ឃើញរូបភាពទាំងអស់នេះហើយនឹងធ្វើឱ្យយើងរន្ធត់ខ្លាំងបំផុត នូវអ្វីដែលពួកយើងបានបំពុលពិភពលោករបស់យើងនេះ

 

ការបំពុលបានក្លាយជារឿងមួយដែលគួរឱ្យព្រួយបារម្ភបំផុតរបស់មនុស្សជាច្រើនទសវត្សណាស់មកហើយ។ នៅពេលដែកពួកយើងកាន់តែរីកចំរើនខាងផ្នែកបច្ចេកវិទ្យាកាន់់តែច្រើន  វាធ្វើឱ្យយើងកាន់តែមានភាពឃ្លាតឆ្ងាយពីធម្មជាតិ។ ហើយការកើនឡើងនេះបានធ្វើឱ្យពិភពលោកយើងនេះកើនកំដៅ គួួរឱ្យព្រួយបារម្ភ។ អ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរចំពោះរឿងមួយនេះ។ បន្ទាប់ពីឃើញបែបនេះរួចហើយតើអ្នកនឹងបន្តបំផ្លាញពិភពលោកមួយនេះទៀតទេ?

១. ព្យាយាមវែកផ្លូវទូក

រូបភាពខាងលើបង្ហាញពីគំនរសំរាមដែលប្រមូលបាននៅមហាសមុទ្រប៉ាស៊ីហ្វិកហើយបានលើកឡើងនូវការព្រួយបារម្ភទាំងអស់នៅលើពិភពលោកថាអ្វីដែលឥឡូវត្រូវបានគេហៅថាជា “បំណែកសំរាមនៅមហាសមុទ្រប៉ាស៊ីហ្វិក” ។ ប្រជាប្រិយភាពឬការរីករាលដាលនៃបំណះគឺមិនអាចទាយទុកជាមុនបានប៉ុន្តែរូបភាពច្បាស់លាស់ត្រូវបានគេយកពីឥទ្ធិពលរបស់វាហើយរូបភាពនេះបានមកពីផ្កាយរណបមួយនៅតំបន់ប៉ាស៊ីហ្វិកភាគខាងជើង។

២. ដកដង្ហើមពីលើគំនរសម្រាម

នេះគឺជារូបភាពនៃទន្លេយ៉ាមូណាដែលជារៀងរាល់ថ្ងៃត្រូវបានគេយកសម្រាប់ទៅបោះចោលនៅទីនោះ។ ក្មេងប្រុសម្នាក់នេះកំពុងព្យាយាមហែលឆ្លងកាត់វាហើយយើងឆ្ងល់ថាតើពេលណាមនុស្សនឹងយល់ពីផលវិបាកនៃសកម្មភាពរបស់ពួកគេ?

៣. ទឹកសមុទ្រកខ្វក់

នេះគឺជាផ្នែកមួយនៃតំបន់ការាបៀន(Caribbean)ដែលបានបំពុលយ៉ាងខ្លាំង។ ដោយមើលឃើញបែបនេះយើងនឹងយល់ពីអ្វីដែលផ្លាស្ទិចផ្ដល់ឱ្យយើងវិញ។ ពិភពលោករបស់យើងនឹងមហន្តរាយនៅថ្ងៃណាមួយមិនខានបើយើងនៅតែបន្តប្រើប្លាស្ទិច។

៤. ជួយជីវិតសត្វដែលសល់តែមួយនេះផង

ខ្លាឃ្មុំទឹកកកមិនឱ្យដុំទឹកកកដ៏តូចមួយនេះចេញពីខ្លួនគេបានឡើយ។ សត្វនេះរស់នៅក្នុងតំបន់អាកទិកហើយដូចខ្លាឃ្មុំតំបន់ប៉ូលដទៃទៀតវាក៏កំពុងប្រឈមនឹងវិបត្តិរលកទឹកកកផងដែរ។ វិបត្តិនេះកើតឡើងដោយសារតែការប្រែប្រួលនៃសីតុណ្ហភាពដែលបណ្តាលមកពីការកើនឡើងនៃការសាយភាយឧស្ម័ន CO2 និងការបំពុល។ ទឹកកកសមុទ្រមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេដើម្បីរស់នៅខណៈដែលពួកគេអាចរកអាហារចិញ្ចឹមជីវិនិងបង្កាត់ពូជនៅទីនោះ។ វិបត្តិនេះបានប៉ះពាល់ស្ទើរតែ ១៩ តំបន់នៃតំបន់អាក់ទិក។

៥. សត្វដែលត្រូវបានជាប់នៅក្នុងប្រេង

សត្វចាបមួយនេះបានធ្លាក់ចូលក្នុងប្រេងដែលហ៊ាចូលក្នុងសមុទ្រ។ តើវាច្បាស់ដែរឬទេថានេះជាបក្សីមួយក្បាល? រូបភាពមួយនេះត្រូវបានគេថតបាននៅសមុទ្រមួយ ដោយសត្វបក្សីមួយក្បាលនេះចុះទៅផឹកទឹក ហើយបានធ្លាក់ចូលក្នុងប្រេងដ៏ក្រាស់មួយនេះ។  វាជាសោកនាដកម្មក្នុងការឃើញថាសត្វនិងបក្សីត្រូវតែរងទុក្ខដោយសារតែសកម្មភាពរបស់មនុស្សបែបនេះ។

៦. ទុក្ខសោកដ៏ធំ

នេះគឺជាទន្លេយ៉ាងស្សេ(Yangtze)ដែលមានទុយោដ៏ធំមួយដែលត្រូវបានធ្វើឡើងដោយរោងចក្រផលិតក្រដាសមួយនៅក្នុងទីក្រុង Anqing ក្នុងខេត្ត Anhui ។ ការបំពុលទឹកបានក្លាយជាកង្វល់សំខាន់មួយសម្រាប់ប្រទេសចិន។

៧. ត្រីីងាប់

រូបភាពខាងលើគឺជាសមុទ្រ Guanabara នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ ត្រីនៅទីនេះបានស្លាប់ដោយសារតែទឹកកខ្វក់។ ស្រមៃថាមនុស្សប្រើប្រាស់ទឹកនេះសម្រាប់ផឹកតើវាទៅជាយ៉ាងណា។

៨. រូបភាពមួយដែលបង្ហាញពីការគ្មានជំនួយ

រូបភាពរបស់ក្មេងប្រុសនេះគ្មានជំរើសហើយ ទើបរូបគាត់បានផឹកទឹកកខ្វក់នេះ។ អ្នកថតរូបមួយរូបបានថតនៅនៅស្រុក Fuyuan ក្នុងខេត្ត Yunnan ប្រទេសចិនកាលពីថ្ងៃទី ២០ ខែមីនាឆ្នាំ ២០០៩ ។ វាជាថ្ងៃទិវាពិភពលោកនៅថ្ងៃទី ២២ ខែមីនា។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide