ស្រលាញ់តាមស្រលាញ់កុំហួងហែងគេជ្រុលពេក!កាលបើយើងហួងហែងគេជ្រុលពេកវាអាចធ្វើអោយយើងបាត់បង់មនុស្សដែលយើងស្រលាញ់ក៏ថាបាន – Kalib9 ជីវិតកម្សាន្ត | Pelklas

ស្រលាញ់តាមស្រលាញ់កុំហួងហែងគេជ្រុលពេក!កាលបើយើងហួងហែងគេជ្រុលពេកវាអាចធ្វើអោយយើងបាត់បង់មនុស្សដែលយើងស្រលាញ់ក៏ថាបាន

សួរថាស្រលាញ់អត់?

ស្រលាញ់!

សួរថាប្រចណ្ឌ៏អត់?

ប្រចណ្ឌ៏!

សួរថាខ្លាចបាត់បង់អត់?

រឿងអីមិនខ្លាច!

តែត្រូវចាំថាស្រលាញ់តាមស្រលាញ់កុំហួងហែងគេជ្រុលពេក!កាលបើយើងហួងហែងគេជ្រុលពេកវាអាចធ្វើអោយយើងបាត់បង់មនុស្សដែលយើងស្រលាញ់ក៏ថាបាន!ស្រលាញ់គេទុកសេរីភាពអោយគេផង!

មនុស្សយើងម្នាក់ៗសុទ្ធតែចង់បានសេរីភាពរៀងៗខ្លួន!កុំព្រោះតែភាពអាត្មានិយមរបស់យើងមួយគ្រាហើយស្រលាញ់បិទសិទ្ធិសេរីភាពមិនអោយគេទៅណានោះ!

បើគេស្រលាញ់យើងពិតមែនគេមិនទៅណាចោលយើងនោះទេ!តែបើគេមិនស្រលាញ់យើងទោះយើងហាមគេយ៉ាងណាក៏គេនៅតែចាកចេញពីយើងដែរ។

62167893_646954719111493_7649931791830089728_n

ពេលខ្លះជីវិតគូរវាមិនស្រួលដូចកាលដែលយើងគិតនោះទេ!

ហើយជីវិតរៀបការវារឹតតែមិនស្រួល!ដូចនេះហើយមុននឹងឈានជើងដល់អាពាហ៏ពិពាហ៏មួយយើងត្រូវគិតអោយច្បាស់លាស់នឹងស្វែងយល់ពីគ្នាអោយបានយល់ចិត្តគ្នាជាមុនសិន!

ជីវិតអាពាហ៏ពិពាហ៏ណាការហើយមិនមែនថាចង់លែងៗនោះទេ!គ្រប់យ៉ាងវាមិនងាយស្រួលដូចដែលយើងបានគិតនោះទេ!

ពេលការវាស្រួលទេត្រឹមតែរៀបចំពិធីមួយថ្ងៃប៉ុណ្ណោះតែអ្វីដែលត្រូវធ្វើគឺនៅជាមួយគ្នាអស់មួយជីវិត!

62237510_646954772444821_3081382831490859008_n

មិនមែនការហើយសុទ្ធតែអាចរស់នៅជាមួយគ្នាអស់មួយជីវិតនោះទេ!ដូចនេះហើយថែរក្សានូវទំនាក់ទំនងដែលល្អមួយកុំអោយមនុស្សល្អៗចាក់ចេញពីយើងអី។

អត្ថបទ៖Calvin

62600066_646954692444829_813471435837145088_n

64347678_2204068423238929_4362973052250619904_n

64492499_698467393924369_8105780791490904064_n