វិធីសាស្រ្ត ១០ យ៉ាង ដែលសាមញ្ញ ប៉ុន្តែពិតជាអស្ចារ្យ ជាពិសេសសំរាប់សុខភាពស្រ្តី – Kalib9 សម្រស់និងសុខភាព | Pelklas

វិធីសាស្រ្ត ១០ យ៉ាង ដែលសាមញ្ញ ប៉ុន្តែពិតជាអស្ចារ្យ ជាពិសេសសំរាប់សុខភាពស្រ្តី

ស្ថានភាពនៃខ្នងនិងលំហូរឈាមនៅក្នុងឆ្អឹងត្រគៀកគឺជាមូលដ្ឋាននៃសុខភាពស្ត្រី។ ខ្វះឈាមនិងកោសិកាឈាមក្រហមអាចបណ្តាលអោយមានបញ្ហាផ្សេងៗដូចជាជម្ងឺឆ្លង, ឈឺពោះ, ឈឺខ្នង, ឬសដូងបាត, បញ្ហាផ្លូវភេទនិងបញ្ហាពោះវៀន។ ការធ្វើ យូហ្គា (Yoga) គឺជាការចាប់ផ្តើមធ្វើលំហាត់ប្រាណ និងចលនាដ៏សំខាន់បំផុតដល់មុខងាររាងកាយស្ត្រី និងអាចការពារបញ្ហាសុខភាពមួយចំនួនបានយ៉ាងល្អប្រសើរ។

បើយោងតាមគេហទំព័រ Bright Side បានចុះផ្សាយថា មូលដ្ឋានដែលជួយឱ្យរាងកាយដំណើរឡើងវិញនិងមានអារម្មណ៍ល្អសម្រាប់រៀងកាយនោះគឺការធ្វើលំហាត់ប្រាណបែប យូហ្គា។ ហើយពេលវេលាដែលល្អបំផុតដើម្បីធ្វើវាគឺត្រឹមត្រូវនោះគឺនៅ ថ្ងៃត្រង់ - ប្រសិនបើអ្នកមិនមានពេលធ្វើទៅបាន អ្នកអាចធ្វើវានៅពេលណាដែលងាយស្រួលសម្រាប់អ្នកបំផុត។

១. លំហាត់បែបមេអំបៅ

Yoga01

របៀបធ្វើ៖ អង្គុយឱ្យត្រង់ដាក់ជើងរបស់អ្នកអឹបជាមួយគ្នាហើយពន្លាជង្គង់ ហើយបន្ទន់ឱ្យទាបជិតនិងឥដ្ឋតាមដែលអាចធ្វើទៅបាន។ អ្នកអាចផ្អែកស្មារបស់អ្នកឲ្យស្របទៅនឹងជញ្ជាំងថ្នមៗ ដើម្បីគ្រប់គ្រងលំនឹងរបស់អ្នកបានល្អ។ ខ្នងខាងក្រោមមិនគួរប៉ះជញ្ជាំង។ អង្គុយអោយត្រង់។

ពេលវេលាគឺ៖ ១-៣ នាទី។

ប្រសិទ្ធិភាព៖ ធ្វើឲ្យធូរស្រាលពីភាពតានតឹងនិងសន្លាក់ត្រគាកល្អហើយមានស្ថេរភាពនៃវដ្តរដូវ។

២. លំហាត់ បែប បង្វិលខ្លួន

Yoga02

របៀបធ្វើ៖ អង្គុយនៅលើផ្ទៃរាបស្មើរ ខ្នងត្រូវអោយត្រង់ ហើយជើងត្រូវដាក់ពីក្រោមជង្គង់ (ដូចក្នុងរូប)។ ដាក់ដៃឆ្វេងរបស់អ្នកនៅពីក្រោយ ហើយដាក់ដៃខាងស្តាំរបស់អ្នកនៅលើជង្គង់ឆ្វេង។ នៅពេលដកដង្ហើមចូល យឺតៗ ហើយធ្វើការបង្វិលខ្លួន អោយបានរយៈពល 20 វិនាទី។ ធ្វើម្តងទៀតនៅផ្នែកម្ខាងទៀត។

ពេលវេលា៖ ២ នាទី។

ប្រសិទ្ធិភាព៖ ធ្វើអោយខ្នងមានភាពធូរស្បោយ ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារនិងការកាត់បន្ថយការឈឺចង្កេះ។

