ខ្ញុំពិតជាធ្លាប់សង្ស័យថាតើអ្នកពិតជាធ្លាប់បានស្រលាញ់ខ្ញុំឬអត់

ខ្ញុំពិតជាធ្លាប់សង្ស័យថាតើអ្នកពិតជាធ្លាប់បានស្រលាញ់ខ្ញុំឬអត់

មនុស្សយើងកាលបើស្រលាញ់គ្នាយ៉ាងណាក៏អាចមានអារម្មណ៏អាចដឹងដែរ!ដឹងថាម្នាក់នឹងស្រលាញ់យើងឬក៏អត់ដែរមែនទេ?

មនុស្សដែលស្រលាញ់គ្នាតែងមានការបារម្ភចំពោះគ្នាទៅវិញទៅមកទៅណាមកណាតែងប្រាប់គ្នាហើយក៏អាចកំដរគ្នាចំណាយពេលសំរាប់គ្នាដែរ!ចុះបើមនុស្សម្នាក់ដែលយើងស្រលាញ់គេមិនដែលទុកយើងសំខាន់ឬចំណាយពេលសំរាប់យើងសូម្បីបន្តិចតើគេស្រលាញ់ដែរឬទេ?

59898876_626483294491969_7096031119753084928_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេលខ្លះខ្ញុំពិតជាសង្ស័យណាស់ថាគេធ្លាប់ស្រលាញ់ខ្ញុំដែរឬទេ?គ្រប់ទង្វើរបស់គេមិនដែលបញ្ចាក់ថាស្រលាញ់ខ្ញុំសូម្បីបន្តីច!តើយើងគួរនៅបន្តទៀតដែលឬទេ?

គ្រប់ការស្រលាញ់ទាំងអស់គឺមានតែយើងទេដែលខំតែម្នាក់ឯង!គេធ្វើធម្មតា!ការណាត់របស់យើងក៏ធម្មតាដែរវាមិនបានសំខាន់ដូចបងប្អូនឬមិត្តរបស់គេនោះទេ!ទើបធ្វើអោយខ្ញុំមានអារម្មណ៏ថាគេមិនដែរធ្លាប់ស្រលាញ់ខ្ញុំនោះទេ!

60345566_626483167825315_2670814903232626688_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពីមួយថ្ងៃទៅមួយថ្ងៃយើងកាន់តែឆ្ងាយគ្នាតែគេមិនបានដឹងនោះទេព្រោះតែគេមិនដែលចាប់អារម្មណ៏នឹងទំនាក់ទំនងមួយនេះនោះទេ!បើបែបនេះតើគួរបន្តដែរឬទេ?

ធ្វើជាមនុស្សកុំអាត្មានិយមពេកព្រោះតែតំរូវការរបស់ខ្លួនហើយធ្វើបាបចិត្តមនុស្សដែលខ្លួនមិនបានស្រលាញ់!បើមិនស្រលាញ់ប្រាប់តែម្តងទៅថាខ្លួនមិនបានស្រលាញ់កុំនៅក្នុងទំនាក់ទំនងមួយដែលមិនច្បាស់លាស់ចឹងអី៕

អត្ថបទ៖Calvin

59733191_626483311158634_184669708098732032_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
59761293_626483107825321_4431548759251353600_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
60028423_626483177825314_7003022838454026240_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...