គុណម្តាយឪពុកធំធេងណាស់! ​ជាពិសេសគូយ័ន្តពីបាតដៃបាតជើងអ្នកមានគុណ ​ល្បីថាស័ក្តិសិទ្ធខ្លាំងពូកែ

មន្តអាគមន៍ខ្មែរ មានច្រើនបែប ច្រើនសណ្ឋានណាស់ ​ទៅតាមជំនឿផ្សេងៗគ្នាទៅតាមតំបន់ ភូមិ ស្រុក និងការដឹងឮចាស់ៗដែលចេះចាំផងដែរ ​ដែលសុទ្ធតែនិយាយតៗគ្នាថា  មន្តអាគមខ្មែរទាំងនោះ គឺសុទ្ធតែមានភាពស័ក្តិសិទ្ធនៅក្នុងផ្លូវងងឹតជាដើម។ ​

ជាក់ស្តែងមន្តអាគមន៍ខ្មែរទោះបីជាមានច្រើនបែបច្រើនយ៉ាងខុសៗគ្នាក្តី ​តែមានមន្តអាគមខ្មែរម្យ៉ាងដែលគេជឿជាក់ថាពិតជាស័ក្តិសិទ្ធបំផុត នោះគឺយ័នផ្តិតបាតដៃបាតជើងឪពុកម្តាយ ដោយគេអាចផ្តិតស្នាមបាតជើងលោកអ្នកមានគុណលើក្រណាត់ចារយ័ន្តពីលើរក្សាទុកតាមខ្លួនក៏បាន ​ហើយអាចគូស្នាមផ្តិតបាតជើងលើខ្នងសាក់យ័ន្តក៏បានដូចគ្នា។

នៅក្នុងនោះ តាមរយៈគណនីហ្វេសប៊ុកផេក ​មន្តអាគមន៍ខ្មែរ បានបកស្រាយពីយ័ន្តដ៏ស័ក្តិសិទ្ធមួយនេះនៃគុណឪពុកម្តាយ ពោលគឺមានភាពស័ក្តិសិទ្ធខ្លាំង ​ជាយ័នមុននឹងចេញច្បាំងតែម្តងដោយមានអត្ថន័យថា ៖ « នៅពេលមាតុភូមិជាទីស្នេហា ត្រូវបានបរទេសចូលមកឈ្លានពាន កូនស្ម័គ្រចូលបម្រើក្នុងជួរកងទ័ព ប្រយុទ្ធប្តូរផ្តាច់វាយកម្ទេចខ្មាំងសត្រូវការពារទឹកដីយើង។ មុនចូលច្បាំង កូនបានថ្វាយបង្គំពុកម៉ែ សុំផ្តិតបាតដៃ បាទជើងដើម្បីធ្វើជាយ័ន្តស័ក្តិសិទ្ធិ ទុកការពារខ្លួន និងជម្រុញទឹកចិត្តអោយកាន់តែក្លាហាន។ កូននៅរស់ កូនជាកូនច្បង បើកូនស្លាប់ កូនសូមកើតជាកូនពៅម៉ែ ឬជាចៅម៉ែវិញ។ទឹកដោះម្តាយថ្លៃ កូនចូលប្រយុទ្ធក្នុងសមរភូមិរាប់មិនអស់គ្រាន់តែត្រូវរបួសបន្តិចបន្តួច តែមិនស្លាប់ ហើយបានវិលមកជួបមុខពុកម៉ែវិញ ដើម្បីបានបម្រើតបស្នងសងគុណអ្នកមានគុណទាំងទ្វេ។ នេះជាយ័ន្តស្នាមជើងដៃពុកម៉ែ ដែលខ្ញុំសូមចែករំលែកជាមួយផេករបស់ខ្ញុំ ដើម្បីបានស្វែងយល់អំពី មន្តអាគមខ្មែរ។ ដោយសេចក្តីស្រលាញ់រាប់អានពីអតីតទាហានតូចទាបម្នាក់នេះ »។

នៅក្នុងនោះថ្មីៗនេះក៏មានគណនីហ្វេសប៊ុក ​ឈ្មោះ ខ្លាខ្មៅ សាក់រូប ក៏បានបង្ហោះរូបភាពនៃសកម្មភាពផ្តិតបាតជើងម្តាយលើខ្នងដើម្បីគូរយ័ន្តនេះផងដែរ ​ថែមទាំងសរសេររៀបរាប់ថា៖ « បាតដៃរបាតជើងម៉ែ​ មិនស្អាតសំរាប់អ្នកផ្សេង តែវាមានដំលៃសំរាប់ខ្ញុំ កាត់ថ្ថៃរមិនបាន កាគោរព នឹងកាដឹងគុណ ព្រះរស់​»។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មន្តអាគមខ្មែរ និង ខ្លាខ្មៅ សាក់រូប

133

29425625_1956052488043172_9182720781310370574_n

29496771_1956052448043176_105606072642469268_n

29497018_1956052414709846_3514483176375730568_n

29497374_1956052468043174_2482439308604843110_n

65484870_200762900913338_3588819469322944512_n

65817727_200762880913340_2617149943999102976_n

65842985_200762917580003_6300824633637601280_n