អគុណដែលអ្នកបានចូលមកក្នុងជីវិតខ្ញុំ!អ្វីដែលខ្ញុំធ្វើចំពោះអ្នកគឺភាពស្មោះត្រង់ចុងក្រោយអ្នកឈឺខ្លាំងគឺជាខ្ញុំ – Kalib9 ជីវិតកម្សាន្ត | Pelklas

អគុណដែលអ្នកបានចូលមកក្នុងជីវិតខ្ញុំ!អ្វីដែលខ្ញុំធ្វើចំពោះអ្នកគឺភាពស្មោះត្រង់ចុងក្រោយអ្នកឈឺខ្លាំងគឺជាខ្ញុំ

ជីវិតយើងម្នាក់ៗតែងតែជួបស្នេហាដែល ឈឺខ្លាំង ស្រលាញ់ខ្លាំង​ ស្អប់ខ្លាំង  ផ្អែមខ្លាំង ក្បត់ក្រោយខ្នង គ្រប់បែបគ្រប់យ៉ាងអ្នកខ្លះសឹងតែមិនអាចទ្រាំបានក៏មានដែរ។

អ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ជួបរឿងនេះមិនថាប្រុសមិនថាស្រីនោះទេហើយក៏ជារឿងដែលម្នាក់ៗត្រូវឆ្លងកាត់ក្នុងជីវិតដែរ។

អ្នកខ្លះពេលមិនទាន់មានស្នេហាពិតជាចង់បានណាស់តែដល់មានហើយដល់គេក្បត់តាំងគិតថាបើអញមិនមានស្នេហាប្រហែលជាល្អតែតាមពិតស្នេហាវាមិនមែនមកតាមយើងចង់នោះទេបើមិនទាន់ដល់ពេលទោះយើងដើររកក៏មិនជួបដែរ!ពេលវេលាមកដល់ទោះយើងចង់គេចក៏មិនអាចដែរ។

3215943

ក្បត់ លួចមានក្រោយខ្នងសួរថាអ្នកណាមិនឈឺបើមនុស្សយើងស្រលាញ់ធ្វើបែបនេះនោះ!តែត្រូវចាំថាពេលខ្លះទុកវាជាបទពិសោធមួយក៏ល្អ!យើងគួរតែអរគុណគេផងដែលបានផ្តល់បទពិសោធអោយយើងហើយបានអោយយើងបានស្គាល់មនុស្សកាន់តែច្បាស់ជាងនេះទៀត!

ពេលខ្លះក៏ធ្លាប់គិតថា អ្វីដែលខ្ញុំផ្តល់អោយគេគឺចិត្តស្មោះតែអ្វីដែលបានទទួលវិញគឺការឈឺចាប់!មានពេលខ្លះឈឺៗរហូតដល់ថ្នាក់មិនចង់មានស្នេហាជាថ្មីព្រោះអ្នកខ្លះគាត់មិនអាចបំភ្លេចបានងាយៗហើយធ្វើអោយគាត់ពិបាកក្នុងការជឿជាក់លើស្នេហាម្តងទៀតណាស់។

ក្នុងលោកនេះគ្មានអ្នកណាម្នាក់ដែលមិនអាចបំភ្លេចអតីតកាលចោលបាននោះទេ!ដូចនេះហើយរឿងដែលកើតឡើងទុកជាបទពិសោធហើយគ្រប់យ៉ាងក៏អាចកើតឡើងបានសារជាថ្មីដែរ!អ្វីដែលសំខាន់គឺត្រូវចេះមើលថែនឹងស្រលាញ់ខ្លួនឯងអោយបានច្រើន!នេះទើបធ្វើអោយមនុស្សដែលក្បត់យើងចាកចេញពីយើងគេសោកស្តាយកុំអោយគេគិតថាអត់គេយើងរស់មិនបាន៕

3215944

3215945

ប្រែសំរួលដោយ៖Calvin OnlyU