រន្ធត់ណាស់! បាក់រលំអាគារកំពស់៧ជាន់ នៅក្រុងព្រះសីហនុទាំងព្រលឹម មិនដឹងស្លាប់ និងរបួសប៉ុន្មាននាក់នៅឡើយទេ – Kalib9 ជីវិតកម្សាន្ត | Pelklas

រន្ធត់ណាស់! បាក់រលំអាគារកំពស់៧ជាន់ នៅក្រុងព្រះសីហនុទាំងព្រលឹម មិនដឹងស្លាប់ និងរបួសប៉ុន្មាននាក់នៅឡើយទេ

ក្រុងព្រះសីហនុ៖ នៅថ្ងៃទី  ២២ ​ខែមិថុនា  ឆ្នាំ ​២០១៩ ម៉ោងប្រមាណជា  ៥ ព្រឹកព្រលឹមនេះមានហេតុការណ៍ដ៏គួរឱ្យរន្ធត់​ និងភ្ញាក់ផ្អើលមួយកើតឡើង  ដោយនៅក្រុងព្រះសីហនុមានហេតុការណ៍ដួលរលំអគារកំពស់៧ ជាន់ ​ធ្វើឱ្យបាក់ស្រុតមកដី។

បើគិតត្រឹមម៉ោង  ៨ កន្លះព្រឹកនេះ សមត្ថកិច្ច និងក្រុមជួយសង្គ្រោះបានរកឃើញអ្នកស្លាប់៣នាក់ និងកម្មករជិត១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ចេញពីគំនរអគារ ដែលបាក់រលំនេះ ដោយក្រុមជួយសង្គ្រោះកំពុងប្រើប្រាស់អេស្កាវ៉ាទ័រចំនួន២គ្រឿង និងគ្រឿងចក្រផ្សេងទៀត ដើម្បីស្វែងរកមនុស្សដែលនៅជាប់ក្នុងគំនរអគារដែលរលំនេះ។

គួរឱ្យដឹងថាអគារដែលកំពុងសាងសង់ ហើយបានបាក់រលំធ្វើឱ្យមានការភ្ញាក់ផ្អើលនេះ ជាកម្មសិទ្ធរបស់ជនជាតិចិន ដែលសង់លើដីជួលទំហំទទឹង១៥ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ សាងសង់កម្ពស់៧ជាន់ ដោយសង់បានប្រហែលជា៨០ភាគរយហើយ ដែលហេតុការណ៍បាក់រលំអគារនេះ មានទីតាំងនៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ៕

64493245_2202349049885470_7813040927311659008_n

64621329_2202348779885497_4399756371944275968_n

64665842_2202348906552151_3019580704527745024_n

64771624_2202348726552169_5890834447200157696_n

64786271_2202348966552145_880954528927580160_n

64870138_2202348979885477_9147072969338519552_n

64872113_2202348853218823_5474772169143615488_n

65058502_2202349043218804_1642532400367927296_n

65176805_2202348909885484_7263443309954072576_n

65196382_2202348749885500_29463729053630464_n

65235090_2202348783218830_1202772678910410752_n

65249291_2202348833218825_5239004311706402816_n