៣. លំហាត់ បែប ដាក់ជើងអោយស្របនិងជញ្ជាំង

Yoga03

របៀបធ្វើ៖ ពេលអ្នកធ្វើការទម្រេតខ្នងរបស់អ្នកនិងលើកជើងរបស់អ្នកឱ្យត្រង់ហើយដាក់វាទៅនឹងជញ្ជាំង អ្នកអាចដាក់ខ្នងអោយត្រូវតាមទំហំស្មារបស់អ្នក។ ពន្លាដៃរបស់អ្នកទៅកាន់ផ្នែកសងខាងនៃខ្លួន។ សម្រាកបន្តិច, តម្រង់ជើងរបស់អ្នកនិងដកដង្ហើមយឺត ៗ ពង្រីកទ្រុងឆ្អឹងជំនី(ពើងទ្រូង) របស់អ្នកនិង ទម្លាក់ស្មាបស់អ្នកអោយរាបស្មើរទៅនិងដី។ ធ្វើការរក្សាលំនឹង ហើយព្យាយាមដកដង្ហើមយឺត ៗ និងវែងៗ។

ពេលវេលា៖ ៣-៥ នាទី។

ប្រសិទ្ធភាព៖ ទ្រូងមិនតឹងថប់, ស្មាមានភាពធូរស្បោយ និងក្បាលពោះ បង្កើនចលនានៃសារធាតុរាវ lymphatic ធ្វើការថយចុះការហើមជើង, រំញោចនៃសរីរាង្គពោះនិងបំបាត់ភាពអស់កម្លាំងនិងអារម្មណ៍មិនល្អ។

៤.Hero Pose (Yoga)

Yoga04

របៀបធ្វើ៖ អង្គុយនៅលើជង្គង់របស់អ្នក ហើយបន្ទាប់មកបន្ធូវាយឺតៗទៅលើជើង បន្ទាប់មកទៀតហើយបន្ទៀបកំពិះគូទទៅលើកែងជើងរបស់អ្នក ហើយប្រអប់ជើងរបស់អ្នក គឺដាក់នៅលើចំហៀងនៃត្រគាក។ ដាក់ដៃរបស់អ្នករួមគ្នានៅក្នុងទីតាំងការអធិស្ឋាននៅមុខរាងកាយរបស់អ្នក។ តម្រង់ កនិងខ្នង របស់អ្នកហើយបើកទ្រូង បន្ទាប់មកដកដង្ហើមអោយវែងៗ។

ពេលវេលា៖ ១ នាទី។

ប្រសិទ្ធភាព៖ តម្រង់សាច់ដុំត្រគាកនិងសាច់ដុំរវាងជើងរបស់អ្នក កាត់បន្ថយការឈឺចាប់, និងការធ្វើឱ្យប្រសើរឡើងនូវការចល័តនៃសន្លាក់ត្រគាក។

៥.ការបើក

Yoga05

របៀបធ្វើ៖ អង្គុយចុះដាក់ខ្នងរបស់អ្នកអោយត្រង់ហើយ ពន្លារជើងបស់អ្នក ឱ្យបានធំតាមដែលអ្នកអាចធ្វើបាន។ នៅពេលដកដង្ហើមចូល អ្នកត្រូវលើកដៃឡើងលើ។ នៅពេលដកដង្ហើមចេញ ត្រូវទោខ្លួនទៅមុខអោយបានខ្លាំងតាមតែអាចធ្វើទៅបានប៉ុន្តែមិនត្រូវបត់ខ្នងរបស់អ្នកទេ គ្រាន់តែត្រូវទោខ្លួនអោយខ្លាំង តាមដែលអ្នកអាចធ្វើបាន នៅពេលអ្នករក្សាខ្នងរបស់អ្នកអោយត្រង់។

ពេលវេលា៖ ១ នាទី, ៨-១០ ដង។

ប្រសិទ្ធភាព៖ ធ្វើឱ្យខ្នងកាន់តែរឹងមាំ, កម្ចាត់ ចលនាបង្រួញនៅក្នុងក្រលៀន, រុញច្រានចរន្តឈាមនៅក្នុងឆ្អឹងត្រគាក, ធ្វើឱ្យប្រសើរឡើងនូវមុខងារនៃអូវែរ, កំណត់វដ្តរដូវនិងការពារ cellulite ។

៦.អោនមុខចុះក្រោម

Yoga06

របៀបធ្វើ៖ អង្គុយនៅលើកម្រាល, យកឆ្អឹងត្រគាករបស់អ្នកដាក់នៅលើកែងជើង, ហើយធ្វើការពន្លាជង្គង់ - រក្សាប្រអប់ជើងនៅជាមួយគ្នា ហើយបន្ទោរទៅមុខជាមួយនិងទ្រូងរបស់អ្នក។ លាតដៃរបស់អ្នកឆ្ពោះទៅមុខតាមដែលអាចធ្វើទៅបាន ដាក់ថ្ងាសរបស់អ្នកនៅលើឥដ្ឋ, និងរក្សាទីតាំងនេះ។

ពេលវេលា៖ ១ នាទី។

ប្រសិទ្ធិភាព៖ បន្ធូរបន្ថយផ្នែកខាងខ្នងនិងកនិងជំរុញឈាមរត់ក្នុងតំបន់ឆ្អឹងតូច។

៧.អោនមុខចុះក្រោម (ទម្រង់ដូចឆ្មា)

