ខ្លោចផ្សារ មិនគួរណាសោះ ៦ខែទៀតរៀបការ ​បែរជាត្រូវបាត់បង់ជីវិតក្នុងហេតុការណ៍បាក់រលំអគារ ៧ជាន់ នៅក្រុងព្រះសីហនុ! (មានវីដេអូ) – Kalib9 ជីវិតកម្សាន្ត | Pelklas

ខ្លោចផ្សារ មិនគួរណាសោះ ៦ខែទៀតរៀបការ ​បែរជាត្រូវបាត់បង់ជីវិតក្នុងហេតុការណ៍បាក់រលំអគារ ៧ជាន់ នៅក្រុងព្រះសីហនុ! (មានវីដេអូ)

រឿងបាក់ស្រុតអគារ៧ជាន់  នៅក្រុងព្រះសីហនុ  បានធ្វើឱ្យមានភាពរំជើបរំជួល និងសម្តែងក្តីភ្ញាក់ផ្អើលតក់ស្លុតមែនទែន ​មិននឹកស្មានថារឿងអកុសលមួយនេះបានកើតឡើងស្ទើរនឹកស្មានមិនដល់បែបនេះសោះ។  ហេតុការណ៍នេះបណ្តាលឱ្យមនុស្សជាច្រើនបានជាប់នៅក្នុងអគារនេះ ​ដោយបានរកឃើញជនរងគ្រោះដែលរងរបួស ​និងស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់នៅក្រោមអគារ ក្រោមការដុតដៃដុតជើងជួយសង្គ្រោះពីសមត្ថកិច្ច។

អ្វីដែលកាន់តែគួរឱ្យសង្វេកនោះ  ហេតុការណ៍នេះបានធ្វើឱ្យបុរសម្នាក់ដែលជិតរៀបការបានស្លាប់បាត់បង់ជីវិតចោលគូដណ្តឹងរបស់ខ្លួនគ្មានថ្ងៃត្រលប់បាន។ ដោយតាមរយៈគណនីហ្វេសប៊ុក Vãññ Dä ដែលទំនងជាមិត្តភក្តិជានរងគ្រោះ បានបង្ហោះវីដេអូកាន់ទុក្ខ ​រួមទាំងសរសេររៀបរាប់ថា៖ «ហែងប្រាប់យើងថា6ខែទៀតហែងការហើយ មិចហែងទៅចោលគូរដណ្តឹងហែងចឹង ប៉ាម៉ាក់បងប្អូនហែងគាត់កើតទុក្ខខ្លាំងណាស់ដែលបាត់បង់កូន បាត់បង់មនុស្សជាទីស្រលាញ់ ហែងរួសរាយ ហែងយាយច្រើន ហែងចេះជួយអ្នកដទៃ ហែងជាមនុស្សល្អហេតុអីគេចមិនផុតពីគ្រោះថ្នាក់នេះ យើងមានតែពាក្យសោកស្តាយដែលបាត់បង់មិត្ត រាល់យប់ហែងតែងតែសួរអញកំពុងធ្វើអី សុីបាយនៅ កាលយកប្តី ពាក្យទាំងអស់នេះអញលែងបានស្តាប់ហែងយាយទៀតហើយ» ។

ក្រោយពីបានដឹងរឿងរ៉ាវទាំងនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានក្តីអាណិតអាសូរ និងមានចិត្តនឹកអាណិតមែនទែន ​មិននឹកស្មានថាហេតុការណ៍ដ៏អាក្រក់បែបនេះកើតឡើងភ្លាមៗធ្វើឱ្យមនុស្សជាច្រើនបាត់បង់គ្រួសារ  និងមនុស្សជាទីស្រលាញ់ដូចនេះឡើយ។ គួរឱ្យដឹងផងដែរថា ករណីបាក់រលំអាគារដែលបានសម្លាប់អាយុជីវិតមនុស្ស និងរងរបួសជាច្រើននាក់បានក្លាយជាទុក្ខសោកសៅបំផុតទាំងនេះ  របស់ប្រជាជនកម្ពុជា គឺជាអគាររបស់ជនជាតិចិនដែលគ្មានច្បាប់អនុញ្ញាតិសាងសង់ឡើយ ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

S111

20 4

18 8

11 36 1

12 34 1

65176768_598642220539516_7634025444873863168_n

59582904_101237484439476_7394765297988665344_n 1

21 8