Robert Downey Jr អាចនឹងក្លាយទៅជាវីរបុរសពិតប្រាកដដូចជាតួអង្គ ​Iron  Man  ក្រោយប្រកាសពីគម្រោងសម្អាតភពផែនដីជាមួយនឹងបច្ចេកវិទ្យា ​AI

Robert Downey Jr ​គឺជាតារាសម្តែងហីលីវូតដ៏ល្បីល្បាញម្នាក់ ​ដែលបានសាងកេរ្តិ៍ឈ្មោះល្បីខ្លាំងរហូតអ្នកណាៗក៏ស្គាល់លោកដែរ ជាពិសេសេគឺស្នាដៃការសម្តែងនៅក្នុងខ្សែភាពយន្តស៊េរី ​Marvel  ដើរតួជាវីរបុរស​​សង្គ្រោះពិភពលោកឈ្មោះ ​Tony  Stark​ ឬ Iron Man ។

Robert Downey Jr Footprint Collition Advanced Tech

ជាការពិតណាស់មិនខុសពីការសម្តែង ថ្មីៗនេះលោក Robert Downey Jr បានផ្តួចផ្តើមគំនិត ជួយដល់សង្គម ដោយមានគម្រោងបង្កើតបច្ចេកវិទ្យា AI ដើម្បីជួយសម្អាតបរិស្ថានពិភពលោកក្នុងរយៈពេល១០ឆ្នាំខាងមុខ ។ ទៅតាមគម្រោងដែលលោកបានប្រកាស លោកនឹងបង្កើតអង្គការថ្មីមួយ នៅក្នុងខែមេសា ឆ្នាំ២០២០ខាងមុខនេះ មានឈ្មោះថា «The Footprint Coalition» ក្នុងគោលបំណងសម្អាតបរិស្ថានភពផែនដីទាំងមូល។

នៅក្នុងនោះលោក Robert Downey Jr បានធ្វើសេចក្ដីប្រកាស អំឡុងពេលលោកធ្វើថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំ Amazon Re: Mars (ការសិក្សានៃម៉ាស៊ីន ស្វ័យប្រវត្តិកម្ម រ៉ូបូត និងអវកាស) ដើម្បីបង្ហាញពីគុណសម្បត្តិនៃម៉ាស៊ីន និងមនុស្សយន្តរ៉ូបូត ជាពិសេសគឺបច្ចេកវិទ្យាសប្បនិម្មិត ឬហៅថាបច្ចេកវិទ្យា AI នេះផងដែរ តែតារាសម្ដែងរូបនេះ មិនបានរៀបរាប់ពីព័ត៌មានលម្អិតនៃគម្រោងនេះនៅឡើយនោះទេ។

87f70ef4 8765 11e9 A9bc E8ed9093c066_972x_193032

Downey

ជាចុងក្រោយ លោក Robert Downey Jr  បានពន្យល់ថា មានមនុស្សជាច្រើនយល់ថា ​AI  មានផលអាក្រក់លាយឡំនៃគុណសម្បត្តិសម្រាប់មនុស្សជាតិ ​តែសម្រាប់លោកការប្រើប្រាស់​AI នៅក្នុងផ្លូវត្រឹមត្រូវពិតជាអាចផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់ផែនដីយើងនេះ៕

Rob