Yoga07

របៀបធ្វើ៖ ចាប់តាំងពីកែងជើងរបស់អ្នក ជង្គង់ត្រូវពន្លាអោយអស់ ទៅផ្នែកម្ខាងទៀត ដាក់ដៃរបស់អ្នកទៅមុខឱ្យឆ្ងាយតាមដែលអាចធ្វើបាន។ លើកជង្គង់របស់អ្នកហើយតំរង់ដៃនិងជើងរបស់អ្នក។ ផ្អៀងខ្លួន ទៅកាន់ជើងរបស់អ្នក, ដាក់កែងជើងអោយជាប់នឹងឥដ្ឋ។ រក្សាជើងរបស់អ្នកនិងខ្នងអោយត្រង់ដោយមិនអោយកោងឬរុំផ្នែកខាងក្រោយ។

ពេលវេលា៖ ២ ដងនិង ៣០ វិនាទី។

ប្រសិទ្ធភាព៖ ការបង្កើតកោសិកាខួរក្បាលឡើងវិញដោយនាំយកពណ៌ទៅមុខ, ពង្រីកខ្នងរបស់ត្រគាក, បន្ថយសញ្ញានៃ cellulite, ពង្រីកខ្នងនិងកំចាត់រោយក។

៨.រាំទប់ខ្លួន

Yoga08

របៀបធ្វើ៖ ពីទីតាំងឈរ, លើកជើងស្ដាំរបស់អ្នកដាក់ពីក្រោយ បត់វាត្រឹមជង្គង់និងចាប់កជើងដោយដៃឆ្វេងរបស់អ្នក។ ទាញវាត្រលប់មកវិញ។ ទម្លាក់ជើងស្ដាំរបស់អ្នកហើយរុញវាទៅមុខធ្វើម្តងទៀតនៅជើងផ្សេងទៀត។

ពេលវេលា៖ ៣០-៤០ វិនាទីសម្រាប់ជើងនីមួយៗ។

ប្រសិទ្ធិភាព៖ ការកែលម្អជំហរ, មុខងារតម្រងនោមនិងការរំលាយអាហារ។

៩.ស្មាធ្វើជាស្ពាន

Yoga09

របៀបធ្វើ៖ ដេកលើខ្នងរបស់អ្នក បត់ជើងរបស់អ្នកទៅនឹងជង្គង់ ដាក់ប្រអប់ជើងអោយត្រូវនិង ផ្នែកស្មារបស់អ្នក ដាក់ដៃរបស់អ្នកអោយស្របតាមដងខ្លួន។ លើកត្រគៀកនិងពត់ខ្នងដោយមិនលើកស្មា, ក, ឬក្បាលពីជាន់ឥដ្ឋឡើយ

ពេលវេលា៖ ១ នាទី។

ប្រសិទ្ធភាព៖ បំបាត់ការឈឺចាប់ឆ្អឹងខ្នងធ្វើឱ្យផ្ទៃមុខកាន់តែរលូននិងបង្ការភាពឈឺចាប់, បន្ថយបរិមាណខ្លាញ់ចង្កេះនិងបង្កើនការរំលាយអាហារ។

១០.ការសំរាកលំហែ

Yoga10

របៀបធ្វើ៖ ទម្រេតខ្នងរបស់អ្នក, ហើយប្រសិនបើអ្នកត្រូវការដាក់ខ្នើយតូចមួយ អោយស្រួលនៅក្រោមក្បាលរបស់អ្នកក៏បាន។ ពត់ជង្គង់និងទាញជើងរបស់អ្នកឱ្យជិតនិងត្រគៀកតាមដែលអាចធ្វើទៅបាន។ ពន្លាជង្គង់ទៅផ្នែកសងខាង ហើយដាក់ជើងផ្គុំចូលគ្នា។ ដាក់ដៃរបស់អ្នកដូចរូបខាងលើ។ សម្រាកអោយស្រួល ហើយធ្វើចលនាដកដង្ហើមចេញ។

ពេលវេលា៖ ៣ នាទី។

ប្រសិទ្ធិភាព៖ ធ្វើឲ្យសាច់ដុំ មានអារម្មណ៏ស្រស់ស្រាយ និងផ្នែកនៃត្រគាកជួយរុញច្រានចរន្តឈាមនៅក្នុងឆ្អឹងត្រគៀកបានល្អហើយធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមបានយ៉ាងល្អប្រសើរ។

លំហាត់ទាំងនេះវាពិតជាអស្ចារ្យណាស់ ពីព្រោះអ្នកមិនត្រូវការ ការរៀបចំអ្វីពិសេសនោះទេ។ អ្នកអាចធ្វើវានៅផ្ទះឬនៅខាងក្រៅបានយ៉ាងងាយ។ តើអ្នកអាចចែករំលែកពីវិធីហាត់ប្រាណរបស់អ្នកជាមួយមនុស្សផ្សេងទៀតបានទេ?

ប្រែសំរួលដោយ:Knongsrok

ប្រភព៖​ brightside.me