រូបភាពចៅអធិការវត្តពោធិ៍ចិនតុង និងនារីម្នាក់ ត្រូវបានរកឃើញថា រូបភាពកាត់ត ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះព្រះអង្គ និងតម្លៃព្រះពុទ្ធសាសនា – Kalib9 ក្នុងស្រុក ជីវិតកម្សាន្ត | Pelklas

រូបភាពចៅអធិការវត្តពោធិ៍ចិនតុង និងនារីម្នាក់ ត្រូវបានរកឃើញថា រូបភាពកាត់ត ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះព្រះអង្គ និងតម្លៃព្រះពុទ្ធសាសនា

ភ្នំពេញ៖ ករណីស៊ើបអង្កេត ទៅលើការបែកធ្លាយរូបភាពព្រះតេជគុណ វ៉ាន វន្នី ចៅអធិការវត្តពោធិ៍ចិនតុង និងនារីម្នាក់ ត្រូវបានរកឃើញថា និងបញ្ជាក់ថាជារូបភាពកាត់ត ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះព្រះអង្គនិងតម្លៃព្រះពុទ្ធសាសនា ។

65529761_871907153171679_6537621479339589632_n

យោងតាមកំណត់ហេតុ ស្តីពី “ការប្រជុំអំពីការបង្ហោះរូបភាពមិនប្រក្រតីនៅលើបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងព្រះចៅអធិការវត្តពោធិ៍ចិនតុង” ដែលអ្នកសារព័ត៌មាន ទើបទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមិថុនា នេះ បញ្ជាក់ថា ព្រះតេជគុណ វ៉ាន វន្នី រៀបរាប់ថា “រូបភាពដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនោះ មិនមែនជារូបពិតទេ គឺ ត្រូវបានគេកាត់ត ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះព្រះអង្គនិងតម្លៃព្រះពុទ្ធសាសនា”។

ដោយឡែកនារីម្នាក់នៅក្នុងរូបថតក្នុងករណីនេះ កញ្ញា លីម ធីតា អះអាងថា “នាងមិនមានទំនាក់ទំនងជាមួយលោកសង្ឃអង្គនេះទេ ហើយរូបថតទាំងនោះ ក៏មិនមែនជាការពិតដែរ គឺអ្នកបង្ហោះនោះមានចេតនាបរិហាកេរ្តិ៍បង្ខូចកិត្តិយសនាងខ្ញុំនិងក្រុមគ្រួសារ ។ នាងខ្ញុំសូមបដិសេធទាំងស្រុងចំពោះរូបថតមិនពិតទាំងអស់នេះ” ។ បញ្ហានេះ ត្រូវបានលោក ប្រាក់ ពិន ប្រធានការិយាល័យធម្មការនិងសាសនាខណ្ឌពោធិ៍សែនជ័យ បានឯកភាពមតិខាងលើទាំងស្រុង ៕

65309816_871907193171675_2272594061057589248_n

65195726_871907219838339_3844762257028284416_n

រូបភាព និងអត្ថបទ៖ Theuon Vuthy CTV8