ត្រូវយល់ដឹង! របៀបមើលផ្សិតពុល និងការការពារផ្សិតពុលរាល់ពេលដាំស្ល – Kalib9 ជីវិតកម្សាន្ត | Pelklas

ត្រូវយល់ដឹង! របៀបមើលផ្សិតពុល និងការការពារផ្សិតពុលរាល់ពេលដាំស្ល

ការពុលផ្សិតកើតមានស្ទើររាល់ថ្ងៃ ​ជាពិសេសគឺអ្នកដែលនៅជនបទ ​ស្រុកស្រៃចម្ការ  និងព្រៃភ្នំជាដើម ដោយអ្នកខ្លះស្រាលក៏ត្រឹមរាក ក្អួត ចង្អោរ ​តែអ្នកខ្លះរហូតដល់ដ្នាក់បាត់បង់ជីវិតក៏បាន។ នោះក៏ដោយសារតែប្រជាជនមួយចំនួនមិនទាន់មានចំណេះដឹងគ្រាន់គ្រាន់ និងមិនទាន់យល់ច្បាស់ថាផ្សិតណាអាចទទួលទានបាន ​ផ្សិតណាដែលមានជាតិពុល។ ​ដូច្នេះមិនថាអ្នកណាក៏ដោយ  អ្នកមិនគួរប្រថុយ ទទួលទានផ្សិតចម្លែកៗនោះទេ ​ឬផ្សិតដែលមិនធ្លាប់ស្គាល់ ​ព្រោះផ្សិតពុលមានច្រើនប្រភេទណាស់។

ដើម្បីចែករំលែកចំណេះដឹងពីផ្សិតពុល ថ្ងៃនេះយោងតាមគណនី IMan-KH   បានណែនាំ និងផ្តល់បទពិសោធន៍មួយចំនួននៃការមើលផ្សិតពុល និងការការពារផ្សិតពុលដូចខាងក្រោមនេះ៖

ផ្សិតដែលសង្ស័យថាពុល យើងត្រូវបង្ការដូចខាងក្រោម

១.  ឬសត្រប់ខា ប៉ុនម្រាមដៃប្រវែងមួយចំអាម

២.  ក្រមួនឃ្មុំសុទ្ធ (ប៉ុនកូនដៃ)​ មួយដុំ។

នៅពេលដែលយើងស្លផ្សិតគឺយើងត្រូវដាំទឹកអោយពុះ ដាក់ឬសត្រប់ខាងស្ងោជាមួយទឹកអោយបានពុះល្អ​ចំនួន៥នាទី ដាក់ក្រមួនឃ្មុំចូលកូរអោយរលាយ ចាំយើងដាក់បង់ផ្សិតចូលតាមក្រោយ។ ស្លអោយឆ្អិន យើងអាចពិសារបានដោយមិនពុល។ នេះជាវិធីកាត់បន្ថយជាតិពុល។

សូមកុំពិសារផ្សិតណាដែលជាផ្សិតព្រៃហើយយើងមិនស្គាល់វាច្បាស់ វាអាចពុលស្លាប់ ព្រោះផ្សិតមួយចំនួនមានជាតិពុលខ្លាំងណាស់។ ស្ត្រីសរសៃខ្ចី មិនគួរពិសារផ្សិតណាដែលយើងសង្ស័យថាជាផ្សិតពុលឡើយ។

# វិធីពិសោធន៍ផ្សិតពុល

ចង់ដឹងថា ផ្សិតនោះពុលឬមិនពុល យើងយកផ្សិតទៅស្ងោរអោយពុះ យកបាយដំណើបស មួយដុំដាក់ចូលក្នុងឆ្នាំង បើសិនបាយដំណើបប្រែព័ណ៌ទៅជាខ្មៅ គឺផ្សិតនោះជាផ្សិតពុល។ បើបាយដំណើបមិនប្រែព័ណ៌នោះទេ វាគឺជាផ្សិតមិនពុលឡើយ។ យើងមិនអាចសំគាល់ផ្សិតពុល ឬមិនពុលដោយមើលរូបរាងវាបានឡើយ៕

សូមអរគុណការចែករំលែកចំណេះដឹងល្អៗ ប្រភពពី IMan-KH

64402068_2439144729650364_889195355692859392_n

64485570_2439144732983697_6515657695192678400_n

64395289_2439144779650359_7356231873611169792_n