ការយំដោយសារអតីត(សង្សារ)របស់អ្នក អាចជួយអ្នកអោយស្រកទម្ងន់បាន យោងតាមអ្នកវិទ្យាសាស្រ្ត – Kalib9 គន្លឹះ | Pelklas

ការយំដោយសារអតីត(សង្សារ)របស់អ្នក អាចជួយអ្នកអោយស្រកទម្ងន់បាន យោងតាមអ្នកវិទ្យាសាស្រ្ត

យោងតាម អ្នកវិទ្យាសាស្ត្រ បានអោយដឹងថា មនុស្សយេីងជាមធ្យមយំប្រហែល 16,5 លីត្រ ក្នុងមួយជីវិត។

ទោះជាយ៉ាងណា មនុស្សយេីងហាក់ដូចជាចូលចិត្តលាក់អារម្មណ៍ ហេីយពេលខ្លះខ្មាស់អៀនខ្លាំងដល់ថ្នាក់មិនហ៊ានបញ្ចេញវាមកក្រៅ។ ប៉ុន្ដែចុះបើយើងប្រាប់អ្នកថា ការយំ គឺជាវិធីមួយផ្សេងទៀតដើម្បីសម្រាលទម្ងន់នៃការខូចចិត្ត តែអ្នកជឿទេ?

យើងគិតថា ការពិតនេះ គឺគ្រប់គ្រាន់ដើម្បីជួយយើងឱ្យដឹងពីវិធីចាកចេញដ៏ត្រឹមត្រូវ ដោយការសំម្រកទឹកភ្នែកដែលត្រូវបានកប់ជ្រៅនៅក្នុងចិត្តរបស់យើង។

អ្នកប្រហែលជាមានការសង្ស័យអំពីរឿងនេះថាជាការពិត ត្រូវអត់?

Crying For Your Ex Can Help You Lose Weight 01

មានមនុស្សមួយចំនួនប្រហែលជាមិនជឿថា អ្នកអាចសម្រកទម្ងន់ដោយការបញ្ចេញអារម្មណ៍របស់អ្នកចេញក្រៅនោះទេ។ មានមនុស្សច្រើនដែលបានឆ្លងកាត់ស្ថានភាពនេះ ហើយយើងដឹងថានេះជារឿងដ៏អាក្រក់មួយ ដែលធ្វេីឱ្យអ្នកតានតឹង ញាំច្រេីន ហើយពីរបីថ្ងៃក្រោយមក អ្នកសំគាល់ខ្លួនឯងថាខោអាវដែលអ្នកចូលចិត្តគឺតឹងអស់។

តើយើងអាចរំពឹងថានឹងសម្រកទម្ងន់ក្នុងស្ថានភាពនេះយ៉ាងដូចម្តេច? វាគួរឱ្យអស់សំណើចណាស់ត្រូវអត់!

ប៉ុន្តែទាំងអស់នេះវាអាស្រ័យទៅលើ cortisol

Crying For Your Ex Can Help You Lose Weight 02

នេះអាចបង្ហាញថាយើងមិនយល់ច្បាស់អំពីចំណុចនេះទេ។ ជាការពិតដែលថា cortisol ដែលជាអរម៉ូនដែលត្រូវបានបញ្ចេញដេីម្បីឆ្លើយតបទៅនឹងភាពតានតឹង ត្រូវបានផ្សារភ្ជាប់ទៅនឹងការធាត់។

មនុស្សជាច្រើនដឹងថាអ័រម៉ូននេះជួយយើងប្រយុទ្ធនឹងអ្វីៗ ដែលធ្វើឱ្យមានអារម្មណ៍ធូរស្រាល ឬ កាត់ស្ត្រេស។ បញ្ហានៅទីនេះ គឺថាមនុស្សយេីងមិនប្រយុទ្ធនឹងបញ្ហានោះទេ ប៉ុន្តែច្រេីនតែចូលចិត្តអង្គុយគិតច្រេីន ជាមួយកំហឹងនិងការខកចិត្ត។

ជាលទ្ធផលរាងកាយរបស់យើងគិតថាយើងត្រូវការប្រើកាឡូរី ដើម្បីដោះស្រាយភាពតប់ប្រមល់របស់យើង ហើយពេលនោះហេីយដែលធ្វេីអោយយើងឡេីងគីឡូ ទោះបីយើងមិនបានក៏ដោយ។

Crying For Your Ex Can Help You Lose Weight 03

ទន្ទឹមនឹងនេះដែរ អ្នកវិទ្យាសាស្ត្របានរកឃើញថាអារម្មណ៍នៃការសម្រក់ទឹកភ្នែកមានអ័រម៉ូនដែលបង្កើនកម្រិត cortisol ។ ពួកគេគឺ prolactin, leu-enkephalin, និង adrenocorticotropin (ហៅផងដែរថា ACTH)។ ទាំងអស់នេះត្រូវបានបង្កេីតឡេីងនៅពេលដែលយើងស្ថិតនៅក្រោមសម្ពាធជាច្រើន។

ដូច្នេះនៅពេលដែលយើងមិនបង្ក្រាបអារម្មណ៍របស់យើង ហើយយំនោះទេ អ័រម៉ូនទាំងនេះត្រូវបានបញ្ចេញហើយកំរិត cortisol របស់យើងក៏ថយចុះដែរ។ ជាលទ្ធផលរាងកាយរបស់យើងទទួលបានសញ្ញាថា យើងមិនត្រូវរក្សាជាតិខ្លាញ់នោះទេព្រោះស្ថានភាពស្ត្រេសបានបញ្ចប់ហើយ។

ប្រភពអត្ថបទដោយ៖​ brightside.me