រឿង៣យ៉ាងដែល Jack Ma គិតថាអ្នករកស៊ីមិនត្រូវមើលរំលង!!!

លោក Jack Ma និយាយថា ខ្ញុំគិតថាមានរឿង៣យ៉ាងដែលអ្នករកស៊ីមិនគួរមើលពុំឃើញ ហើយគួរយល់ដឹងដើម្បីបណ្តុះនូវការគិតសុទិដ្ឋិនិយមក្នុងមុខជំនួញរបស់ខ្លួន។

Marital Sacrifice Of Pie 25

១. ការលះបង់​​ ៖ ជាធម្មតាមុននឹងសម្រេចបានលទ្ធផលត្រូវតែមានការលះបង់។ ដូចនេះអ្នកត្រូវសួរខ្លួនឯងថា តើអ្នកនឹងត្រៀមការលះបង់អ្វីខ្លះ? តើអ្នកពេញចិត្តក្នុងការលះបង់នោះឬទេ? តើអ្នកនឹត្រៀមការលះបង់រយៈពេលប៉ុន្មានឆ្នាំ? ២ឆ្នាំឬ៣ឆ្នាំ? ចាប់ផ្តើមដំបូងកុំទាន់គិតលើលទ្ធផលលឿនពេកលទ្ធផលនឹងមកនៅពេលដែលអ្នកមិនព្រមបោះបង់ការព្យាយាម។

Sacrifice Sermon Slide

២. ស្វែងរកអ្នកដែលមានទិសដៅរួមដូចអ្នក ៖  អ្នកទាំងនោះមានទស្សនៈវិស័យដូចអ្នកហើយអ្នកទាំងនោះមកដើម្បីសម្រេចគោលដៅរួមមិនមែនមកគ្រាន់តែធ្វើការយកតែលុយនោះទេ។ ពីព្រោះពួកគេធ្វើដំណើរលើផ្លូវនេះគឺដើម្បីសម្រេចឲ្យបាននូវទស្សនៈវិស័យរួម ពួកគេមានជំនឿលើការងារពួកគេមានជំនឿលើទស្សនៈវិស័យ កុំចាំមនុស្សដែលមានសមត្ថភាពខ្ពស់តែត្រូវរកមនុស្សមានឆន្ទៈខ្ពស់ទើបក្រុមខ្លាំង។

WEH Improve ProjectProcess Tile Image_0

៣. មានគំនិតសុទិដ្ឋិនិយម ៖ នេះជារឿងដ៏ល្អសម្រាប់សហគ្រិនជំនាន់ថ្មីដើម្បីរៀនសូត្រមើលពីអនាគតឲ្យឃើញឱកាសក្នុងបញ្ហាដែលអមមកជាមួយនឹងសំនួរទាំងនេះ តើបញ្ហាទាំងនេះជាអ្វី? តើអ្នកអាចដោះស្រាយវាដោយរបៀបណា? ហើយរបៀបណាដែលបង្ហាញថាអ្នកដោះស្រាយបញ្ហាទាំងនោះបានល្អជាងអ្នកផ្សេង?

Images

I Can Do It

បើសិនអ្នកបានរៀបចំគម្រោងរយៈពេល១១ឆ្នាំនោះអ្នកនឹងសម្រេចការងារនោះក្នុងរយៈពេលតែ ១ឆ្នាំប៉ុណ្ណោះ៕

ប្រែសម្រួលនិងដកស្រង់ដោយ៖ កាលីប៩