្រះវិស្ណុ​ទ្រង់​បាន​ផ្ទំ​ធ្វើស​មា​ធិ​លើ​ពស់​អ​នន្តៈ​ ​បណ្តែត​ខ្លួន​លើ​ផ្ទៃ​ទឹកសមុទ្រ​ ​អស់កាលដ៏យូរ​​។​ 

​បន្ទាប់មក​មាន​ឈូក​មួយ​ដើម​ដុះ​ចេញពី​ផ្ចិត​របស់​ព្រះអង្គ​ ​ហើយ​នៅ​លើ​ផ្កាឈូក​នោះ​ ​មាន​លេញ​ចេញ​រូប​ព្រះព្រហ្ម​ ​ទ្រង់​កំពុង​គង់​ធ្វើស​មា​ធិ​ ​ដែល​បង្ហាញ​ពី​ការ​កកើត​ភព​ថ្មី​។​

​នៅក្នុង​ឆ្នាំ​ ​១៩៣៨​ ​នៅក្នុង​បរិវេណ​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ធ្វើ​កំណាយ​រក​ឃើញ​នូវ​រូប​ព្រះ​វិស្ណុ​ផ្ទុំ​ធំ​មួយ​ ​ធ្វើអំពី​សំរិទ្ធិ​មួយ​កំណាត់​ខ្លួន ​(​ចាប់ពី​ដើមទ្រូង​ឡើង​ដល់​ព្រះកេស​)​៕​

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular