គួរឲ្យសង្វែក!! បុរសវ័យចំណាស់ម្នាក់រស់នៅក្នុងខ្ទមដ៏តូចចង្អៀត មើលទៅគួរឲ្យក្តុកក្តួល – Kalib9 សម្រង់ | Pelklas

គួរឲ្យសង្វែក!! បុរសវ័យចំណាស់ម្នាក់រស់នៅក្នុងខ្ទមដ៏តូចចង្អៀត មើលទៅគួរឲ្យក្តុកក្តួល

 

ជាទូទៅយើងតែងតែចង់បានជីវិតមួយដែលមានផាសុកភាព និងសុភមង្គលដែលសំខាន់បំផុតរួមបញ្ចូលទាំងទីកន្លែងរស់នៅសមរម្យ និងមានអាហារគ្រប់គ្រាន់។

ជួនកាលយើងថែមទាំងស្វែងរកជីវិតដ៏ប្រណីតដោយសម្លៀកបំពាក់ល្អៗ ទូរស័ព្ទចល័ត និងវត្ថុដ៏ថ្លៃៗ ផ្សេងទៀតផងដែរ។ ប៉ុន្តែមានអ្នកខ្លះមិនដែលទទួលបាននូវតម្រូវការជាមូលដ្ឋានរបស់ពួកគេឡើយ ហើយដែលអាក្រក់ជាងនោះទៀតគឺថាពួកគេពេលខ្លះត្រូវបានមនុស្សជុំវិញខ្លួមិនឲ្យតំលៃនោះទេ។

Viral Pictures Of Old Man Living In A Small Box Is Heartbreaking

Xylenejoy Siarot បានចែករំលែករូបថតរបស់បុរសចំណាស់ម្នាក់មកពីតំបន់ Barangay Tominobo ទីក្រុង Iligan នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញពីបុរសម្នាក់រស់នៅក្នុងខ្ទមដ៏តូចចង្អៀតមួយសូម្បីតែអង្គុយក៏ស្ទើតែមិនអាចអង្គុយបានផង។

ខ្ទមរាងដូចប្រអប់នេះមានប្រវែងទទឹងប្រហែលមួយម៉ែត្រ និងបណ្តាយប្រវែងប្រហែល 2ម៉ែត្រ។ ហើយប្រអប់នេះគឺជាកន្លែងតែមួយគត់ដែលគាត់ហៅផ្ទះរបស់គាត់។ រូបថតនេះបានក្លាយទៅជារឿងមយគួរឲ្យសោកសៅបំផុត ពេលបានឃើញពីស្ថានភាពរបស់បុរសនេះ។

Viral Pictures Of Old Man Living In A Small Box Is Heartbreaking

មនុស្សមួយចំនួនដែលបានឃើញរូបថតនពហើយ ក៏បានរិះគន់អ្នកដែលបានបង្ហោះរូបថតនេះ ហើយមិនបានជួយនិងយកបុរសចំណាស់ចេញពីកន្លែងនោះទេ។ មានមនុស្សជាច្រើនបានធ្វើកម្មវិធីសប្បុរសធម៌មានឈ្មោះថា Kapuso Mo, Jessica Soho ជាមួយនឹងប្រកាសនេះដើម្បីជួយបុរសនោះអាចទទួលបានកន្លែងរស់នៅល្អប្រសើរជាងនេះ។

គ្មាននរណាម្នាក់ចង់បានជីវិតដូចនេះទេ។ យើងតែងតែគិតពីការឈានទៅមុខក្នុងជីវិត និងឈានដល់កម្ពស់ដ៏អស្ចារ្យ។ ប៉ុន្តែការឆ្លងកាត់រឿងបែបនេះពិតជាធ្វើឱ្យយើងគិតថា ប្រសិនបើជោគជ័យរបស់យើងពិតជាមានតម្លៃ បើយើងមិនអាចជួយមនុស្សទាំងនេះ។

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