មុននឹងគិតខ្លីចង់សម្លាប់ខ្លួន! សូមមេត្តាអានរឿងមួយនេះឱ្យចប់សិនទៅ – Kalib9 យល់ដឹង | Pelklas

មុននឹងគិតខ្លីចង់សម្លាប់ខ្លួន! សូមមេត្តាអានរឿងមួយនេះឱ្យចប់សិនទៅ

មានបុរសម្នាក់ជាមនុស្សល្អ និងឧស្សាហ៍ព្យាយាមក្នុងការសិក្សា ប៉ុន្តែដោយសារតែបែកបាក់ស្នេហា ធ្វើអោយគាត់ប្រលងធ្លាក់។ ទុក្ខពិតជាជាន់លើទុក្ខ ព្រហ្មលិខិតពិតជាគ្មានមេត្តាមែន បាត់បង់ស្នេហា ការសិក្សាក៏ខាតបង់ ត្រូវឪពុកម្តាយស្តីបន្ទោសចង់កាត់កាល់ចោលទៀត តើលើលោកនេះមានអ្វីគួរឱ្យស្តាយស្រណោះទៀតទៅ? ។ ដោយអស់សង្ឃឹមក្នុងជីវិតខ្លាំង គាត់ក៏សំរេចចិត្តលោតទឹកសំលាប់ខ្លួន។

 

Inecat5_99350800

 

ប៉ុន្តែជាសំណាងល្អគាត់ត្រូវបានគេជួយសង្គ្រោះទាន់ ក៏រួចខ្លួននៅរស់រានមានជីវិត។ គាត់បានគិតខ្សែជីវិតឡើងវិញ និងសោកស្តាយចំពោះការគិតខ្លីមួយពេលៗរបស់គាត់។ គាត់បានចាប់ផ្តើមជីវិតសារជាថ្មី ត្រលប់ទៅផ្ទះសុំខមាទោសពីឪពុកម្តាយ និងសន្យាកែប្រែខ្លួនឯងសារជាថ្មី ។ គាត់បានចាប់ផ្តើមខិតខំរៀនឡើងវិញ រហូតភ្លេចពីការឈឺចាប់នឹងរឿងស្នេហាដែលនាំមកនូវក្តីឈឺចាប់។

 

The Innocent Man Song Joong Ki 2

 

១ឆ្នាំក្រោយមក គាត់បានបញ្ចប់ការសិក្សាដោយលទ្ធផលគួរជាទីគាប់ចិត្ត និងបានអាហារូបករណ៍ទៅក្រៅប្រទេសសិក្សាបន្តទៀត។ ៣ឆ្នាំក្រោយមកគាត់បានការងារដ៏ល្អនៅក្រុមហ៊ុនធំមួយ រួចឡើងតំណែងជាបន្តបន្តាប់។ ជីវិតគាត់ពោរពេញដោយភាពជោគជ័យស្ទើរនឹកស្មានមិនដល់។

៥ឆ្នាំក្រោយមកគាត់បានជួបនារីដ៏ល្អម្នាក់ ព្រមទាំងរៀបការជាមួយនឹងភាពជោគជ័យក្នុងជីវិត ទាំងការងារល្អ ក្រុមហ៊ុនកាន់តែធំរីកចម្រើន មានគ្រួសារ និងស្នេហាពោរពេញដោយសុភមង្គល។ គាត់មិននឹកស្មានថាថ្ងៃនោះបានកែប្រែជោគវាសនាគាត់ដល់ថ្នាក់នោះសោះ។ បើពេលនោះគាត់ស្លាប់ ​គាត់ពិតជាមិនបានដឹងទេថា ​ថ្ងៃនេះអាចកែប្រែវាសនាគាត់មានភាពត្រចះត្រចង់ដល់ម្លឹងសោះ បើគាត់ស្លាប់គាត់ពិតជាមិនអាចមានថ្ងៃនេះនោះទេ។

…………ប៉ុន្តែ…អ្វីៗគ្រប់យ៉ាងអាចធ្វើឱ្យអ្នកខកបំណងបាន………ក្នុងពេលដែល…………….

 

47092444.4

 

ព្រឹកមួយពេលដែលគាត់បានបើកភ្នែកឡើង ខ្លួនគាត់បែរជាមិនអាចកំរើកបាន ដៃជើងរុំដោយកំណាត់ស ច្រមុះដាក់អុកសីុហ្សែន អ្វីដែលគាត់អាចធ្វើបានម្យ៉ាងគត់ គឺបើកភ្នែក។ គាត់សួរខ្លួនឯងថាមានរឿងអ្វី តែសូម្បីសំដីមួយម៉ាត់ក៏មិនអាចនិយាយបាន។ នៅពេលនោះមានទេវត្តាមួយអង្គបានផុស នឹងមុខគាត់រួចនិយាយ៖

« តើឯងបានឃើញអ្វីដែលនៅក្នុងយល់សប្តិឯងហើយរឺនៅ? នេះគឺជាអនាគតរបស់ឯងយ៉ាងពិតប្រាកដនៅថ្ងៃខាងមុខ តែគួរឱ្យស្តាយ ឯងបានរើសយកវិធីសំលាប់ខ្លួន បានជាពេលនេះឯងស្ថិតក្នុងស្ថានភាពបែបនេះ ។ ដូច្នេះទោះជាទេវត្តាណាក៏ជួយឯងមិនបានដែរ  បើឯងមិនចេះជួយខ្លួនឯងផង ​ហើយមិនចេះស្រលាញ់ខ្លួនឯងបែបនេះតើអ្នកក្រៅណាអាចជួយឯងបាន? » 

និយាយរួចទេត្តាដែលនិយាយទាំងទឹកមុខអស់សង្ឃឹម ក៏រលាយបាត់ពីមុខបុរសនោះ។

ក្រោយមកទើបគេដឹងថា រឿងដែលគេសំលាប់ខ្លួន គេពិតជារួចជីវិតពិតមែន តែដោយសារត្រាំក្នុងទឹកយូរពេក ខួរក្បាលក៏ខ្វះអុកសីុហ្សែន គេក៏ក្លាយជាមនុស្សរុក្ខជាតិ មិនអាចកំរើក ធ្វើអ្វី ឬទៅណាកើតឡើយ មានតែដេករង់ចាំថ្ងៃស្លាប់ប៉ុណ្ណោះ។ អ្វីដែលគេអាចធ្វើបាន គឺជាសេចក្តីសោកស្តាយជាអនេក និងដេកហូរទឹកភ្នែកជារៀងរាល់ថ្ងៃ៕

 

Bluesea09 00555

 

គំនិតក្នុងរឿងនេះចង់ដាស់តឿនមនុស្សក្នុងលោក កុំទាន់អាលអស់សង្ឃឹមក្នុងជីវិត អនាគតពិតជានៅវែងឆ្ងាយណាស់ មានជីវិត មានក្តីសង្ឃឹម ។ រក្សាព្រៃមិនខ្វះអុសដុតទេ!