វិថីដែលមានទេសភាពស្អាតបំផុតក្នុងលោកដែលអ្នកពិតជាចង់ឆ្លងកាត់ – Kalib9 ជីវិតកម្សាន្ត | Pelklas

វិថីដែលមានទេសភាពស្អាតបំផុតក្នុងលោកដែលអ្នកពិតជាចង់ឆ្លងកាត់

ប្រែសម្រួលពី៖ CNN Travel

តើអ្នកត្រៀមខ្លួនសម្រាប់ការធ្វើដំណើរតាមផ្លូវដែលអ្នកនឹងមិនអាចបំភ្លេចបានហើយឬនៅ?ក្រលេកភ្នែកទៅលើទេសភាពដែលលាតសន្ធឹងនៅតាមដងផ្លូវទាំងនេះ និងផ្តល់អោយអ្នកនូវទេសភាពដ៏គួរអោយចាប់ចិត្តបំផុតនៅលើផែនដី។

យើងសូមណែនាំវិថីចំនួន១០ដែលធ្វើអោយអ្នកដំណើរឆ្លងកាត់មិនអាចដកក្រសែភ្នែកចេញពីទេសភាពតាមដងផ្លូវនោះបាន ប៉ុន្តែសូមកុំភ្លេចមើលផ្លូវផង។

១.​ Stelvio Pass នៅប្រទេសអ៊ីតាលី

វិថីនេះ ឡើងទៅរហូតដល់កំពស់៩០៤៥ហ្វីតពីកំពស់ទឹកសមុទ្រ ដែលអ្នកអាចទស្សនាទស្សនីយភាពដ៏អស្ចារ្យនៃតំបន់ភ្នំអាល់ភាគខាងជើងដែលអ្នកអាចមើលបានពីកន្លែងផ្លូវបត់ដែលមានចំនួន៧៥កន្លែង។

1

២.​ Transfăgărășan ប្រទេសរ៉ូម៉ានី

វិថីរ៉ូម៉ានីដ៏អស្ចារ្យដែលឆ្លងកាត់ភ្នំខាផាធៀនមួយនេះមានប្រវត្តិសាស្ត្រយ៉ាងច្រើនដែលមនុស្សបាននិយាយផ្សេងៗគ្នា។ អ្នកខ្លះនិយាយថាវាត្រូវបានសាងសង់ដើម្បីការពារការលុកលុយរបស់សូវៀត ឬអ្នកខ្លះនិយាយថាវាត្រូវបានសាងសង់ដោយស្តេចនីកូឡាស ស៊ីអូសេស្កូ ដោយសារតែគាត់គិតថាគាត់អាចធ្វើវាបាន។

2

៣. វិថី James W. Dalton Highway សហរដ្ឋអាមេរិក

ផ្លូវនេះត្រូវបានកសាងឡើងនៅដើមទសវត្សរ៍ឆ្នាំ 1970 ដើម្បីជួយដល់ការបង្កើតបំពង់បង្ហូរប្រេងដែលរត់តាមបណ្តោយផ្លូវនេះប៉ុន្តែវាមិនត្រូវបានប្រើប្រាស់រហូតដល់ឆ្នាំ 2009 ហើយកម្មវិធីទូរទស្សន៍ "អ្នកបើកបរផ្លូវទឹកកក" ឬ "Ice Road Truckers" បាននិយាយបែបកំប្លែងថាវាជាផ្លូវគ្រោះថ្នាក់មួយទោះជាយ៉ាងណាវាស្រស់ស្អាតសម្រាប់ការបើកបរ ។ អ្នកនិងមិនឃើញមានការចរាចរណ៍ច្រើននោះទេ គ្មានហាងអាហារ ឬការគាំទ្រផ្សេងៗ មានតែចំណតសម្រាកមួយប៉ុននោះនៅតាមផ្លូវ។ការរៀបផែនការនិងត្រៀមសម្ភារៈផ្សេងៗត្រូវបានណែនាំមុនពេលធ្វើដំណើរតាមផ្លូវនេះ។

3

៤. វិថី Trollstigen ('Troll Ladder') ប្រទេសន័រវេស

នៅតាមផ្លូវអ្នកនឹងឆ្លងកាត់ទឹកធ្លាក់គួរឱ្យចាប់ចិត្តដូចជា Stigfossen ដែលមានកម្ពស់ជាងមួយពាន់ហ្វីត។ នៅជិតកំពូលមានមជ្ឈមណ្ឌលសម្រាប់អ្នកទស្សនាដ៏ទំនើបមួយដែលអ្នកអាចស្រូបយកខ្យល់ធម្មជាតិបរិសុទ្ធនៅទីនោះ។

4

៥. វិថី Ruta 40 ប្រទេសអាហ្សង់ទីន

ត្រៀមខ្លួនសម្រាប់ "ការធ្វើដំណើរដ៏ធំ" - ជាបទពិសោធន៍ដ៏ពិតប្រាកដ, ប្រៀបដូចជាការរំកិលថ្ម, យ៉ាងហោចក៏ម្តងក្នុងមួយជីវិតហើយឬនៅ? ចោលភ្នែកទៅលើទេសភាពនៅលើផ្លូវ Ruta 40 របស់ប្រទេសអាហ្សង់ទីនដែលជាផ្លូវជាតិដែលធ្វើដំណើរជាង 3 100 ម៉ាយពី La Quiaca នៅ Jujuy ភាគខាងជើងដែលនៅជិតព្រំដែនប្រទេសបូលីវី ទៅកាបូរវីហ្សេននៅភាគខាងជើងសានតាគុស។

