ពិសេសណាស់ ផ្កាឈូកមានប្រយោជន៍ ​តាំងពីប្ញស ​ដើម ដល់ស្លឹក ​ថែមទាំងជួយធ្វើឱ្យផ្ទៃមុខតឹងណែនស្រស់ស្អាតទៀត! – Kalib9 ជីវិតកម្សាន្ត សម្រស់និងសុខភាព | Pelklas

ពិសេសណាស់ ផ្កាឈូកមានប្រយោជន៍ ​តាំងពីប្ញស ​ដើម ដល់ស្លឹក ​ថែមទាំងជួយធ្វើឱ្យផ្ទៃមុខតឹងណែនស្រស់ស្អាតទៀត!

​ផ្កាឈូក ទាំងផ្កា  ស្លឹក  មើម  ក្រអៅ ធ្លាប់ត្រូវបានគេដឹងថាមានផ្ទុកសារជាតិរ៉ែ និងវីតាមីនជាច្រើនដូចជា៖   ប៉ូតាស្យូម,  ជាតិដែក ម៉ង់កាណេស,  ទង់ដែង, ផូស្វ័រ , ស័ង្កសី , ប្រូតេអ៊ីន,  វីតាមីន C ,  វីតាមីន B6 , Thiamine, Pantothenic Acid  និងជាតិកាកសសៃផងដែរ ។ ដូច្នេះហើយដើមផ្កាឈូកទាំងមូលសុទ្ធតែមានគុណប្រយោជន៍ច្រើនយ៉ាងមិនថាទាំងផ្នែកឱសថបុរាណព្យាបាលរោគ និង​គុណប្រយោជន៍ជាអាហារូបត្ថម្ភ ដូចជា៖

-ជួយបង្កើនគ្រាប់ឈាមក្រហម  RBC (កោសិកាឈាមក្រហម) ។

-ជួយការពារបញ្ហាការកើតជំងឺទាក់ទងនឹងបេះដូង និងសរសៃឈាម ។

-មានជាតិសរសៃដែលអាចជួយធ្វើឱ្យក្រពះ ពោះវៀនមានសុខភាពល្អ ថែមទាំងជួយសម្រួលដល់ការរំលាយអាហារ។

-មានវីតាមីន C ខ្ពស់ជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ និងជួយឱ្យស្បែកមានសុខភាពល្អ។

-មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ​ដែលអាចជួយប្រឆាំង ​និងពន្យារភាពចាស់។ ​ជាពិសេសធ្វើឱ្យស្បែកមានសំណើម និងការពារស្បែកមិនឱ្យស្ងួត។

-វីតាមីន ​A ជួយថែរក្សា​ការពារ ស្បែក និងភ្នែកឱ្យមានសុខភាពល្អថែមទៀតផង។

Description_image_lotus 1962099_1280

ក្រៅពីនេះ ​ផ្កាឈូកក៏មានអត្ថប្រយោជន៍ក្នុងការថែទាំសម្រស់របស់សុភាពនារីទាំងឡាយបានផងដែរ ពោលគឺជួយឱ្យផ្ទៃមុខសរ្ស់ស្អាត ​បង្រួមរន្ធញើស ​ផ្ទៃមុខតែងស្អាត ដោយវិធីងាយៗដូចខាងក្រោម៖

 រូបមន្តធ្វើម៉ាស់ពីផ្កាឈូក

គ្រឿងផ្សំ

-ផ្កាឈូក ១០ស្រទាប់

-ទឹកដោះគោ ​២ស្លាបព្រាបាយ (ទឹកដោះគោសុទ្ធគ្មានជាតិស្ករ)

-ប្រេងអូលីវ ​(ដាក់ក៏បានមិនបាច់ដាក់ក៏បាន)

ការអនុវត្ត៖

​គ្រាន់តែយកផ្កាឈូកមកបុកឱ្យហ្មត់ រួចលាយជាមួយទឹកដោះគោឱ្យក្លាយជាល្បាយជាការស្រេច។ (អាចបន្ថែមប្រេងអូលីវទៀតក៏បាន)។

-លាងសម្អាតមុខឱ្យបានស្អាតជាមួយទឹកក្តៅឧណ្ហៗ រួចជូតមុខឱ្យស្ងួត

-យកម៉ាស់ផ្កាឈូកដែលបានបុករួច មកលាបឱ្យសព្វផ្ទៃមុខ និង-ក  ​រួចទុកចោល ២០នាទី  សឹមលាងមុខចេញជាមួយទឹកក្តៅឧណ្ហៗម្តងទៀតជាការស្រេច។

-អ្នកក៏អាចលាបក្រែមផ្តល់សំណើមបន្ថែមក៏បានបន្ទាប់ពីប្រើប្រាស់ម៉ាស់នេះរួច ​វានឹងផ្តល់ប្រសិទ្ធភាពទ្វេរដង។

-អាចអនុវត្ត ​២ដង ​ក្នុងមួយសប្តាហ៍។

ម៉ាស់ធ្វើចេញពីផ្កាឈូកនេះអាចជួយធ្វើឱ្យស្បែកមុខរបស់អ្នក សខ្ចី ​ស្រស់ស្អាត ទន់ភ្លឺរលោង ក្មេងជាងវ័យ ​ពន្យារភាពចាស់ ​បន្តឹងស្បែកមុខ ​បង្រួមរន្ធញើស  ថែមទាំងអាចកាត់បន្ថយ និងបំបាត់ស្បែកមុខខ្លាញ់បានយ៉ាងមានប្រសិទ្ធភាពទៀតផង៕

Lot4

Roses Jam2