ម្ចាស់បទ ​«ឆ្ងាយ ​» ម៉ម ពេជ្ជរិទ្ធ ​ សម្តែងក្តីឈឺចាប់ និងប្រកាសឈប់ធ្វើបទថ្មី ​ក្រោយមានមនុស្សមួយចំនួនធ្វើរឿងកេងប្រវ័ញ្ជលើរូបលោក! – Kalib9 ជីវិតកម្សាន្ត | Pelklas

ម្ចាស់បទ ​«ឆ្ងាយ ​» ម៉ម ពេជ្ជរិទ្ធ ​ សម្តែងក្តីឈឺចាប់ និងប្រកាសឈប់ធ្វើបទថ្មី ​ក្រោយមានមនុស្សមួយចំនួនធ្វើរឿងកេងប្រវ័ញ្ជលើរូបលោក!

ភ្នំពេញ៖ ​អ្នកដែលពេញនិយមស្តាប់បទ ​Original Song  របស់តារាចម្រៀងឯករាជ្យល្បីៗពិតជាបានស្គាល់ហើយ  គឺលោក ម៉ម ពេជ្ជរិទ្ធ ​ដែលជាសមាជិកមួយរូបនៃក្រុម ​Small Boy  Small Band  (ក្រុមតូច) ​ដែលមានឈ្មោះល្បីក្នុងស្នាដៃបទ បុណ្យភូមិ បើអាច ​ចង់ក្បែរ ឆ្ងាយ និងបទល្បីជាច្រើនទៀត។

ថ្មីៗនេះ ម៉ម ពេជ្ជរិទ្ធ ​មានសម្តែងក្តីឈឺចាប់ និងនឿយហត់ជាខ្លាំងចំពោះការងារសិល្បៈរបស់ខ្លួន ​ព្រោះតែមានបុគ្គលកេងប្រវ័ញ្ចស្នាដៃ ​និងញើសឈាមរបស់លោកចែកចាយនៅក្នុងបណ្តាញសង្គមដោយគ្មានការអនុញ្ញាតិ។ តាមរយៈគណនីហ្វេសប៊ុកជាផ្លូវការរបស់ Picherith Morm - ម៉ម ពេជ្ជរិទ្ធ បានរៀបរាប់យ៉ាងលម្អិតថា៖   «ចម្រៀងមួយបទដែលខ្ញុំបានយកបេះដូងមកធ្វើ ត្រូវបានចែកចាយលើបណ្ដាញសង្គមដោយរប៉ាត់រប៉ាយ និងកេងចំណេញ គ្មានសណ្ដាប់ធ្នាប់ និង គ្មានការអនុញ្ញាត គ្មានភាពច្បាស់លាស់ ខ្ញុំប្រហែលជាត្រូវលាឈប់ពីអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃណាមួយឆាប់ឆាប់នេះ ដោយសារ រឿងដ៏តូចតាចមួយនេះ ។

ខ្ញុំសូមអរគុណបងប្អូនចាស់ក្មេងដែលស្រលាញ់ និងលើកទឹកចិត្តលើអ្វីដែលខ្ញុំប្រឹងប្រែង គ្មាននរណាម្នាក់មានកំហុសទេ  <3

****ខ្ញុំធ្លាប់ត្រូវបានគេព្រួតកម្ទេច Youtube Channel ដែលខ្ញុំបង្ហោះចម្រៀងរបស់ខ្ញុំម្តងរួចហើយដោយសារខ្ញុំព្យាយាមហាមឃាត់គេ ហើយខ្ញុំបានបរាជ័យកិច្ចការពារស្នារដៃខ្លួន រីឯ ការបង្ហោះចម្រៀងរបស់ខ្ញុំត្រូវបានផ្អាកដំណើរការ៦ខែរ ទៅ ៩ខែ ហើយត្រូវបាន(YouTube)គំរាមលុបចោលនៅអ្វីទាំងអស់ ព្រោះការកាត់ក្តីបែបអេឡិចត្រូនិក ចោតថាខ្ញុំមិនមែនជាម្ចាស់ស្នាដៃ ។ " You have stolen my Art for your own business benefit "​»។

Sce111

គួរឱ្យដឹងថាច្បាប់កម្មសិទ្ធបញ្ញានៃព្រះរាជាណាចក្រកម្ពុជាបានចេញជាផ្លូវការរួចទៅហើយ ​ដើម្បីការពាររាល់ស្នាដៃរបស់អ្នកនិពន្ធគ្រប់រូប  តែចំពោះការអនុវត្តហាក់មិនទាន់មានភាពប្រាកដប្រជា និងមានភាពរឹងរ៉ឹងគួរឱ្យជឿជាក់បាននៅឡើយនោះទេ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

64895806_1166237706833806_7685189814018113536_n

Hh 10

H 10