5

៦. Karakoram Highway ប្រទេសប៉ាគីស្ថាន និងចិន

វាត្រូវបានគេហៅឈ្មោះផ្សេងៗគ្នា The KKH ឬអច្ឆរិយៈវត្ថុទី៨លើពិភពលោក អាស្រ័យលើមនុស្សដែលអ្នកបាននិយាយជាមួយ។គ្របដណ្តប់លើទេសភាពដែលមានទំហំ៨១០ម៉ាយ តាមបណ្តោយផ្លូវសូត្រចាស់ចាប់ពី Abbottabad ប្រទេសប៉ាគីស្ថានទៅ Kashgar នៅក្នុង Xinjiang ប្រទេសចិន, ឆ្លងកាត់ភ្នំហិម៉ាល័យ, Karakoram, និង Hindu Kush ។គំរោងរយៈពេល 20 ឆ្នាំត្រូវបានបញ្ចប់នៅឆ្នាំ 1979 ប៉ុន្តែវាមិនមែនជាផ្លូវទំនើបដែលរលោងស្អាតនោះទេ។ ការជួលរថយន្តគឺកម្រណាស់។ អ្នកធ្វើដំណើរផ្សងព្រេងជាច្រើនបានដើរជុំវិញ KKH តាមរយៈប្រពន្ធ័សេវាឡានក្រុងដែលអ្នកនឹងឮភាសាអារម្មណ៍គួរអោយចាប់អារម្មណ៍។

6

៧. វិថី North Yungas Road ប្រទេសបូលីវី

ផ្លូវចំងាយ 40ម៉ាយរបស់ប្រទេសបូលីវីបានចាប់ល្បីល្បាញនៅពាក់កណ្តាលទសវត្សឆ្នាំ 1990 នៅពេលដែលផ្លូវនេះទទួលខុសត្រូវលើការស្លាប់ជាង 200 នាក់ក្នុងមួយឆ្នាំដែលគេអោយឈ្មោះថា ផ្លូវស្លាប់។វិថី North Yungas មានជំរាលចុះជិត 12,000 ហ្វីតរត់ឆ្លងកាត់ពីឡាប៉ាសទៅ Coroico នៅក្នុងប្រទេសបូលីវីដែលភាគច្រើនជាជ្រលងភ្នំ។ នៅឆ្នាំ 2007 ផ្លូវថ្មីដែលមានសុវត្ថិភាពជាងត្រូវបានបើកឱ្យចរាចរយានយន្តហើយ “ផ្លូវស្លាប់” ចាស់ឥឡូវនេះត្រូវបានកាត់បន្ថយភាគច្រើនទៅកង់ជិះលើភ្នំ។

7

៨. វិថី Million Dollar Highway សហរដ្ឋអាមេរិក

US Route 550 គឺជាខ្សែបន្ទាត់មួយដែលគ្របដណ្តប់លើភ្នំSan Juan ដែលមានចម្ងាយជាង 82 ម៉ាយដែលរត់ឆ្លងកាត់ផ្លូវចំនួន 3 ដែលមានប្រវែងជាង 10.000 ហ្វ៊ីតនៅតំបន់ដាច់ស្រយាលភាគនិរតីនៃរដ្ឋខូឡូរ៉ាដូ។

ចំណុចដ៏គួរឱ្យកត់សម្គាល់បំផុតគឺ នៅរវាងចំងាយ២០០០ម៉ាយចន្លោះពី Ouray និង Silverton ជាកន្លែងដែលទស្សនីយភាពMillion Dollar Highwayមានលក្ខណៈពិសេសដែលអាចទាញអារម្មណ៍អ្នកបើកបរអោយចាប់អារម្មណ៍ - ផ្លូវកោងជាច្រើនដែលមិនមានរបាំងការពារ និងធ្វើអោយអ្នកដំណើររកកន្លែងកាន់មិនខាន។

8

៩. វិថី Kahekili Highway សហរដ្ឋអាមេរិក

ឆ្លងកាត់ខាងជើងច្រាំងទន្លេ Maui ចម្ងាយ 20 ម៉ាយពី Kapalua ទៅ Wailuku ផ្លូវ 340 ផ្តល់ឱ្យអ្នកនូវការមើលយ៉ាងជិតស្និទ្ធនៅទេសភាពជនបទ តំបន់ព្រៃឈើ និងសមុទ្រខាងក្រោម។

9

១០. វិថី Atlantic Ocean Road ប្រទេសន័រវេស

វិថីដែលមានចម្ងាយតែជាង៥ម៉ាយនេះ ជាវិថីដែលអ្នកមានការស្រមើស្រមៃ ចូលចិត្តទេសភាពខ្យល់បក់មិនគួរមើលរំលង។

10