៧ចំណុច គួរចៀសវៀង បន្ទាប់ពីបែកបាក់ស្នេហា!

មនុស្សស្រលាញ់គ្នា តែងតែមានការជួប និងបែក ដែលគ្រប់យ៉ាងសុទ្ធតែបានកំណត់ដោយព្រហ្មលិខិត។ពេលកំពុងតែស្រលាញ់គ្នា គ្មាននរណាចង់គិតដល់រឿងបែកគ្នាទេ  ប៉ុន្តែបើសិនជាដល់ដំណាក់កាលត្រូវចែកផ្លូវគ្នាហើយ តើអ្នកនិងសង្សារ គួរធ្វើអ្វីបន្តទៀត? ពេលខ្លះរឿងដែលយើងបានធ្វើ មិនប្រាកដថាសុទ្ធតែត្រឹមត្រូវដូចអ្វីដែលយើងបានគិតនោះទេ។ ខាងក្រោមនេះ ជារឿងមួយចំនួនដែលមិនគួរធ្វើ ក្រោយពេលទំនាក់ទំនងស្នេហាដល់ទីបញ្ចប់៖

១.  កុំគេចវេសមុខគ្នា

មិនថាស្នេហារបស់អ្នកបញ្ចប់ទៅដោយហេតុផលអ្វីនោះទេ អ្នកត្រូវតែប្រឈមមុខនៅចំពោះមុខគ្នា ហើយនិយាយគ្នាឱ្យច្បាស់ពីមូលហេតុគ្រប់យ៉ាង ដែលនាំឱ្យយើងសម្រេចជ្រើសផ្លូវមួយនេះ ដើម្បី កុំឱ្យមានភាពស្ដាយក្រោយ នៅថ្ងៃខាងមុខ។

01

២. កុំតាមដានរឿងរបស់សង្សារចាស់ និងសង្សារថ្មីគេ

ការធ្វើបែបនេះ វាប្រៀបដូចជាយកកាំបិទមកចាក់ខ្លួនឯងអ៊ីចឹង ព្រោះបើអ្នកនៅតែចង់ដឹងរឿងរបស់គេនោះ វាប្រៀបដូចជាអ្នកកំពុងរស់នៅក្នុងអតីតកាលដែលបានរសាត់បាត់ទៅហើយ ហើយវាធ្វើឱ្យអ្នកកាន់តែឈឺចាប់ទៅវិញទេ។

02

៣. កុំទៅរំលឹកអនុស្សាវរីយ នៅកន្លែងដែលធ្លាប់ទៅពីរនាក់

កុំព្យាយាមនាំខ្លួនឯង ទៅកន្លែងដែលធ្លាប់សាងអនុស្សាវរីយជាមួយគេ ព្រោះវាគ្មានបានផលប្រយោជន៍អ្វីមកយើងសោះឡើយ ក្រៅពីនឹកនាដល់គេ និងនឹកដល់រឿងរ៉ាវល្អៗ និងពាក្យសម្ដីដែលធ្លាប់និយាយគ្នា ហើយរឿងទាំងនោះ នឹងធ្វើឱ្យយើងនឹកស្រណោះទៅវិញទេ។

03

៤. កុំដាក់គុក ឬឃុំឃាំងខ្លួនឯង

កុំព្យាយាមសម្ខំម្នាក់ឯង មិនជួបនរណា ព្រោះនេះជាការធ្វើបាបផ្លូវអារម្មណ៍ដល់ខ្លួនឯង។ ព្យាយាមចេញក្រៅលំហែខ្លះ ជួបមិត្តភក្តិជិតស្និទ្ធ ធ្វើរឿងសប្បាយៗ ព្រោះបើអ្នកមិនព្រមដកខ្លួនចេញពីកន្លែងដែលអ្នក ឃុំឃាំងខ្លួនឯងទេ គ្មានអ្នកណាម្នាក់អាចជួយយកអ្នកចេញមកបានឡើយ។

04

៥. កុំស្រវាយកអ្នកថ្មី មកដើម្បីបន្លប់ចិត្តនឹកអ្នកចាស់

ការជ្រើសរើសយកមនុស្សម្នាក់មកក្នុងជីវិតគឺជារឿងល្អ ប៉ុន្តែបើអ្នកមិនទាន់ច្បាស់ខ្លួនឯងថា អាចភ្លេចអ្នកចាស់បានទេ កុំព្យាយាមរកអ្នកផ្សេងមកដើម្បីកំដរអារម្មណ៍បំភ្លេចអ្នកចាស់ នៅក្រោយពេលបែកគ្នាភ្លាមៗ។ បើអ្នកធ្វើបែបនេះ វាប្រៀបដូចជាធ្វើបាបមនុស្សម្នាក់ដែលមិនបានធ្វើបាបអ្នកសោះ។

Aid397310 V4 728px Break Up A Couple Step 11

៦. កុំផឹកគ្រឿងស្រវឹង

ការផឹកស៊ី ជារឿងធម្មតា ប៉ុន្តែបើអ្នកផឹកដើម្បីបំភ្លេចការឈឺចាប់ ផឹករហូតដល់លែងដឹងអីនោះ វាជារឿងដែលមិនគួរធ្វើសោះឡើយ។ វាមិនបានជួយអ្វីដល់អ្នកក្រៅពីបំផ្លាញសុខភាព និងប្រាក់កាសរបស់អ្នកទៅវិញទេ ហើយអ្នកដទៃ មើលមកគេអាចនឹងសើចចំអក ដែលអ្នកធ្វើបាបខ្លួនឯង ក្រោយពេលបែគ្នាបែបនេះ។

Drunk Guy Bar 770x513

៧. កុំព្យាយាមសងសឹកគេ

កុំព្យាយាមគិតថា យើងនឹងរកអ្នកថ្មីឱ្យល្អជាងសង្សារដែលទើបនឹងបែកគ្នានេះ។ បើអ្នកពិតជាចង់ធ្វើបែបនេះមែន វាមិនមែនបញ្ជាក់ថា អ្នកជាមនុស្សពូកែទេ តែវាបង្ហាញថា អ្នកនៅតែនឹកគេ ចង់ឱ្យគេឈឺចាប់ដែលបាត់បងអ្នក ប៉ុន្តែគេអាចនឹងមិនគិតបែបនេះចំពោះអ្នកទេ គេអាចគិតថា អ្នកជាមនុស្សសាវ៉ា បែកមួយភ្លាម ស្វែងរកមួយភ្លាម ក៏អាចថាបាន។

ចំណុចមួយចំនួនខាងលើនេះ គ្រាន់ជាការដាស់តឿន ដល់អ្នកដែលទើបចែកផ្លូវគ្នាហើយថ្មីៗ គួរគិតពិចារណា។ ត្រូវចាំថា ក្រោយពេលបែកគ្នា ភាគីម្ខាង ឬទាំងសងខាងសុទ្ធតែឈឺចាប់ ប៉ុន្តែគ្រប់យ៉ាងសុទ្ធតែត្រូវការពេលវេលា ដើម្បីផ្សះផ្សារ។ រៀនស្រលាញ់ខ្លួនឯងឱ្យច្រើន ធ្វើរឿងល្អៗដាក់ខ្លួនឯង គិតគូពីសុខភាព និងសម្រាកឱ្យបានច្រើន មិនយូរមិនឆាប់ អ្នកនឹងរកបានអ្នកថ្មីដែលល្អ ជាក់ជាមិនខាន៕