6 ប្រភេទនៃស្បែកជើងដែលអាចធ្វើឱ្យខូចដល់ទ្រង់ទ្រាយជើងរបស់អ្នក !

6 ប្រភេទនៃស្បែកជើងដែលអាចធ្វើឱ្យខូចដល់ទ្រង់ទ្រាយជើងរបស់អ្នក !

នេះហើយជាមូលហេតុដែលមានសារៈសំខាន់ណាស់ក្នុងការស្វែងរកស្បែកជើងដ៏ល្អដែលមិនធ្វើឱ្យខូចជើងរបស់អ្នកបាន ។

យើងបានរកឃើញថាមានស្បែកជើង 6 ប្រភេទដែលធ្វើឱ្យប៉ះពាល់ដល់រាងជើងរបស់អ្នកយ៉ាងធ្ងន់ធ្ងរ ។

ស្បែកជើងដែលមានរាងតូចជាងជើងអ្នក ព្រោះវាបានរឹតបន្តឹងជើងអ្នកឲ្យសមស្របទៅហ្នឹងទំហំវា

ប្រសិនបើជើងអ្នកធំជាងស្បែកជើង វានឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលនោះទេ វាអាចជាការឈឺ ។ វាតឹងពេកហើយនឹងដាក់ខ្លាំងពេកលើម្រាមជើងរបស់អ្នក ។ គ្មាននរណាម្នាក់ចង់បានការច្របាច់បែបនេះទេ , ហើយនេះក៏ពិតជារួមបញ្ចូលទាំងជើងរបស់អ្នកផងដែរ ។ វាអាចបណ្តាលឱ្យមានបញ្ហាដូចជាឈឺចាប់និងពងបែក ។ ដូច្នេះមុនពេលទិញស្បែកជើងដែលមានភាពទាន់សម័យល្អ ៗនោះ សូមពិនិត្យមើលថាតើជើងរបស់អ្នកមានអារម្មណ៍សុខស្រួលទាំងស្រុងនៅខាងក្នុងដែរឬទេ ។

ស្បែកជើងផ្ទាត់អាចធ្វើឱ្យជើងអ្នកខូចយ៉ាងធ្ងន់ធ្ងរ

វាអាចថាបាន ថាវាអស្ចារ្យសម្រាប់រដូវក្តៅនិងនៅឆ្នេរសមុទ្រ ។ ប៉ុន្តែសូមពិនិត្យមើលវាថាតើនេះជាការពិតឬយ៉ាងណានោះ ។ វាមិនមានផាសុកភាពនោះទេពីព្រោះវាធ្វើឲ្យជើងរបស់អ្នកខូចស្បែកជើង ។ ទីពីរការពាក់វាអាចនាំឱ្យប៉ះពាល់ដល់ប្រព័ន្ធបាតជើងរបស់អ្នក ពីព្រោះវាមានបាតមិនត្រឹមត្រូវ រឹង …។

ហើយពេលដើរ ជើងរបស់អ្នកអាចមានអារម្មណ៍អស់កម្លាំងលឿន ហើយ វាពិបាកក្នុងការរត់ ។

ស្បែកជើងកែងខ្ពស់ពេកអាចបណ្តាលអោយខូចសរសៃប្រសាទជើងបាន

ពិតមែនហើយ ស្ត្រីៗពួកគេស្រឡាញ់ស្បេកជើងកែងខ្ពស់ៗពីព្រោះពួកគេមើលទៅស្អាតហើយធ្វើឱ្យពួកគេមានអារម្មណ៍ទាក់ទាញផងដែរ ប៉ុន្តែការខូចខាតអាចធំជាងអ្វីដែលពួកគេគិត។ ការពាក់ស្បែកជើងខ្ពស់ជារឿយៗនាំឱ្យខូចសន្លាក់ឆ្អឹង ខូចសរសៃប្រសាទ និង ឈឺចាប់ជារឿយៗ ។

ដើម្បីកម្ចាត់បញ្ហាទាំងនេះ វាត្រូវបានគេណែនាំឱ្យប្រាកដថា កែងជើងរបស់អ្នកមិនខ្ពស់ជាង 3 អ៊ីញទេ។ ហើយសូមចាំថាអ្នកអាចផ្លាស់ប្តូរស្បែកជើងរបស់អ្នកនៅការិយាល័យប្រសិនបើអ្នកមិនអាចដើរបានមួយថ្ងៃពេញនោះ ។

ការពាក់ស្បែកជើងដែលដាក់សម្ពាធលើជើងនិងការពាក់ស្បែកជើងដែលមិនអាចធ្វើចលនាបាន

ការរត់ជាមួយស្បែកជើងដែលស្រាលនិងទន់ វាអាចបណ្តាលឱ្យមានរបួសបាន

វាត្រឹមត្រូវ​! គឺពាក់ស្បែកជើងបែបនេះរត់នោះ ។ ប្រសិនបើអ្នកពាក់វាជារៀងរាល់ថ្ងៃ វាមិនប៉ះពាល់ឬមិនអាចធ្វើឱ្យខូចជើងរបស់អ្នក ដោយសារតែវាមានភាពបត់បែននិងទន់បាននោះទេ ។

បើអ្នកពាក់ស្បែកជើងបែបនេះ ចូរកុំសង្កត់ធ្ងន់ទៅចុងជើងបស់អ្នកពេក ពីបព្រោះស្បែកជើងកីឡាវាមានបាតរឹងខ្លាំង វាអាចឲ្យអ្នកឈឺត្រង់កជើងបាន ប្រសិនបើអ្នកសង្កត់ធ្ងន់ពេកនោះ ។

ស្បែកជើងបែបនេះមិនល្អចំពោះការដើររបស់អ្នកឡើយ

ស្បែកជើងនេះមិនមានភាពបត់ និង មានកែងជើងរឹង ។ ជើងរបស់យើងត្រូវការស្បែកជើងដែលទន់ត្រង់កែងជើង ព្រោះជើងរបស់យើងត្រូវការពត់កោងតាមរបៀបជាក់លាក់ ។ ស្បែកជើងគួរតែពង្រឹងចលនានៃជើងហើយទាំងនេះពិតជាធ្វើផ្ទុយគ្នាទាំងស្រុងប្រឆាំងនឹងយន្តការនៃការដើររបស់អ្នក ។

តើស្បែកជើងណាមួយដែលអ្នកពេញចិត្តក្នុងការពាក់វានោះ ? តើអ្នកពាក់ស្បែកជើងនោះហើយមិនស្រួលត្រង់ណាខ្លះ ? សូមទុកមតិយោបល់ខាងក្រោមហើយចែករំលែកអត្ថបទនេះជាមួយមិត្តភក្តិប្រសិនបើអ្នករកឃើញថាវាមានប្រយោជន៍ចំពោះអ្នកនោះ ។

កែសំរួលដោយ kalib9

ប្រភព bright side

Loading...