ហាមដាច់ខាត! អ្នកវិទ្យាសាស្ត្របានហាមមិនអោយអ្នកទុកទូរស័ព្ទនៅទីតាំងទាំង ១០ នេះទេ បើមិនចង់ស្តាយក្រោម!

សព្វថ្ងៃនេះសឹងតែគ្រប់មនុស្សទៅហើយដែលមានទូរស័ព្ទប្រើប្រាស់នៅក្នុងដៃ។ ហើយចំនួនអ្នកប្រើទូរស័ព្ទដៃនៅទូទាំងពិភពលោកក៏កំពុងតែកើនឡើងឥតឈប់ឈរដែរ! យើងត្រូវប្រើប្រាស់វាដើម្បីផ្សាភ្ជាប់ជាមួយគ្រួសារ ការងារ ស្នេហា ហើយរក្សាវានៅក្នុងដៃរបស់យើងជានិច្ច។

ទូរស័ព្ទនៅជាមួយពួកយើងគ្រប់ទីកន្លែងទៅហើយ សូម្បីតែនៅក្នុងបន្ទប់ទឹក និងនៅលើគ្រែគេអក៏ដោយ។ ប៉ុន្តែលោកអ្នកត្រូវតែដឹងថា ការទុកដាក់ទូរស័ព្ទខុសបច្ចេកទេសអាចបង្កបញ្ហាដល់ទូរស័ព្ទ និងគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។

ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងប្រាប់អ្នកពីកន្លែងទាំង១០ ដែលអ្នកមិនគួរទុកទូរស័ព្ទនោះឡើយ៖

រាល់ថ្ងៃសួរមើលថាតើអ្នកណាគ្មានទូរស័ព្ទកាន់នៅនឹងដៃនោះ។ សម័យនេះមិនបានវ័យប៉ុណ្ណានោះទេ គឺកាន់ទូរស័ព្ទគ្រប់ដៃហើយទៅណាក៏យកវាទៅជាមួយដែរ ពេលខ្លះដល់ថ្នាក់ចូលបន្ទប់ទឹកក៏យកវាចូលផងដែរ។

ប៉ុន្តែអ្នកត្រូវដឹងថា ការទុកដាក់ទូរស័ព្ទខុសកន្លែងអាចបង្កគ្រោះថ្នាក់ដល់ទូរស័ព្ទនិងសុខភាពរបស់អ្នក។

ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងប្រាប់អ្នកពីកន្លែងទាំង១០ ដែលអ្នកមិនគួរទុកទូរស័ព្ទឡើយ៖

1. កុំទុកនៅហោប៉ៅក្រោយ ៖ ការដាក់ទូរស័ព្ទនៅហោប៉ៅក្រោយអ្នកប្រាកដជាមានអារម្មណ៍ល្អ ប៉ុន្តែវាប្រឈមទៅនឹងបញ្ហាមួយចំនួនដូចជា៖

  • ទូរស័ព្ទជាពេលបច្ចុប្បន្នភាគច្រើនមានអេក្រង់ Touch Screen ដូច្នេះការដាក់ទូរស័ព្ទនៅហោប៉ៅខាងក្រោយ អាចរាកៃ  Call ទៅលេខសង្រ្គោះបន្ទាន់ 911។ 30% នៃការហៅទូរស័ព្ទទៅ 911 គឺដោយចៃដន្យ។
  • តើអ្នកជារឿយៗមានអារម្មណ៍ឈឺនៅក្នុងក្រពះនិងជើងរបស់អ្នកដែរឬទេ? នេះក៏អាចជាផលវិបាកនៃការទុកទូរស័ព្ទនៅក្នុងហោប៉ៅក្រោយដែរ។
  • វាក៏អាចធ្វើឲ្យទូរស័ព្ទរបស់អ្នកបែបអេក្រង់បានផងដែរ។
  • ហេតុផលមួយទៀតគឺចោរអាចងាយស្រួលក្នុុងការឆក់ទូូរស័ព្ទរបស់អ្នកខ្លាំងណាស់។

37496973944_2f3451eccd_c

2. កុំទុកក្នុងហោប៉ៅមុខ ៖ បុរសៗច្បាស់ជាមិនយួរកាបូបដូខជានារីទេ ពួកគេប្រាកដជាដាក់ទូរស័ព្ទរបស់ពួកគេនៅក្នុងហោប៉ៅខាងមុខ។ ប៉ុន្ដែវាអាចមានផលប៉ះពាល់ដល់សុខភាព តាមការសិក្សាបានបង្ហាញថាវិទ្យុសកម្មអេឡិចត្រូម៉ាញេទិចនៃទូរស័ព្ទមានផលប៉ះពាល់ដល់គុណភាពនិងបរិមាណមេជីវិតឈ្មោលរបស់បុរស។ ដូច្នេះគួរតែជៀសវាងកុំដាក់ក្នុងហោប៉ៅមុខអី។

18111410 Frontpocket 1511791358 650 Fbed5cc6fc 1513941050

3. កុំទុកក្នុងអាវទ្រនាប់ ៖ យោងតាមអ្នកវិទ្យាសាស្ត្រមួយចំនួនបានអះអាងថា ការទុកទូរស័ព្ទនៅក្នុងអាវទ្រនាប់បង្កើនហានិភ័យនៃជំងឺមហារីកសុដន់។ ដូច្នេះកុំទុកវានៅទីនោះប្រសើរជាង។

