ចេះតែឈឺក្បាលជាប្រចាំមែនទេ? ៧វិធីនេះនឹងធ្វើអោយវារលាយបាត់ពីខ្លួនរបស់!

ប្រសិនបើអ្នកឈឺក្បាលជាញឹកញាប់អ្នកប្រាកដជាដឹងថារោគសញ្ញារបស់ពួកវាមានអការៈយ៉ាងណាហើយ - រួមជាមួយនឹងការឈឺចាប់ អ្នកក៏អាចមានអការៈវិលមុខ ចង្អោរចង្វាក់បេះដូងមិនទៀងទាត់ និងបញ្ហាស្រវាំងផងដែរ។

ដើម្បីបងា្ករស្ថានភាពនេះអ្នកគួរតែហ្វឹកហាត់អោយបានទៀងទាត់ទៅលើសាច់ដុំ និងសរសៃឈាមរបស់អ្នក។ ហើយវិធីល្អបំផុតក្នុងការធ្វើដូច្នេះ គឺការបីធ្វើលំហាត់ប្រាណជាមធ្យមក្នុងរយៈពេលយ៉ាងហោចណាស់ 10 នាទីជារៀងរាល់ថ្ងៃ។

Bright Side បានលើកយកលំហាត់ប្រាណងាយៗ ចំនួន 7យ៉ាង ដែលអាចជួយអ្នកអោយមានរបត់ឈាមរត់ស្រួល និងព្យាបាលការឈឺក្បាលដោយមិនចាំបាច់ប្រើថ្នាំ។

7. Standing forward bend

1 7

ទីតាំងដំបូង: ឈរនៅលើឥដ្ឋជាមួយនឹងជើងរបស់អ្នករួមគ្នា។

អ្វី​ដែល​ត្រូវធ្វើ:

១. លើកដៃរបស់អ្នកឆ្ពោះទៅពិដានហើយលាតសន្ធឹងទាំងមូល។

២. ដកដង្ហើមចូលអោយវែង។

៣. ពត់ដងខ្លួនចុះក្រោម ដោយដៃរបស់អ្នកដាក់អោយដល់កម្រាល់ព្រំ ហើយក្យាលរបស់ពត់សំដៅទៅរកជើងរបស់អ្នករបស់ដល់ទិសដៅដែលអាចទៅធ្វើបាន។

៤. រក្សានៅទីតាំងនេះពីរ ទៅបីវិនាទី បន្ទាប់មកត្រឡប់ទៅទីតាំងដំបូងវិញ។

៥. ធ្វើម្តងទៀត: 5-6 ដង

អត្ថប្រយោជន៍: ពត់ទៅមុខជួយបង្កើនចរាចរឈាមទៅកាន់ក្បាលរបស់អ្នក និងធ្វើឱ្យអត្រាបេះដូងរបស់អ្នកមានលំនឹង។

6. Bound angle pose

2 7

ទីតាំងដំបូង: អង្គុយនៅលើកម្រាល់ព្រំដោយជង្គង់ទាំងសង្ខាងរបស់អ្នកកោងពត់អោយដល់ព្រំ និងបាតជើងរបស់អ្នកទាំងពីរត្រូវស្ថិតនៅពីមុខអ្នក។

អ្វី​ដែល​ត្រូវធ្វើ:

១. រក្សាខ្នងរបស់អ្នកអោយត្រង់ ដាក់បាតរបស់អ្នកនៅលើជង្គង់របស់អ្នក។

២. ពត់ជង្គង់ចុះក្រោមដោយថ្នមៗដើម្បីបើកឆ្អឹងត្រគាករបស់អ្នក និងពង្រីកសាច់ដុំនៃត្រគាករបស់អ្នក។

៣. រក្សាទីតាំងនេះរយៈពេល: 20-30 វិនាទី

អត្ថប្រយោជន៍: ធ្វើបែបនេះអាចជួយរំញោចចរន្តឈាមនៅទូទាំងរាងកាយអ្នកហើយជួយសម្រួលដល់អវយវៈផ្ទៃខាងក្នុងរបស់អ្នកទៀតផង។

5. Legs-up-the-wall pose

3 7

ទីតាំងដំបូង: ដាក់ដងខ្លួនរបស់អ្នកទល់នឹងកម្រាល់ព្រំ ហើយលើកជើងរបស់អ្នកអោយត្រង់ដោយដាក់ជើងទាំងពីរទល់នឹងជញ្ជាំង និងទប់ពួកវាអោយនឹង។

អ្វី​ដែល​ត្រូវធ្វើ:

១. ធ្វើឱ្យប្រាកដថាជើងរបស់អ្នកគឺត្រង់ និងស្របទៅនឹងជញ្ជាំង។

២. ពន្លាតដៃទាំងសង្ខាងរបស់អ្នក និងប្រអប់ដៃត្រូវផ្ងារឡើងលើ។

៣. សម្រាកនៅក្នុងទីតាំងនេះ, ដកដង្ហើមចូល និងចេញអោយខ្លាំងខ្លាំង។

៤. ប្រសិនបើអ្នកមានអារម្មណ៍ថាមិនងាយស្រួល សូមដាក់ខ្នើយ ឬភួយស្ថិតនៅក្រោមខ្នងខ្នងរបស់អ្នក។

៥. ធ្វើវារយៈពេល: 60-90 វិនាទី

អត្ថប្រយោជន៍: ជើងដែលឡើងលើទល់ជញ្ជាំងនោះ ជួយកាត់បន្ថយការថប់អារម្មណ៍របស់អ្នក។

4. Bridge exercise

4 6

ទីតាំងដំបូង: ដាក់ដងខ្លួនរាបស្មើនៅលើកម្រាល់ព្រំ ដោយដាក់ប្រអប់ដៃរបស់អ្នកនីពីក្រោមដងខ្លួន។

