កុំទៅក្រៅឱ្យសោះ! ខ្យល់កន្ទ្រាក់ខ្លាំងបានបក់មកខ្លាំងក្នុងក្រុងភ្នំពេញជាមួយភ្លៀង និងផ្គររន្ទះយ៉ាងគួរឱ្យខ្លាច! – Kalib9 ក្នុងស្រុក | Pelklas

កុំទៅក្រៅឱ្យសោះ! ខ្យល់កន្ទ្រាក់ខ្លាំងបានបក់មកខ្លាំងក្នុងក្រុងភ្នំពេញជាមួយភ្លៀង និងផ្គររន្ទះយ៉ាងគួរឱ្យខ្លាច!

ភ្នំពេញ៖ កាលពីល្ងាចមិញនេះ ក្រោយពេលមេឃចាប់ផ្ដើមងងឹត ដំណក់ទឹកភ្លៀងបានធ្លាក់មក អមជាមួយខ្យល់ខ្លាំងគួរឱ្យកត់សម្គាល់ នៅក្នុងទីក្រុងភ្នំពេញ។

រូបភាពមួយសន្លឹកដែលបានផុសដោយ ទំព័រ Phnom Penh Skycraper បានសរសេរថា «ព្យុះ​និងវាយប្រហារភ្នំពេញម៉ោង 9 យប់នេះ សូមបងប្អូន​មានការប្រុងប្រយ័ត្ន » អមជាមួយរូបភាពមួយផ្ទាំងផងដែរ។

Screen Shot 2019 06 21 At 10.36.06 PM

គណនីហ្វេសបុកមួយ បានបង្ហោះវីដេអូក្នុង Facebook ថាមានខ្យល់ព្យុះខ្លាំងនៅតំបន់ទីក្រុងកោះពេជ្រ ដែលបណ្ដាលឱ្យមានការប៉ើងសម្ភារ និងរបស់របរជាច្រើនផងដែរ។ យ៉ាងណាមិញ យើងមិនបានដឹងច្បាស់ពីបាតុភូតនេះនៅឡើយទេ ព្រោះពុំទាន់មានការបញ្ជាក់ច្បាស់លាស់​ ប៉ុន្តែបើអាចជៀសបាន យប់នេះសូមកុំធ្វើដំណើរចេញក្រៅផ្ទះឱ្យសោះ ខណៈភ្លៀងនៅតែមិនទាន់ស្រាក ចំណែកឯផ្គររន្ទៈ ក៏នៅតែមិនទាន់បាត់ ១០០% នៅឡើយដែរ។

ទស្សនាវីដេអូខាងក្រោមនេះ៖