18111860 40207160 534447 0 1513613381 1513613396 1500 1 1513613396 650 719b15ef35 1513941050

4. កុំទុកសៀតចង្កេះ ៖យោងតាមការស្រាវជ្រាវការដាក់ទូរស័ព្ទរបស់អ្នកសៀតចង្កេះនឹងធ្វើឱ្យឆ្អឹងត្រគាកចុះខ្សោយ។ ដូច្នេះសូូមកុំទុកសៀតចង្កេះទើបប្រសើរជាង។

18111810 Massage 2441817_640 1510475009 650 B374a7172e 1513941050

5. កុំនិយាយទូរស័ព្ទជាប់នឹងស្បែករបស់អ្នក ៖ កុំយកទូរស័ព្ទរបស់អ្នកទៅប៉ះផ្ទាល់ទៅនឹងស្បែករបស់អ្នក ព្រោះថាវាអាចឆ្លងមេរោគចូលតាមស្បែករបស់អ្នកបាន។ ចុះ! តើពេលនិយាយទូរស័ព្ទគួរធ្វើដូចម្តេច? ទុកចន្លោះ១សង់ទីម៉ែត្រពីទូរស័ព្ទនិងស្បែករបស់អ្នក។

18111760 Depositphotos_95097980_xl 2015 1512983870 650 C794cde38f 1513941050

6. កុំនៅជិតទូរស័ព្ទកំពុងសាកថ្ម ៖ នៅពេលអ្នកសាកថ្ម ចំហាយវិទ្យុសកម្មក៏បានភាយចេញមក ដូច្នេះ ចូរអ្នកនៅអោយឆ្ងាយពីវា។ ម៉្យាងវិញទៀត កុំសាកថ្មទុកចោលនៅពេលយប់អី ព្រោះវាអាចអោយថ្មយើងឆាប់ខូច។

18111660 Photo 1505473564448 2a50e22ce1b1 1511891098 650 Eaa8621f3f 1513941050

7. កុំទុកទូរស័ព្ទនៅកន្លែងត្រជាក់ខ្លាំង ៖ ហេតុផលដែលអ្នកមិនគួរទុកទូរស័ព្ទនៅកន្លែងត្រជាក់ខ្លាំង គឺដោយសារតែពេលដែលអ្នកយកវាមកកន្លែងដែលមានសីតុណ្ហភាពក្តៅវិញ នោះនឹងនាំអោយវាមានសំណើមនៅផ្នែកខាងក្នុងម៉ាស៊ីន អាចបណ្តាលអោយវាឆ្លងភ្លើង រឺដុះស្នឹមបាន។

18111610 Photo 1456327594540 Be0c28e27c01 1511891217 650 Feb6f290e4 1513941050

8. កុំយកទូរស័ព្ទដាក់ជិតកន្លែងក្តៅខ្លាំង ៖ នៅក្នុងសីតុណ្ហភាពក្តៅអាចបង្ករគ្រោះថ្នាក់ដល់គ្រឿងអេឡិចត្រូនិចណាស់ វាអាចផ្ទុះឆេះបាន។

18111560 Fire 2560427_960_720 1511891708 650 6837791803 1513941050

9. កុំទុកទូរស័ព្ទក្នុងរទេះកូនក្មេង ៖ ពេលខ្លះម៉ាក់គេរវល់ទៅផ្សាររឺធ្វើដំណើរទៅណា ហើយទុកទូរស័ព្ទនៅក្នុងរទេះរុញកូន តាមការស្រាវជ្រាវខ្លះបានបង្ហាញថា វាមិនមានសុវត្ថិភាពចំពោះសុខភាពរបស់កុមារនោះទេ។

18111460 Children 2465696_640 1510478389 650 C50f7f8250 1513941050

10. ទុកទូរស័ព្ទក្រោមខ្នើយ ៖ ហេតុផលដែលគេមិនអោយអ្នកដាក់ទូរស័ព្ទនៅក្រោមខ្នើយនោះមានដូចជា៖

  • ប្រសិនបើមាននរណាម្នាក់ខល ឬ ផ្ញើសារមកអ្នក​ វានឹងធ្វើឲ្យបាត់សម្លេងដូច្នេះអ្នកអាចនឹងមិនដឹងទេថាមាននរណាខលឬផ្ញើសារមកអ្នកនោះទេ។
  • ជាតិវិទ្យុសកម្មអេឡិចត្រូនិចដែលចេញមកអាចធ្វើអោយអ្នកឈឺក្បាល​ ឬវិលមុខចង់ក្អួតបាន។
  • ប្រសិនបើទូរស័ព្ទរបស់លោកអ្នកផ្ទុះរឺឆេះ វានឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នក ឬធ្វើអោយឆេះផ្ទះបាន។

18111360 38937110 4 4XPlacesYouShouldNeverKeep 0 1513156431 1513156436 1500 1 1513156436 650 Dd7c8b1e11 1513941050

 

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ប្រភព៖ BRIGHTSIDE