អ្វី​ដែល​ត្រូវធ្វើ:

១. ពត់ជង្គង់របស់អ្នកហើយដាក់បាតជើងរបស់អ្នកនៅលើព្រំឋ។

២. លើកត្រគាករបស់អ្នកឡើង ដើម្បីឱ្យភ្លៅរបស់អ្នកស្ថិតនៅក្នុងបន្ទាត់ជាមួយនឹងរាងកាយខាងលើរបស់អ្នក។

៣. រក្សាការដកដង្ហើមអោយជ្រៅៗ។ រក្សានៅទីតាំងនេះរយៈពេល ពីរ ទៅបីវិនាទីបន្ទាប់មកបន្ថយត្រគាករបស់អ្នកទៅនឹងដី។

៤.ធ្វើម្តងទៀតអោយបាន 10 ដង

អត្ថប្រយោជន៍: ការធ្វើលំហាត់ប្រាណនេះធ្វើអោយឆ្អឹងកងក និងស្មារបស់អ្នកបានល្អ និងសាច់ដុំរឹងនៅក្នុងតំបន់ទាំងនេះ។

3. Downward facing dog pose

5 6

ទីតាំងដំបូង: ឈរនៅលើកម្រាលព្រំដោយជើងរបស់អ្នក។

អ្វី​ដែល​ត្រូវធ្វើ:

១. លើកដៃរបស់អ្នកឆ្ពោះទៅពិដាន និងដកដង្ហើមវែងៗ។

២. ពត់ដងខ្លួនរបស់អ្នកទៅមុខ ហើយដាក់បាតដៃទាំងពីរទៅលើកម្រាលព្រំ។

៣. រក្សាកាយវិកាបែបនេះរហូតដល់អ្នកមានអារម្មណ៍ថា ផ្លៅរបស់អ្នកទប់ទល់លែងបាន។

៤. ធ្វើវារយៈពេល: 60 វិនាទី

អត្ថប្រយោជន៍: ការធ្វើបែបនេះជួយអោយសាច់ដុំផ្លៅរឹងមាំ ហើយបន្ធូរភាពតានតឹងដល់ខ្នង និងស្មារបស់អ្នក និងបង្កើនលំហូរឈាមទៅកាន់ខួរក្បាលរបស់អ្នក។

2. Child’s pose

6 5

ទីតាំងដំបូង: ការអង្គុយក្រាបលើជើងរបស់អ្នកដោយដាក់ដងខ្លួនរបស់អ្នកអោយត្រង់។

អ្វី​ដែល​ត្រូវធ្វើ:

១. អោនយឺត ៗ ទៅមុខ ហើយដាក់ថ្ងាសរបស់អ្នកនៅលើដីនៅពីមុខអ្នក និងទម្រេតដងខ្លួនរបស់អ្នកនៅលើជង្គង់របស់អ្នក។

២. ពន្លាតដៃរបស់អ្នកទៅមុខ ហើយប្រអប់ដៃត្រូវផ្កាប់ចុះក្រោម។

៣. ធ្វើបែបនេះរយៈពេល: 60 វិនាទី។

អត្ថប្រយោជន៍: ការអង្គុយទម្រេតខ្លួនបែបនេះ ជួយបំបាត់ភាពតានតឹង និងការថប់អារម្មណ៍ភរបស់អ្នក ហើយបញ្ចេញជាតិពុលចេញពីខ្លួនអ្នក។

1. Backbends

7 4

ទីតាំងដំបូង: ការអង្គុយលុតជង្គង់ជាមួយនឹងខ្នងរបស់អ្នកត្រង់។

អ្វី​ដែល​ត្រូវធ្វើ:

១. អង្គុយលុតជង្គង់​ ដោយដាក់ប្រអប់ជើង និងជង្គង់របស់អ្នកអោយរាបស្មើរទៅនឹងកម្រាលព្រំហើយឆ្អឹងខ្នងរបស់អ្នកត្រូវត្រង់។

២. ពត់ដងខ្លួនទៅក្រោយយឺតៗ តាមដែលអ្នកអាចធ្វើបានហើយព្យាយាមឈានដល់ចុងម្រាមដៃរបស់អ្នក។

៣. រក្សានៅទីតាំងនោះ ពីរ ទៅបីវិនាទីបន្ទាប់ត្រលប់មកទីតាំងដើមវិញ។

៤. ធ្វើម្តងទៀត: 5-6 ដង

អត្ថប្រយោជន៍: លំហាត់ប្រាណនេះជួយបើកទ្រូងរបស់អ្នក និងធ្វើអោយមានលំហូរឈាមបានល្អទៅកាន់ក្បាលរបស់អ្នក។

សូមចំណាំ: វាជាការប្រសើរជាងមុនដើម្បីពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលធ្វើលំហាត់ណាមួយ។ នៅពេលដែលអនុវត្តវា, សូមប្រុងប្រយ័ត្ន និងពិនិត្យសម្ពាធឈាមរបស់អ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ឈឺកឬមានអារម្មណ៍ឈឺក្បាលសូមឈប់ភ្លាមៗ។

តើអ្នកជាធម្មតាគ្រប់គ្រងការឈឺក្បាលរបស់អ្នកយ៉ាងដូចម្តេច? តើអ្នកប្រើឱសថធម្មជាតិ ឬថ្នាំពេទ្យ? សូមចូលរួមចែករំលែកបទពិសោធន៍របស់អ្នកជាមួយយើងដោយសេរី!

ប្រភពដើម៖ Bright Side

ប្រែសម្រួលដោយ៖ Crusher