នោះ! ​ទើបតែដាក់បណ្តឹងនៅលើគ្រែ ថៃ ​ស្រីនាង ប្រកាសដកពាក្យបណ្តឹងពីគូស្នេហ៍ជាមន្ត្រីដែលហ៊ានលើកដៃវាយតប់នាងដល់ទៅ ១៣០លើកវិញ

នោះ! ​ទើបតែដាក់បណ្តឹងនៅលើគ្រែ ថៃ ​ស្រីនាង ប្រកាសដកពាក្យបណ្តឹងពីគូស្នេហ៍ជាមន្ត្រីដែលហ៊ានលើកដៃវាយតប់នាងដល់ទៅ ១៣០លើកវិញ

ថ្មីៗនេះរឿងរ៉ាវដែលតារាហ្វេសប៊ុកស្រី ថៃ ស្រីនាង ដែលមានសម្រស់ស្រស់ស្អាតស៊ិចស៊ីលក់ឡេ និងខោអាវគេងយប់ស៊ិចស៊ី ទម្លាយឱ្យដឹងពីការទទួលរងអំពើហិង្សាពីសំណាក់ដៃគូស្នេហា មានឈ្មោះថា ទឹមសាវុធ ជាមន្រ្តីជលផល បានធ្វើឱ្យបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងរំជើបរំជួលជាខ្លាំង។

ដោយក្នុងនោះ  ថៃ ស្រីនាង ថែមទាំងរៀបរាប់ថាមន្ត្រីជាគូស្នេហ៍ម្នាក់នេះថែមទាំងវាយនាងច្រើនដងទៅហើយ  ដែលរាប់ទាំងលើកនេះគឺ  ១៣០លើក។ ហើយរឿងរបស់នាងបានត្រូវលឺដល់មន្ត្រីសមត្ថកិច្ចរហូតយកពាក្យបណ្តឹងឱ្យនាងដល់លើគ្រែទៀតផង  ព្រោះតែរបួសនាងធ្ងន់ធ្ងរពេកមិនអាចក្រោករួចពីលើគ្រែរួច។

ßS111

8

តែស្រាប់តែ ពេលនេះ ​ថៃ ស្រីនាង បានប្រកាសពីការដកពាក្យបណ្តឹង  ដោយបានរៀបរាប់លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖  « នាងខ្ញុំ សុំអភ័យទោសផង សំរាប់រឿងរ៉ាវ កាលពីថ្ងៃ 08 07 2019 ដោយខ្ញុំខឹងច្រលោតពេក បានផុសរូប ក្នុងបណ្តាញសង្គម fb តែពេលនេះខ្ញុំបានសំរេចដកពាក្យបណ្តឹងវិញហេីយ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់អោយមាន រឿងបែបនេះទៀតហេីយ ម្យ៉ាងទៀត ខ្ញុំមិនចង់អោយគាត់បាត់បង់ កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹក ឆេវឆាវ និងប្រចណ្ឌ ខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនក្នុង fb និងថ្នាក់ដឹកនាំ អធ្យាស្រ័យ និងអភ័យទោស អោយគាត់ ព្រមទាំងនាងខ្ញុំផង
ខ្ញុំទាំងពី បានស្រលាញ់គ្នា ពិតប្រាកដមែន មិនអាចបែកគ្នាបានទេ សូមបងប្អូន យល់អារម្មណ៍ ពួកខ្ញុំផងចុះ ។ 
(( រូបភាពមុនពេលកេីតហេតុ នៅមេគង្គ វីយូ )) ​»។

S11

បន្ទាប់មានរឿងរ៉ាវបែបនេះ មហាជនបានសម្តែងក្តីហួសចិត្តជាខ្លាំង ​ដែល តារាស្រីម្នាក់នេះដាក់ពាក្យបណ្តឹងហើយ ​បែរជាដកពាក្យវិញ ​ហាក់មិនរាងចាល មិនខ្លាចការកើតមានអំពើហិង្សារលើនាងម្តងទៀតសោះ៕

66440387_1020485288342281_7338766840073551872_n

66244914_454714255364876_5888120813848100864_n

66183447_454714248698210_3460231515735064576_n

 

Loading...