សណ្ឋាគារថ្លៃបំផុតទាំង១០នៅលើពិភពលោក – Kalib9 ប្លែកៗ | Pelklas

សណ្ឋាគារថ្លៃបំផុតទាំង១០នៅលើពិភពលោក

សណ្ឋាគារជាកន្លែងមួយដែលផ្តល់ការស្នាក់នៅរយៈពេលខ្លី ដែលតម្រូវឱ្យបង់ប្រាក់ឈ្នួល តែកម្រិតនៃតម្លែគឺខុសគ្នារបស់សណ្ឋាគារមួយ ទៅសណ្ឋាគារមួយទៀត។ សណ្ឋាគារមួយចំនួន គឺដូចជាស្ថានសួគ៌នៅលើភពផែនដីអញ្ចឹងដែលមានទីតាំងស្ថិតនៅកន្លែងល្អៗ។ ប្រសិនបើអ្នកមានថវិកាគ្មានដែនកំណត់នោះអ្នក រកមើលបទពិសោធស្នាក់នៅល្អបំផុតនៅគ្រប់ទីកន្លែងក្នុងពិភពលោកជាមិនខាន ហេីយនេះគឺជាសណ្ឋាគារល្អៗបំផុត ទាំង១០ នៅឆ្នាំ២០១៧ ។

១០. អគារ Burj Al Arab នៅទីក្រុង Dubai ប្រទេសអារ៉ាប់

Most Expensive Hotel 01

ភាពអស្ចារ្យនៃពិភពលោកដ៏ទំនើបនេះ គឺជាសណ្ឋាគារដែលមានកំពស់ខ្ពស់បំផុតលំដាប់ទី៤នៅលើពិភពលោក។ រូបរាងនៃអគារនេះគឺសំដៅទៅលើ ship’s sail។ សណ្ឋាគារនេះមានកន្លែងចតយន្តហោះ និងត្រូវបានរចនាឡើងដោយលោក Tom Wright។ សណ្ឋាគារនេះ គឺជាសណ្ឋាគារលំដាប់ផ្កាយ៧ផងដែរ។

៩. សណ្ឋាគារ Plaza Athenèe, ប្រទេសបារាំង

Most Expensive Hotel 02

សណ្ឋាគារនេះ គឺជាសណ្ឋាគារលំដាប់លេខ១នៅប៉ារីស។ នៅជាន់ទី៥គឺជាបន្ទប់ធំបំផុតមួយនៃឧស្សាហកម្មបដិសណ្ឋារកិច្ចបារាំង។ អ្នកអាចរីករាយជាមួយនឹងទេសភាពនៃប៉មអេហ្វហ្វីល (Eiffel tower) ពីសណ្ឋាគារយ៉ាងច្បាស់ផងដែរ។ ភ្ញៀវមានផ្ទះបាយឯកជន និងបន្ទប់ steam ហើយអាចរីករាយនឹងក្រណាត់ និងគ្រឿងសង្ហារឹមរបស់ French Regency

សំរាប់តម្លៃក្នុងមួយយប់គឺ 27 000 ដុល្លារ

៨. រមណីយដ្ឋានកាស៊ីណូ Palms Casino Resort នៅរដ្ឋ Nevada

Most Expensive Hotel 03

សណ្ឋាគារ និងកាស៊ីណូនេះ មាន៦៥៣បន្ទប់ដែលមិនមានតម្លៃថ្លៃជាងរមណីយដ្ឋាន Sky Villa នៅជាន់ទី៦ទេ ដែលមានផ្ទៃក្រឡា ៨០០ម៉ែត្រការ៉េ និងមានតម្លៃ 35 450 ដុល្លារ។ រចនាប័ទ្មនៃសណ្ឋាគារនេះ គឺជាការលាយបញ្ចូលគ្នារវាង សម័យទំនើប និងសម័យអតីតកាល។

សណ្ឋាគារនេះ គឺល្បីល្បាញថាសម្រាប់សកម្មភាពរាត្រីដ៏អស្ចារ្យ។

៧. សណ្ឋាគារ Grand Hyatt Cannes Hotel Martinez នៅ Cannes, ប្រទេសបារាំង

Most Expensive Hotel 04

សណ្ឋាគារនេះ គឺមានលក្ខណៈពិសេសនៃការរស់នៅដ៏ប្រណីតនៅប្រទេសបារាំង។ បង្កើតឡើងនៅឆ្នាំ ១៩២៩ ដោយក្រុមគ្រួសារអ៊ីតាលីដ៏ខ្ពង់ខ្ពស់មួយ ហេីយបានរចនាប័ទ្មតុបតែងសិល្បៈ ដោយមានភាពច្បាស់លាស់។ អ្នកអាចរីករាយនឹងទិដ្ឋភាពទេសភាពនៃទីក្រុងភាគខាងត្បូងនៃប្រទេសបារាំងពីសណ្ឋាគារនេះ។

