យីការ៉េមសោះ! ​ថ្លៃអីថ្លៃយ៉ាងនេះ ញ៉ាំហើយបែបអាចហោះបានទេដឹង?

បើនិយាយពីការ៉េម  ក្រៅពីជាចំណីដ៏សំខាន់ និងចំណូលចិត្តរបស់ក្មេងតូចៗនោះ ក៏មានមនុស្សធំមួយចំនួននៅតែដកចិត្តនឹងរសជាតិផ្អែមត្រជាក់មិនបានដដែល។ ​តែអ្នកប្រហែលជាមិនដែលដឹងនោះទេថា ​ការ៉េមទឹកកកបែបធម្មតាៗមួយនេះ  ការពិតនៅប្រទេសមួយចំនួនមានតម្លៃថ្លៃខ្លាំងណាស់់។ ​អ្នកប្រហែលជាកំពុងតែឆ្ងល់ថា ​តើថ្លៃប៉ុណ្ណាទៅ? ច្បាស់ណាស់គឺថ្លៃជាងការ៉េមធម្មតា ​ថ្លៃជាងការ៉េមប្រេនៗ ​30$-50$  ដែលអ្នកមានលុយមួយចំនួនហ៊ានទទួលទានផង។

តោះ! ចង់ដឹងថាវាថ្លៃនោះមានតម្លៃប៉ុណ្ណា  មកតាមដានទាំងអស់គ្នា៖

១. Serendipity 3 Frrrozen Haute Chocolate Ice Cream Sundae – $25,000

ការ៉េមនេះមានធាតុផ្សំពីកាកាវ ​សូកូឡា ដោះគោល្អៗដែលកម្រ ​ជាពិសេសក៏មានរោយកម្ទេចមាស ២៣ការ៉ាត់ពីលើផងដែរ។ ​អ្វីដែលពិសេសរាល់ពេលអ្នកកំម៉ុងទទួលទានការ៉េមនេះ អ្នកនឹងទទួលបានខ្សែដៃ ​ឬខ្សែក ទម្ងន់  ១៨ការ៉ាត់នេះទៅវិញទុកជាអនុស្សាវរីយ៍ទៀតផង។

1

២. Scoopi’s Black Diamond – $817 per scoop

ការ៉េមនេះក្រៅពីមានគ្រឿងផ្សំកម្រពិសេសៗហើយ ​វាក៏មានលាយនឹងកម្ទេចមាស ២៣ការ៉ាត់ផងដែរ។

2

៣. Absurdity Sundae – $60,000

ការ៉េមតម្លៃមហាសាលនេះ ​ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនការ៉េមធំៗចំនួន  ៣ ដែលការួមរួមគ្នាធ្វើការ៉េមដ៏សែនថ្លៃម៉ែអាថ្លៃនេះ ​គឺសម្រាប់ការលក់យកលុយជួយដល់កម្មវិធីសប្បុរសធម៌នៅអាហ្វ្រិក។

3

៤. Three Twins Ice Cream Sundae – $3,333

ការ៉េមដ៏សែនថ្លៃនេះ ​ក៏មិនខុសពីការ៉េមដទៃដែរ ​ដោយសារតែវាមានធាតុផ្សំឡើយដោយគ្រឿងផ្សំថ្លៃៗ ​ជាពិសេសគឺរបស់កម្រតែម្តង ​ដោយផលិតពីផ្លែចែកពូជកម្រ និងទឹកស៊ីរ៉ូដែលផលិតពីស្រាដែលមានគុណភាពខ្ពស់ និងពិបាករកនឹងបាន។

4

៥. Golden Opulence Sundae – $1,000

ការ៉េមដែលមានស្លាបព្រានេះ ​ត្បីតតែថ្លៃ  តែមិនមែនចេះតែកំម៉ុងងាយៗនោះទេ ​ក្រៅពីមានលុយ ​អ្នកត្រូវធ្វើការកក់ទុកជាមុនយ៉ាងហោចឱ្យបាន ​48ម៉ោងមុន។

5

៦. The Victoria – $1,000

ការ៉េមដ៏ថ្លៃនេះ មិនត្រឹមតែផ្សំដោយវ៉ានីឡា និងសូកូឡាពិសេសៗ ​តែវាក៏មានស្រោចទៅដោយស្រា Hennessy VSOP និងរោយកន្ទេចមាសដល់ទៅ ២៤ការ៉ាត់ផងដែរ៕

6

ចុះប្រិយមិត្តហ៊ានញ៉ាំអត់?