អារម្មណ៍មនុស្សស្រីពេលមានផ្ទៃពោះ

អារម្មណ៍មនុស្សស្រីពេលមានផ្ទៃពោះ

- ទោះនាងជាមនុស្ស រួសរាយកម្រិតណា ក៏នាងគ្មានអារម្មណ៍ញញឹម ស្ញេញដាក់គេឯងដែរ

- ទោះអាហារនោះឆ្ងាញ់ ឬនាងចូលចិត្តកម្រិតណា ក៏គ្មាននាងគ្មានអារម្មណ៍នឹងញាំបានច្រើនដែរ

- ទោះនាងចង់មានរាងស្អាតបែបណា ក៏មិនអាចតមអាហារ ដើម្បីយករាងបានដែរ

- ទោះនាងចង់ឡូយបែបណា ក៏មិនអាចពាក់កែង ឱ្យមើលទៅហំបានដែរ

នាងតែងតែមុខស្អុយ រាល់ពេលដែលនាងចាប់ផ្ដើមចាញ់ ក្អួតមួយថ្ងៃចង់ ដប់ម្ភៃដង សម្រាប់នារីខ្លះ ស្លេកស្លាំង គ្មានកម្លាំងកំហែង ភាពលំបាកនេះ នាងត្រូវ ទទួលតែម្នាក់ឯង ព្រោះបើទោះជាស្វាមីចង់ ក៏មិនអាចរ៉ាប់រង ទទួលជំនួសនាងបានឡើយ ...

ក៏ប៉ុន្តែ សម្រាប់នាង ទោះលំបាកយ៉ាងណាក៏ដោយ ក៏នាង នៅតែរីករាយ សប្បាយចិត្ត ហើយក៏រឹតតែ រំភើប ព្រោះតែក្ដីស្រឡាញ់ ការពេញចិត្ត ដែលនាងមាន សម្រាប់កូនរបស់នាង ហើយនាង ក៏រឹតតែកក់ក្ដៅ ព្រោះតែមានស្វាមី នៅក្បែរ មើលថែ យកអាសារ ការពារ យកចិត្តទុកដាក់ យល់ដឹងពីទុក្ខធុរៈ ការលំបាកទាំងអស់របស់នាង ...

អ្នកជាស្វាមី គប្បីយល់ដឹងឱ្យបានច្រើន អំពីប្រពន្ធកូនរបស់អ្នក មើលថែនាង ស្រឡាញ់អាណិត យល់ចិត្តនាងឱ្យបានច្រើន កុំបោះបង់ ព្រងើយកន្ដើយដាក់នាងឱ្យសោះ ឮទេ អស់លោកស្វាមីទាំងឡាយ

រក្សាសិទ្ធ : TSR Sharing #PanhaRoTH