អ្នកបើកបរជិត 100 នាក់បានបើកតាមផ្លូវវាងនៅលើផែនទីហ្គូហ្គល (Google Map) ចុងក្រោយជាប់នៅវាលទទេមួយ

បច្ចេកវិទ្យាគឺមិនសុទ្ធតែវៃឆ្លាតនោះទេ ខណៈដែលអ្នកបើកបរនៅរដ្ឋColorado ជាង 100 នាក់បានជួបប្រទះបទពិសោធន៍នៅពេលដែលផែនទី Google ផ្តល់ឱ្យពួកគេនូវផ្លូវវាងដែលអាចគេចចេញពីការកកស្ទះចរាចរណ៍។

គ្រោះថ្នាក់ចរាចណ៍នៅលើមហាវិថីPenaដែលជាផ្លូវនាំទៅកាន់អាកាសយានដ្ឋានអន្តរជាតិឌេនវើ (Denver)បានជំរុញឱ្យកម្មវិធីនេះនាំអ្នកបើកបរទៅតាមផ្លូវវាងមួយកាលពីថ្ងៃអាទិត្យ។

ប៉ុន្តែវាជាការល្អបំផុតបើវាជាផ្លូវពិត។

ផ្លូវជំនួសបាននាំអ្នកបើកបរចុះតាមផ្លូវដីមួយដែល ភ្លៀងធ្លាក់បានធ្វើអោយវាក្លាយទៅជាភក់ហើយរថយន្តបានចាប់ផ្តើមរអិល។

រថយន្តមួយចំនួនមិនអាច ឆ្លងកាត់ភក់ហើយប្រហែល 100 នាក់ផ្សេងទៀតបានជាប់នៅពីក្រោយពួកគេ។

Connie Monsees បានផ្តិតយករូបភាពនៃរថយន្តដែលជាប់គាំងរាប់សិបគ្រឿងកាលពីថ្ងៃអាទិត្យ។

អ្នកស្រី Connie Monsees កំពុងធ្វើដំណើរទៅទទួលស្វាមីរបស់នាងនៅឯព្រលានយន្តហោះនៅពេលនាងបានឃើញគ្រោះថ្នាក់ចរាចរណ៍នៅមហាវិថី​​​​ Pena។

Stuck Driver1

នាងបាននិយាយថា "ខ្ញុំគិតថាប្រហែលជាមានផ្លូវវាងហើយខ្ញុំបានទាញផែនទី Google មកមើល ហើយវាបានបង្ហាញខ្ញុំនូវផ្លូវវាងមួយដែលអាចកាត់បន្ថយពេលវេលាបានពាក់កណ្តាលឯនោះ" ។ "ដំបូងយើងត្រូវចំណាយពេលរហូតដល់ 43នាទីប៉ុន្តែវាចំណាយត្រឹមតែ២៣នាទីប៉ុននោះប្រសិនបើប្រើផ្លូវវាងនេះ - ដូច្នេះខ្ញុំបានរកផ្លូវចេញនិងបានបើកឡានទៅតាមផ្លូវដែលពួកគេបានប្រាប់ខ្ញុំទ។

"មានឡានផ្សេងៗទៀតកំពុងធ្លាក់នៅលើផ្លូវលំផងដែរដូច្នេះខ្ញុំនិយាយថា" ខ្ញុំគិតថាវាមិនអីទេ " ប៉ុន្តែវាមិនមែនមិនអីនោះទេ។ "

Google បាននិយាយថាផ្លូវនេះមិនត្រូវបានសម្គាល់ជាផ្លូវឯកជននោះទេ។

ក្រុមហ៊ុននេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា: «យើងយកកត្តាជាច្រើននៅពេលកំណត់ផ្លូវបើកបរ រួមទាំងទំហំនៃផ្លូវ និងទិសដៅនៃផ្លូវ»។ ខណៈដែលយើងតែងតែធ្វើការដើម្បីផ្តល់នូវទិសដៅដ៏ល្អបំផុត បញ្ហាអាចកើតឡើងដោយសារតែស្ថានភាពដែលមិននឹកស្មានដល់ដូចជាអាកាសធាតុ។ យើងសូមលើកទឹកចិត្តអ្នកបើកបរទាំងអស់ឱ្យធ្វើតាមច្បាប់ក្នុងស្រុក រក្សាការប្រុងប្រយ័ត្ន និងប្រើការវិនិច្ឆ័យល្អបំផុតរបស់ពួកគេនៅពេលបើកបរ។

ជាសំណាងល្អរថយន្ត Monsees មានប្រពន្ធបើកបរដោយកង់ទាំងអស់(All-wheel drive) ហើយនាងអាចឆ្លងកាត់ស្ថានភាពផ្លូវស្អិតបាន។ នាងថែមទាំងបានឱ្យមនុស្សពីរនាក់ជិះទៅព្រលានយន្ដហោះហើយពួកគេអាចទៅទាន់ជើងហោះហើររបស់ពួកគេ។

លោកស្រី Monsees បានមានប្រសាសន៍ថា "ខ្ញុំបានជ្រៀតតាមប្រឡោះអ្នកដំណើរដែលតម្រង់ជួរនៅខាងមុខ" ដោយបន្ថែមថាអ្នកផ្សេងទៀតមានបញ្ហាកាន់តែអាក្រក់។