ជំនឿបង្កប់អាថ៌កំបាំងរបស់រូបសំណាកសត្វតោ២ នៅខេត្តព្រះសីហនុ ​ដែលគ្មានជនណាហ៊ានបំពានសូម្បីតែចៅហ្វាយខេត្ត ​តែពេលនេះមានក្រុមហ៊ុនមួយបានធ្វើរឿងដ៏ហួសចិត្តមួយនេះទៅវិញ

ជំនឿបង្កប់អាថ៌កំបាំងរបស់រូបសំណាកសត្វតោ២ នៅខេត្តព្រះសីហនុ ​ដែលគ្មានជនណាហ៊ានបំពានសូម្បីតែចៅហ្វាយខេត្ត ​តែពេលនេះមានក្រុមហ៊ុនមួយបានធ្វើរឿងដ៏ហួសចិត្តមួយនេះទៅវិញ

ជាការពិតណាស់  ការសាងសង់រូបសត្វ ​ឬរបស់អ្វីមួយតំណាងឱ្យខេត្តនីមួយៗ ​គឺសុទ្ធតែមានប្រវត្តិ និងអត្ថន័យបង្កប់ៗដូចៗគ្នា។  ដោយឡែកនៅក្នុងខេត្ត/ ក្រុងព្រះសីហនុ ​ត្រូវបានគេដឹងថាមានរូបសត្វតោ ​២ ​ជារូបតំណាងខេត្តដែលជាតារានាទិសនារតីមួយនេះ។

ដោយនៅ​ក្នុង​ឆ្នាំ​១៩៦២ សម្តេចព្រះ​នរោត្តម សីហ​នុ បាន​កសាង​រូបសំណាក​សត្វ ​«​តោ​ញី ឈ្មោល​» ដែល​​ជា​ប្រភេទ​ស្តេចសត្វ​ម្រឹគី ម្រឹ​គា មួយគូ​កំពុង​តែ​ឈរ​បង្អួតខ្លួន​ដោយ​អំណាច ជា​តំណាង​ឲ្យ​ខេត្ត​​ព្រះ​សីហ​នុស​ក្តិ​សម​ទៅ​នឹង​ព្រះ​កិត្តិនាម​ដែល ព្រះ​បរម​រតន​កោដិ បាន​កសាង​ទុក​ឲ្យ​កូនចៅ​ចៅ​ទួត​របស់​ព្រះ​អង្គ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា និង​ផ្តិត​យក​រូបភាព​ដែល​ជា​សមិទ្ធ​ផល​ក្រោម​ស្នា​ព្រ​ហស្ត​របស់​ព្រះ​អង្គ​ក្នុង​ការ​បង្កើត​ខេត្ត​ព្រះ​សីហ​នុ  ហើយរូបតោ ក៏ជារូបដែលតំណាងអំណាចព្រះមហាក្សត្រប្រទេសកម្ពុជាផងដែរ។

66488535_2310467732393351_2225076174982217728_n

ប៉ុន្តែថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ ​ឈ្មោះ ​Puy  Kea  បានសរសេររៀបរាប់អំពីជំនឿ នៃសត្វតោ២ ​ដែលតំណាងឱ្យខេត្តមួយនេះ  ដោយបានរៀបរាបថា  ៖

« ក្រុងព្រះសីហនុ៖ យកដំរីទប់ជាមួយតោ

រាប់ទសវត្សរ៍មកហើយពុំមាននរណាម្នាក់ហ៊ានសង់សំណង់ឬបើកហាងលក់ដូរនៅលើដីច្រមុះជ្រូកដ៏ធំមួយនៅទល់មុខតោពីរកណ្តាលក្រុងព្រះសីហនុឡើយ ព្រោះអ្នករស៊ីមានជំនឿថា ជំនួញរបស់គេអាចនឹងត្រូវវិនាសឬខាតឡុងចុង ព្រោះរូបសំណាកតោពីរសំឡឹងចំពីមុខនឹងធ្វើឱ្យហុងស៊ុយធ្លាក់ ប៉ុន្តែដោយសារដីនៅក្រុងព្រះសីហនុឡើងថ្លៃហួសពីការស្មាន និងពិបាករកកន្លែងល្អៗបានតទៅទៀត ក្រុមហ៊ុនចិនក៏ជំនះកសាងអគារដ៏ធំមួយ តែរកមធ្យោបាយការពារ ដោយសង់រូបសំណាកដំរីចំនួន៥ដើម្បីទប់ទល់មហិទ្ធិរិទ្ធដ៏ខ្លាំងខ្លារបស់តោទាំងពីរ។ យោងតាមឯកសារសត្វ សត្វដំរីអាចសំលាប់តោបាន ហើយដំរីមួយអាចទប់ទល់ជាមួយតោញីចំនួន៧ ឬតោឈ្មោលពីរទើបអាចសំលាប់សត្វដំរីមួយបាន។

មានរឿងដំណាលជាច្រើនស្តីពីចៅហ្វាយខេត្តព្រះសីហនុដែលខ្លាចតោស៊ីឱ្យធ្លាក់ពីដំណែង។ នៅពេលមួយនោះមានចៅហ្វាយខេត្តមួយរូបដាច់ចិត្តអញ្ជើញគ្រូទាយមកពីហុងកុងដើម្បីរកវិធីទប់ដំណែងគាត់។

គ្រូហុងស៊ុយនោះបានឱ្យឳវាទថាត្រូវតែដាក់គ្រាប់ឃ្លីចូលក្នុងមាត់តោដើម្បីកុំឱ្យខាំបាន។ កាលដើមឡើយរូបសំណាកតោហាមាត់ពុំមានគ្រាប់ឃ្លីនៅខាងក្នុងឡើយ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអង្កេតមួយរបស់ខ្ញុំតែប៉ុណ្ណោះ រីឯជំនឿជារឿងរបស់បុគ្គល ព្រោះអ្នកមានគេមិនជឿលើជំនឿអរូបីយ៍ណាដែលគ្មានហេតុផលច្បាស់លាស់នោះទេ ឧទាហរណ៍៖ ក្នុងនោះក៏មានអ្នកសង់ផ្ទះចំផ្លូវដែលបុកចំពីមុខដែរ ហើយធ្វើឱ្យគេកាន់តែមានជាងមុន …. »។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? 

ß124

65851402_2310467759060015_450644272392175616_n

66261542_2310467705726687_541945789522378752_n

Loading...