៦. Grand Resort Lagonissi នៅ Athens, ប្រទេសក្រិក

Most Expensive Hotel 05

សណ្ឋាគារដ៏ប្រណីតមួយនេះមានទីតាំងនៅ Athenian Rivera មានភោជនីយដ្ឋានចំនួន ១០ មានបន្ទប់ចំនួន ១៩៧ និងបន្ទប់ធំៗចំនួន ៧៦ ហើយផ្តល់ជូននូវគ្រឿងបរិក្ខារសំរាប់ជួលដូចជា ឧទ្ធម្ភាគចក្រ រថយន្ដ និងឡានដឹកទំនិញ។

សំរាប់តម្លៃវិញគឺជាង 40 000 ដុល្លារ ក្នុងមួយថ្ងៃ។

៥. រមណីយដ្ឋាន Laucala Island Resort Hilltop Estate នៅ Fiji

Most Expensive Hotel 06

វីឡាដ៏ប្រណិតមួយដែលមានទីតាំងនៅលើកោះហ្វីជី ដែលមានម្ចាស់ឈ្មោះ Dietrick Mateschitz។ សណ្ឋាគារនេះបានទទួលការពិនិត្យវិជ្ជមានជាច្រើនដែលមនុស្សជាច្រើនបានហៅវាថាជា Apex នៃពិភពលោក។

អ្នកមិនអាចកក់ការស្នាក់នៅទីនេះបានទេ ប៉ុន្តែប្រសិនបេីអ្នកជាមិត្តភក្តិជាមួយស្ថាបនិកក្រុមហ៊ុន Red Bull អាចផ្តល់ឱ្យអ្នកនូវឱកាសដើម្បីវិស្សមកាលនៅទីនេះ។

៤. សណ្ឋាគារ Raj Palace, Jaipur, ប្រទេសឥណ្ឌា

Most Expensive Hotel 07

នេះជាសណ្ឋាគារថ្លៃបំផុតនៅទ្វីបអាស៊ីក្នុងអត្រាប្រចាំថ្ងៃជាង 43 000 ដុល្លារ។ វាត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៧២៧ ហើយត្រូវបានគេចាត់ទុកជាសណ្ឋាគារបេតិកភណ្ឌដ៏ធំមួយ។ កាលពីមុនវាជាប្រាសាទរបស់មហាក្សត្រីដែលគាត់រស់នៅទីនោះ។

៣. Four Seasons Hotel Ty Warner, នៅ ញូវយ៉ក

Most Expensive Hotel 08

អាគារនេះត្រូវបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៨៩ និងចំណាយពេល ៧ ឆ្នាំនិង ៥០ លានដុល្លារដើម្បីសាងសង់។ វាស្ថិតនៅក្នុងចំណោមសណ្ឋាគារដែលមានតម្លៃថ្លៃបំផុតនៅអាមេរិក។ បន្ទប់មានលក្ខណៈកម្រ និងប្លែកៗដែលមានទេសភាពពិដាន ៣៦០ ដឺក្រេ និងផ្លាទីន។

បច្ចុប្បន្នវាមានតម្លៃ 50 000 ដុល្លារក្នុងមួយល្ងាច។

២. សណ្ឋាគារ President Wilson Royal Penthouse

Most Expensive Hotel 09

Geneva, Switzerland ត្រូវបានដាក់ឈ្មោះតាមប្រធានាធិបតីទី ២៨ របស់សហរដ្ឋអាមេរិក ដែលមានទីតាំងស្ថិតនៅជិតនឹងអគារអង្គការសហប្រជាជាតិនៅបឹង Geneva។ អ្នកទស្សនាក្នុងសណ្ឋាគារនេះអាចមេីលទេសភាពដ៏ស្រស់ស្អាតនៃភ្នំ Swiss alps។ សណ្ឋាគារនេះមានទំហំ ១៨០០ ម៉ែត្រការ៉េ និងមានបង្អួចការពារគ្រាប់កាំភ្លើង។

១. នាវាមុជទឹកដ៏ទំនេីប Lover’s Deep Luxury Submarine, នៅ St. Lucia

Most Expensive Hotel 10

សណ្ឋាគារនេះមានតម្លៃ 150 000 ដុល្លារក្នុងមួយយប់ វាជាសណ្ឋាគារតម្លៃថ្លៃបំផុតនៅលើពិភពលោក។ វាស្ថិតនៅក្នុងមហាសមុទ្រដែលមានជម្រៅគួរសម។ អ្នកអាចមានទិដ្ឋភាពក្រោមទឹកនៃពិភពលោកសមុទ្រទាំងមូល។ ទោះបីជាវាថ្លៃហួសប្រមាណមែន ប៉ុន្តែគ្រប់នាទីនៅលើសណ្ឋាគារនេះ គឺសាកសមនឹងតម្លៃនេះផងដែរ។ សណ្ឋាគារនេះ គឺជានិយមន័យនៃក្លឹប Mile-Low ។

ប្រភព៖ ghafla.com