ឃើញបែបនេះមិនដឹងគួរខឹង ​ឬអាណិត? មហាចោរចិត្តជា  យករបស់មកសងម្ចាស់វិញ ​ថែមទាំងសរសេរលិខិតជូនពរទៀត!

ភ្នំពេញ៖ ​ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ​សម្រាប់ថ្ងៃនេះ ​ក្រោយពីមានម្ចាស់គណនីហ្វេសប៊ុកម្នាក់បានបង្ហោះ ​រូបភាព ​លិខិតឆ្លងដែន ​សៀវភៅធនាគារមួយក្បាល និងសំបុត្រមួយច្បាប់ដែលចោរម្នាក់បានលួចកាបូបលុយគាត់ទៅ ​ស្រាប់តែយកមកបោះនៅមុខផ្ទះប្រគល់ឯកសារផ្សេងៗទាំងអស់ត្រលប់មកវិញ។

តាមរយៈ គណនីហ្វេសប៊ុកដែលជាម្ចាស់របស់មានឈ្មោះ Khavat Vorn បានសរសេរភ្ជាប់ជាមួយរូបភាពថា៖ « អរគុណ លោកចោ ដែលបានយកមកឲ្យវិញ​ និងជូនពរខ្ញុំ »។ ​តែអ្វីដែលកាន់តែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលទៀតនោះ លោកចោរថែមទាំងទុកលិខិតមួយភ្ជាប់ជាមួយរបស់ដែលយកមកសងម្ចាស់គេវិញ ដោយបានសរសេរថា ៖ «មកដល់បងម្ចាស់  សូមជូនពរឱ្យមានសុខភាពល្អ និងសំណាងល្អគ្រប់វេលា!! កូនខ្ញុំឈឺធ្ងន់ណាស់បង ​ទើបដាច់ ៧០ ​ធ្វើចឹងទាំងដឹងថា វាជាអំពើខុសច្បាប់ និងសង្គមស្អប់ខ្ពើម...ពីខ្ញុំថោកទាបដើម្បីកូន ​»

ក្រោយពីបានឃើញបែបនេះ ​អ្នកលេងបណ្តាញសង្គម ​និងម្ចាស់របស់ដែលបាត់  ហួសចិត្តនិយាយលែងចេញ ​ចង់ខឹងស្ទើរតែខឹងមិនបាន ​ចង់តែអាណិតថែមទៀត។ ​ទោះជាយ៉ាងណាយើងមិនទាន់ដឹងហេតុការណ៍នោះទេថា ​តើបុរសម្ចាស់របស់បាត់កាបូបដោយការឆក់កាបូប  ខ្វេះកាបូប ឬយ៉ាងណានោះទេ  ហើយក៏មិនដឹងថាបាត់បង់ទ្រព្យសម្បត្តិអស់ប៉ុន្មានដែរ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

64559021_2325927180835046_1457233286286802944_n

64748712_1292938900866039_6395273489917411328_n