គួរអានហើយ ស៊ែរ ! ឆ្លូវ ថោះ រោង មមី មមែ រកា ច កុរ សម្បត្តិសេដ្ឋីនឹងមកដល់ឆាប់ៗនេះហើយ ! – Kalib9 យល់ដឹង | Pelklas

គួរអានហើយ ស៊ែរ ! ឆ្លូវ ថោះ រោង មមី មមែ រកា ច កុរ សម្បត្តិសេដ្ឋីនឹងមកដល់ឆាប់ៗនេះហើយ !

គ្រូហោរាចិនទាយឆុត ៖ ឆ្លូវ ថោះ រោង មមី មមែ រកា ច កុរ បញ្ចីស្តេចទេវតាបើកហើយ សម្បត្តិសេដ្ឋីនឹងមកដល់ឆាប់ៗនេះហើយ !!

បើតាមការទស្សន៍ទាយជើងលេខរបស់គ្រូហោរាចិនល្បីឈ្មោះម្នាក់ដែលពូកែខាងទាយឆុតនៅថ្ងៃនេះបានអោយដឹងថាមានឆ្នាំចំនួន៨ (ឆ្លូវ ថោះ រោង មមី មមែ រកា ច កុរ )

ដែលមានដំណើររាសីខ្ពស់ត្រដែត ពោលគឺល្អឥតខ្ចោះហើយ ហើយអ្វីដែលអស្ចារ្យនោះគឺថ្ងៃនេះជាថ្ងៃស្តេចទេវតាបើកបញ្ចីហើយ សម្បត្តិសេដ្ឋីនឹងមានដល់ឆ្នាំទាំង៨ក្នុងពេលឆាប់ៗនេះហើយ សូមអនុមោទនាទទួលយកលាភជ័យ មហាសម្បត្តិនេះផងចុះ សាធុ សាធុ សាធុ ។

ដូចនេះហើយសូមបួងសួងដល់ទេវតាទ្រព្យនៅឋានលើជាន់ទី៩ ទេវតាទ្រព្យទាំង៣ និង បារមីវត្ថុស័ក្តសិទ្ធក្នុងលោក ទេវតាឆ្នាំថ្មី ទេវតារក្សាឆ្នាំទាំង ១២ តាមថែរក្សារអ្នក អោយទទួលបាននូវលាភសំណាងធំចូល! ឈ្នះអស់សត្រូវមកពីគ្រប់ទិសត្រូវរលាយសាបសូន្យ និង មានតែសុភមង្គលក្នុងក្រុមគ្រួសារ មានទ្រព្យសម្បត្តិហូរហៀរ មានលាភធំចូល!!! ហេងចូលហេង! សាធុ...សាធុ...សាធុ...

ខាងក្រោមនេះជាការទស្សន៍ទាយដំណើររាសីរបស់ឆ្នាំទាំង៨ក្នុងថ្ងៃនេះ ៖

 

ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​

ថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​មាន​ជោគ​មានជ័យ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​បញ្ហា​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់កាស​តែង​ឆាប់​ទទួលជោគជ័យ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​ចិត្ត​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅ​មុខ​ជា​និច្ច​៕

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​

នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​អ្វី​មួយ​ពី​អ្នកដទៃ​តែង​ហុច​នូវ​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ការ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀត​សោត​ក៏​ល្មម​គ្រាន់​ជា​ទី​កក់ក្តៅ​ផងដែរ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេល​នេះ​ត្រូវ​ចេះ​ទប់ស្កាត់​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​អាសន្ន​អន់ក្រ ណា​មួយ​នា​គ្រា​ខាងមុខ​៕

ឆ្នាំរោង ​រាសី​ខ្ពស់ត្រដែត​។​

នៅថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុង​ការសម្រេចចិត្ត ចរចា ការធ្វើ​កិច្ចសន្យា​ឬ​ការផ្លាស់ប្តូរ​កិច្ច​ការងារ​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​គ្រាន់​ជាទី​កក់ក្តៅ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម​មនុស្ស​ជួយ​យកអាសារ​និង​គាំពារ​ជានិច្ច​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំមមី រាសី​ខ្ពស់ត្រដែត​។​

នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​រឿង​សំខាន់​ឬ​ប្រកប​កិច្ចការ​ធំដុំ​អ្វី​មួយ​ផង​។​ ក្នុង​ថ្ងៃនេះ​ដែរ​លោក​អ្នក​អាច​បណ្តាក់​ទុន​រកស៊ី​មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សមប្រកប​សឹងតែ​ទាំងអស់​។​ ក្នុង​ផ្ទះសម្បែង​បើ​មាន​ជម្លោះ​វិវាទ​ក្នុង​គ្រួសារ​ហើយ​លោកអ្នក​ចង់​ធ្វើ​ការដោះស្រាយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែមទាំង​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កំពុង​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។​

នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​ជា​ទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ទោះ​លោក​អ្នក​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់បើ​និង​កំពុង​កើត​វា​លកាល​កុម្ព​ត្រជាក់ត្រជុំ​ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​

នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ឬ​ចរចា​បញ្ហា​អ្វី​មួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម​ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មាន​តែ​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ចូរ​លោក​អ្នក​ធ្វើ​បុណ្យ​ដាក់​ទាន​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំច រាសី​ខ្ពស់ត្រដែត​។

​ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ល្អប្រសើរ​ហេតុនេះ​គប្បី​សម្រុក​ការងារ​តូច​ធំ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ផង​។​ ការរស់នៅ​មាន​ក្រុម​មនុស្ស​គាំទ្រ​ពី​សមត្ថភាព​លោកអ្នក​និង​ពិសេស​ក្រុម​អ្នក​នៅ​លីវ​តែង​មាន​ភេទ​ផ្ទុយ​គ្នា​មក​ទំនាក់ទំនង​ថែមទៀត​។​នៅ​ថ្ងៃនេះ​ដែរ​មិន​ថា​ការងារ​តូច​ធំ​លោកអ្នក​អាចបំពេញ​ដោយ​មាន​ការ​ជឿនលឿន​ទៅ​មុខ​និង​ចៅហ្វាយនាយ​មានការ​អាណិត​ស្រឡាញ់​ចូលចិត្ត​ច្រើន​ទៀត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឃើញថា​មិន​មាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួល​បាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​

នៅ​ថ្ងៃ​នេះ​បើ​មានការ​ប្រកបការងារ​តែង​មាន​ភាពរលូន​ល្អ​ហើយ​ពិសេស​អាច​បញ្ចប់​តាម​គោលដៅ​ថែម​ទៀត​។​អ្នក​អាជីវករ​ទោះ​មាន​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​ការផ្សំផ្គុំ​ជា​គ្រួសារ​ល្អ​ប្រពៃ​បំផុត​៕