ថ្មីៗនេះ វីដេអូ និងរូបភាពប៉ុន្មានសន្លឹក បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានចិត្តក្តុកក្តួល និងកោតសរសើរជាខ្លាំង ចំពោះទឹកចិត្តប្រពៃរបស់ឪពុកមួយរូប ចំពោះកូនស្រីខ្លួន ដែលមិនមានអ្នកណាដឹងអត្តសញ្ញាណនៅឡើយ តែស្ថិតនៅក្នុងស្រុកខ្មែរយើងនោះទេ។
រូបភាពឪពុកឈរសិតសក់ឱ្យកូនស្រីវ័យជំទង់ស្លៀកពាក់សិស្សសាលាឈរក្បែរកង់៣ មួយនេះ បានសម្តែងឱ្យច្បាស់ពីទឹកចិត្តឪពុកម្នាក់ដែលស្រលាញ់ថ្នាក់ថ្នមកូន មិនថានៅទីណា ពេលណាទេ គឺសូម្បីតែនៅលើផ្លូវសារធារណៈគាត់ក៏អាចបង្ហាញពីក្តីស្រលាញ់ចំពោះកូនរបស់ខ្លួនបានដោយមិនខ្មាសនរណាដែរ ដែលធ្វើឱ្យគ្រប់គ្នាមានចិត្តអាណិត កោតសរសើរទឹកចិត្តឪពុកផង ថែមទាំងសរសើរសំណាងក្មេងស្រីដែលមានឪពុកស្រលាញ់យ៉ាងនេះ បើទោះជាមានជីវភាពខ្សត់ខ្សោយបន្តិចក៏ដោយ។
ការបង្ហាញរឿងរ៉ាវពិតនេះដ៏សែនចាក់ដោត និងមានអត្ថន័យនេះ គឺតាមរយៈគណនីហ្វេសប៊ុក Kison Rayya ដោយលោកថែមទាំងបានសរសេរមួយឃ្លាផងដែរថា៖ « លោកពុកធ្វើគ្រប់យ៉ាងដើម្បីកូន ឃើញហើយពិតជាគួរអោយសសើរណាស់ ក្មួយស្រីពិតជាមានសំណាងដែរមានប៉ាបែបនេះ សូមជួយស៊ែរលើកចិត្តគាត់ផងបងប្អូន🙏🙏🙏🙏🙏🙏 »។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
សូមទស្សនាវីដេអូខាងក្រោម៖