គ្រាប់ជីផ្ទុកទៅដោយសារធាតុចិញ្ចឹម និងផ្តល់អត្ថប្រយោជន៏ផ្សេងៗដល់សុខភាព។ វាផ្ទុកទៅដោយសារធាតុចិញ្ចឹមខ្ពស់ ហើយមានផ្ទុកកាឡូរីទាប។
វាអាចត្រូវបានគេចាត់ទុកថា ជាអាហារជំនួយសុខភាពបំផុតនៅលើពិភពលោក។ គ្រាប់ជីបានផ្តល់អត្ថប្រយោជន៏សំខាន់ដល់ទាំងរាងកាយ និងខួរក្បាល។ គ្រាប់ជីជួយកាត់បន្ថយកម្តៅក្នុងរាងកាយ, ជួយព្យាបាលជំងឺទឹកនោមផ្អែម, ជំងឺទល់លាមក, ឡើងជាតិអាស៊ីត និងធ្វើឲ្យស្បែកមានសុខភាពល្អ។
គ្រាប់ជីផ្ទុកទៅដោយអាស៊ីតអាល់ហ្វា-លីណូឡេនិច ដែលអាចជួយជម្រុញដល់កោសិការំលាយជាតិខ្លាញ់ក្នុងប្រព័ន្ធរំលាយអាហារ។
ក្រៅពីវាបានផ្តល់អត្ថប្រយោជន៏ជាច្រើនដល់សុខភាព តែវាក៏អាចមានប្រសិទ្ធិភាពព្យាបាលបញ្ហាទាក់ទងនឹងស្បែក។ វត្តមាននៃវីតាមីនក្នុងគ្រាប់ជីអាចជួយរក្សាសុខភាពសក់ និងស្បែក។
ដូច្នេះ ខាងក្រោមនេះនឹងបង្ហាញពីអត្ថប្រយោជន៏នៃគ្រាប់ជី៖
ផ្ទុកទៅដោយសារធាតុចិញ្ចឹម
គ្រាប់ជីផ្ទុកទៅដោយសារធាតុចិញ្ចឹម។ បន្ថែមគ្រាប់ជីទៅក្នុងរបបអាហារប្រចាំថ្ងៃ អាចជួយផ្តល់បរិមាណកាបូហៃដ្រាត, ប្រូតេអ៊ីន, ជាតិខ្លាញ់, សារធាតុខនិជ និងជាតិសរសៃគ្រប់គ្រាន់ដល់អ្នក។
ជួយសម្រួលដល់ការរំលាយអាហារ
គ្រាប់ជីអាចឱសថបំបាត់អាការៈហើមពោះយ៉ាងមានប្រសិទ្ធិភាព។ វាផ្ទុកទៅដោយជាតិសរសៃ និងជាភ្នាក់ងារកម្ចាត់ជាតិពុល ដែលជួយសម្អាតប្រព័ន្ធក្នុងរាងកាយ។ នៅពេលពោះគ្មានបញ្ហា ដំណើរការនៃការរំលាយអាហារនឹងកាន់តែមានភាពងាយស្រួល។
ព្យាបាលជំងឺទល់លាមក
ដោយសារគ្រាប់ជីសម្បូរទៅដោយជាតិសរសៃ វាអាចជួយព្យាបាលជំងឺទល់លាមក។ ដាក់គ្រាប់ជីត្រាំក្នុងទឹកដោះគោមួយកែវ រួចទទួលទានវាជារៀងរាល់យប់មុនពេលចូលគេង។
ព្យាបាលបញ្ហាឡើងជាតិអាស៊ីត
គ្រាប់ជីអាចជួយព្យាបាលបញ្ហារលាកក្រពះពោះវៀន។ វាអាចជួយព្យាបាលបញ្ហាក្តៅចុងដង្ហើមយ៉ាងមានប្រសិទ្ធិភាព។ ទទួលទានគ្រាប់ជីលាយជាមួយទឹកដោះគោ ដើម្បីកម្ចាត់បញ្ហាក្តៅពោះ និងឡើងជាតិអាស៊ីត។
ព្យាបាលជំងឺទឹកនោមប្រភេទ២
គ្រាប់ជីផ្តល់អត្ថប្រយោជន៏ខ្ពស់ដល់អ្នកកើតជំងឺទឹកនោមផ្អែម។ វាអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងព្យាបាលជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធិភាព។
បំបាត់ភាពតានតឹង
គ្រាប់ជីជាឱសថធម្មជាតិបំបាត់ភាពតានតឹង។ វាជួយសម្រួលអារម្មណ៏យ៉ាងមានប្រសិទ្ធិភាព។
ទទួលទានគ្រាប់ជីជារៀងរាល់ថ្ងៃអាចជួយកាត់បន្ថយកម្រិតភាពតានតឹង និងបង្កើនសមត្ថភាពការគិត៕
ប្រែសម្រួលដោយ៖ ខ្មែរប្រពៃ
ប្រភព៖ ខ្មែរប្រពៃ