វិធីពិសោធន៍ចិត្តស្មោះរបស់មនុស្សស្រី ​ពេលណាត់ជួបគ្នាលើកទី១

សម័យនេះ ​យើងគ្រប់គ្នាបានដឹងហើយ  មិនល្អ ​មិនមាន ​មិនស្អាត ​ពិបាករកមនុស្សម្នាក់យល់ចិត្តនៅក្បែរណាស់ ​ព្រោះតែសម័យនេះជាសម័យទំនើប ​សម័យហក់លោត ​សម័យសម្ភារនិយម របស់ប្រេនៗ ​បើគ្មានលុយគ្មានអ្នកណាហ៊ាននោជិតទេ ​កុំថាតែស្នេហា ​តែមិត្តភក្តិខ្លះមិនហ៊ាននៅជិតផង ​ដែលបញ្ហានេះភាគច្រើនគែកើតឡើងលើមនុស្សប្រុសតែម្តង។

ដូច្នេះនៅពេលដែលអ្នកកំពុងតែមើលចិត្តថ្លើមជាមួយមនុស្សម្នាក់ណាហើយ ​ប្រសិនចង់ដឹងថា ​នារីម្នាក់នោះជាមនុស្សស្រីស្រលាញ់តែអ្នកមាន ​ស្រលាញ់តែសម្ភារនិយមឬក៏អត់ ?

តោះ! មកដឹងពីវិធីណាត់ជួបមនុស្សស្រីដំបូងតាមរបៀបខាងក្រោមនេះ៖

១. ពេលណាត់ជួប ​គួរតែជួបពេលភ្លៀង ឬ ណាត់ទៅហែលទឹក ព្រោះ make up យ៉ាងណាក៏មិនឈ្នះទឹកដែរ ​អ្នកអាចឃើញចរិតពិតពេលនោះ ​ថាគេលេងចរិតស្រីស្អាតឬក៏អត់​ ជាពិសេសចង់ដឹងថាតើនារីម្នាក់នោះស្អាតតែតែងខ្លួន ​ឬស្អាតពីធម្មជាតិ។

២. បើមានឡានជិះ ហាមជិះឡានទៅទទួលជាដាច់ខាត អ្នកអាចជិះម៉ូតូ ឬរឺម៉កកង់បីទៅ ព្រោះឡានជាវត្ថុទាក់ទាញ ដូចដែកឆក់អញ្ចឹងស្រីៗណាក៏ពេញចិត្តដែរ។ តែបើយើងមិនមានឡានជិះ ហើយគេនៅតែពេញចិត្តនឹងណាត់ជួបជាបន្តទៀត វាជារឿងប្រសើរ ព្រោះគេមិនបានមើលឃើញតែលុយឡានយើង ​ពោលគឺគេពេញចិត្តនឹងរាប់អានយើងដោយចិត្តស្មោះ។

64279300_897736650570418_7470149009189896192_n

៣. កុំនាំទៅហាងអាហារទំនើប ​សាកទៅហាងថោកៗ ​ឬអាហារតាមចិញ្ចើមផ្លូវទៅមើលគេនឹងបញ្ចេញប្រតិកម្មភ្លាមៗឱ្យដឹងជាមិនខាន។

៤.  ហាមចេញលុយឱ្យគេ មិនថាអាហារ ​ឬសំបុត្រកុន បើអាច គួរតែចេញស្មើគ្នា ​ព្រោះ មនុស្សដូចគ្នា មានដៃពីរដូចគ្នា មានលទ្ធភាពរកលុយដូចគ្នា ហើយចាំមើលតើប្រតិកម្មគេយ់ាងណានៅពេលនោះ ​ហើយគេនឹងចង់ជួបអ្នកម្តងទៀតឬក៏អត់? ​សូមណា ​ហើយហាមដាច់ខាតអារឿងយកលុយម៉ែឪទៅប៉ាវស្រី ហ្នឹង។

៥.  ទូរសព្ទ័ប្រើល្មមៗបានហើយ បើមានទូរស័ព្ទល្អអាចលាក់ទុកសិន ​ព្រោះទូរស័ព្ទតម្លៃថ្លៃក៏ជាគ្រឿងចងចិត្តស្រីសម័យលុយនេះបានដែរ។​

៦. កាបូបលុយបើមានកាតធនាគារត្រូវដកចេញឲ្យអស់ ហើយកាបូបលុយសាគួរទុកលុយល្មមចាយបានហើយ  ចាំមើលប្រតិកម្មខាងស្រីមើលយ៉ាងណា?

៧. ពេលណាត់ជួបគ្នារួចហើយ ​សាកសុំជូនគេទៅផ្ទះមើល ​គេថាម៉េច? តើគេបដិសេធទាំងរអាល ​ឬបដិសេធដោយភាពខ្លាចចិត្ត?

ចង់បានមនុស្សល្អវារៀងពិបាកបន្តិចហើយ ​តែបើបានជួបហើយរក្សាគេម្នាក់ហ្នឹងឱ្យគេផងណា!

ចំណាំ៖ ​សុំអភ័យទោស ​យើងខ្ញុំគ្មានបំណងមើលងាយមនុស្សស្រីដោយចេតនាណាមួយនោះឡើយ ​នេះគ្រាន់តែជាការសំដៅទៅលើមនុស្សស្រីសម័យថ្មីមួយចំនួនប៉ុណ្ណោះ!

23559679_1988106804764049_6297157143345534438_n