ចូលស្តាប់ទើបភ្ញាក់ខ្លួន! រឿងពិតដែលគ្រប់គ្នាមើលរំលង ការប្រើរាជស័ព្ទ និងប្រើឥរិយាបថសមរម្យលើខ្សែរាជវង្ស (មានវីដេអូ)

ភ្នំពេញ៖ យើងគ្រប់គ្នាបានដឹងរួចហើយថានៅប្រទេសជិតខាង ជាពិសេសគឺប្រទេសថៃ មានការគោរព និងឱនលំទោនជាខ្លាំងចំពោះអង្គព្រះមហាក្សត្រ និងខ្សែរាជវង្ស របស់គេ សឹងតែដាក់លើហឹង។ សូម្បីតែច្បាប់ប្រទេសក៏បានចែងយ៉ាងតឹងរ៉ឹងផងដែរ នៅក្នុងការគោរពឱ្យបានភ្ជាប់ផ្ជួន ថែមទាំងមានច្បាប់កាត់ទោសនៅក្នុងការប្រមាថព្រះចេស្តាទៀតផង។

បើងាកមកខ្មែរយើងវិញ ខ្មែរយើងក៏គោរពព្រះមហាក្សត្រ និងខ្សែរាជវង្សខ្លាំងណាស់ដែរ គ្រាន់តែមិនខ្លាំងជ្រុលដូចប្រទេសថៃ ព្រោះរាជវង្សខ្មែរយើងមានការយោគយល់ ស្រលាញ់ប្រជាជនខ្លួន និងដាក់ខ្លួនយ៉ាងសាមញ្ញាជាមួយនឹងប្រជាជនធម្មតា។

ទោះជាយ៉ាងណា ការបើកចិត្តទូលាយចំពោះខ្សែរាជវង្សមកកាន់ប្រជាជនធម្មតាស្តែងពីភាពសាមញ្ញា មិនប្រកាន់ខ្លួនក៏ពិតមែន តែក៏មិនមែនក្នុងនាមយើងជារាស្ត្រធម្មតាអាចវាយស្មើនឹងទ្រង់ ដោយគ្មានការកោតក្រែងឋានៈក្នុងរាជវង្សនោះដែរ។ ដោយមួយរយៈកន្លងមកនេះ ឃើញថាមានខ្សែរាជវង្សមួយអង្គ ព្រះនាងតូច ជេនណា ទ្រង់មានសកម្មភាពជាច្រើននៅក្នុងវិថីសិល្បៈ និងបានចូលរួមកម្មវិធីសាធារណៈជាច្រើន ទាំងកម្មវិធិទូរទស្សន៍ជាដើម តែត្រូវបានមហាជនភាគច្រើនរិះគន់ថាអ្នករៀបចំកម្មវិធី និងពិធីករមួយចំនួនមានការខុសឆ្គងលើសលស់ពាក្យសម្តីច្រើនចំពោះខ្សែរាជវង្ស ដែលហាក់មិនសម្តែងការគោរពលើខ្សែរាជវង្សឡើយ។

តាមរយៈគណនីហ្វេសប៊ុក Khom Sokkhaythit បានលើកឡើងពីបញ្ហានេះ ដែលគ្មានអ្នកណាហ៊ានបញ្ចេញដោយ ដោយពាក្យពេចន៍ក្នុងវីដេអូ អមនឹង Caption សរសេរថា៖ « 🙏🏻សុំរាជទានទោសផងចុះបើសិនទូលបង្គំនិយាយខុសត្រូវកន្លែងណា សូមនិយាយរឿង ព្រះនាងតូច ជេន ណា🥰🥰» ដោយវីដេអូនេះនិយាយពីបញ្ហាការប្រើរាជស័ព្ទ និងការគោរពដល់ខ្សែរាជវវង្ស។

ដូច្នេះចង់ដឹងថាវីដេអូនេះនិយាយពីអ្វី មានអត្ថន័យបែបណា មកតាមដានទស្សនាទាំងអស់គ្នា៖

S Jenna

65202782_914366845582663_6276446596834000896_n

65185194_914366852249329_478390602937925632_n