ប្រទេសទាំង ៧ ​ដែលទើបតែបាត់បង់បូរណភាពទឹកដី និងត្រូវប្តូរឈ្មោះត្រឹមរយៈពេល ​១០០ឆ្នាំចុងក្រោយ! – Kalib9 ជីវិតកម្សាន្ត ប្រវត្តិសាស្រ្ត | Pelklas

ប្រទេសទាំង ៧ ​ដែលទើបតែបាត់បង់បូរណភាពទឹកដី និងត្រូវប្តូរឈ្មោះត្រឹមរយៈពេល ​១០០ឆ្នាំចុងក្រោយ!

នៅលើពិភពលោកមានប្រទេសច្រើនខ្លាំងណាស់ ​សុទ្ធតែមានជាតិសាស្រ្ត វប្បធម៌ ជំនឿ សាសនា និងភាសាខុសៗគ្នា។  ដោយឡែកទម្រាំនៅសល់ប្រទេស ​ចំនួន  ១៩៥ ​ដល់សព្វថ្ងៃនោះ មានប្រទេសមួយចំនួនធ្លាប់ត្រូវបានគេវាយដណ្តើមយកឈ្លានពានយកធ្វើជាកម្មសិទ្ធប្រទេសដទៃ និងប្រទេសខ្លះទៀតបានប្តូរឈ្មោះផ្សេងដោយហេតុផលមួយចំនួន។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹង បង្ហាញពីប្រទេសទាំង ៧ ​ដែលទើបតែបាត់ខ្លួន  បាត់ឈ្មោះពីផែនទីជាង ​១០០ឆ្នាំប៉ុណ្ណោះដែលមានដូចជា៖

១. យូហ្គោស្លាវី

ប្រទេសនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១៨ ដែលសម្បូរទៅដោយប្រជាជនដែលមានជាតិសាសន៍ និងវប្បធម៌ផ្សេងៗគ្នា។ ប្រទេសយូហ្គោស្លាវី បានបំបែកខ្លួនទៅជាប្រទេសផ្សេងៗចម្រុះគ្នា  ដូចជា  ស្លូវេនី ក្រូអាត បូស្នី ម៉ុងតេណេក្រូ ស៊ែប៊ី កូសូវ៉ូ និង ម៉ាសេដ្វាន។

1

២. ទីបេ

ប្រទេសទីបេធ្លាប់បានប្រយុទ្ធដណ្ដើមច្បាំងគ្នាអស់រយៈពេលជាច្រើនសតវត្សមកហើយដើម្បីបូរណភាពទឹកដីរបស់ខ្លួន និងទទួលឯករាជ្យនៅក្នុងឆ្នាំ ១៩១២ ។ តែក្រោយមកទីបេក៏ត្រូវបានប្រទេសចិនកាន់កាប់បាននៅក្នុងឆ្នាំ ១៩៥១។ មកទល់ពេលនេះទោះបីជាទីបេស្ថិតនៅក្រោមឈ្មោះប្រទេសចិន ​តែប្រជាជនទីបេនៅតែព្យាយាមរំដោះខ្លួនដាច់ដោយឡែកជានិច្ច។

2 1

៣. ឆេកូស្លូវ៉ាគី

ណាសុីអាល្លឺម៉ង់បានកាន់កាប់ប្រទេសនេះក្នុងសង្គ្រាមលោកលើកទី២ ហើយនៅចុងសង្គ្រាមលោកលើកទី២ សហភាពសូវៀតបានរំដោះប្រទេសនេះបាន។  តែនៅក្នុងឆ្នាំ ១៩៩៣ ប្រទេសនេះបានបំបែកខ្លួនក្លាយទៅជាសាធារណរដ្ឋឆែក និងស្លូវ៉ាគីទៅវិញ។

3

៤. សេឡង់

ប្រទេសដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌាមួយនេះ បានក្លាយទៅជាប្រទេសស្រីលង្កានៅក្នុងឆ្នាំ ១៩៧២។ ដោយសេឡង់ គឺជាឈ្មោះដែលពួកអឺរ៉ុបបានដាក់ឲ្យប្រទេសនេះ នៅពេលដាក់អាណានិគមដំបូង។

4

៥. ចក្រភពអូតូម៉ង់

ចក្រភពអូតូម៉ង់មានផ្ទៃដីធំទូលាយ និងអរិយធម៌ខ្ពង់ខ្ពស់ខ្លាំងពូកែ ដែលគ្របដណ្ដប់ តំបន់ស្ទើរពាសពេញមជ្ឈឹមបូព៌ា ភាគខាងជើងនៃទ្វីបអឺរ៉ុប និងភាគខាងជើងនៃទ្វីបអាហ្វ្រិកទៀតផង។ តែចក្រភពនេះចុងក្រោយក៏បានដួលរលំ អស់ទាំងឈ្មោះទៀតនាពេលបច្ចុប្បន្ន។

5

៦. សុីឃីម

ប្រទេសនេះស្ថិតនៅលើភ្នំ ហិម៉ាឡៃ ដែលជាប្រទេសរាជានិយមមួយ ដែលចាប់កកើតឡើងតាំងពីឆ្នាំ ១៦៤២ មកម្ល៉េះ។ តែនៅក្នុងឆ្នាំ ១៩៥០ ប្រទេសនេះបានស្ថិតនៅក្រោមអាណានិគមឥណ្ឌា និងក្រោយមកបានប្រែក្លាយជារដ្ឋមួយនៃប្រទេសឥណ្ឌា នៅក្នុងឆ្នាំ១៩៧៥ រហូតបាត់ឈ្មោះប្រទេសរបស់ខ្លួន។

6

៧. ស្យាម

ស្យាម ឬសៀម បានប្ដូរឈ្មោះទៅជាប្រទេសថៃ នៅក្នុងឆ្នាំ ១៩៣៩ ។ ប្រទេសនេះ បានប្រែក្លាយខ្លួនពីរបបរាជាធិបតេយ្យ ទៅជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ក្រោយមានចលាចលបោះបោរយ៉ាងខ្លាំងនៅក្នុងសតវត្សទី២០។​គួរឱ្យដឹងផងដែរថា ប្រទេសនេះមិនធ្លាប់ត្រូវបានដាក់អាណានិគមដោយប្រទេសមកពីអឺរ៉ុបទាល់តែសោះ៕

7