ហាមថើបមាត់កូនក្មេងអាយុក្រោម២ខែដាច់ខាត បើមិនចង់ជួបបញ្ហាធ្ងន់ធ្ងរដល់ថ្នាក់ស្លាប់នោះទេ! – Kalib9 ជីវិតកម្សាន្ត យល់ដឹង សម្រស់និងសុខភាព | Pelklas

ហាមថើបមាត់កូនក្មេងអាយុក្រោម២ខែដាច់ខាត បើមិនចង់ជួបបញ្ហាធ្ងន់ធ្ងរដល់ថ្នាក់ស្លាប់នោះទេ!

ក្មេងដែលកើតមកតែងតែត្រូវក្រុមគ្រួសារខ្នក់ខ្នាញ់ បង្ហាញក្តីស្រលាញ់តាមរយៈគារថើបជាដើម។ ទោះយ៉ាងណា សូមកុំថើបមាត់ទារកក្នុងរយៈពេលពីរខែដំបូងឱ្យសោះ ហើយក៏ កុំឱ្យអ្នកដទៃមកថើបដែរ ព្រោះមូលហេតុខាងក្រោមនឹងធ្វើឱ្យអ្នកខ្លាចរអា។

Bf8678ef20328d914472cffeaf32f173

១. មេរោគបង្កឱ្យកើតពងបែក បើធ្ងន់ធ្ងរអាចបណ្តាលឱ្យស្លាប់៖ ថ្មីៗនេះឳពុកម្តាយពីរនាក់បានប្រកាសថា កូនតូចអាយុ មួយខែរបស់ពួកគេបានស្លាប់ក្រោយពីឆ្លងមេរោគ បន្ទាប់ពីមានសាច់ញាតិម្នាក់ថើបបបូរមាត់ទារករងគ្រោះ។ សាច់ញាតិម្នាក់នោះប្រហែលជាមិនបានដឹងពីវត្តមាននៃមេរោគ ដែលមិនគ្រោះថ្នាក់ខ្លាំងដល់មនុស្សពេញវ័យ ប៉ុន្តែ ងាយ តាមមាត់នេះទេ។

២. ប្រព័ន្ធភាពស៊ាំនៅខ្សោយ៖ ថ្វីបើទឹកដោះដំបូងដែលសម្បូរទៅដោយអង់ទីគ័រការពារជំងឺ ក៏មិនគ្រប់គ្រាន់ទាំងស្រុង ដែរ នេះក៏ព្រោះតែប្រព័ន្ធការពាររបស់ទារកស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ។  ដូច្នេះអ្នកត្រូវថែទាំទារកដោយ យកចិត្តទុកដាក់បំផុត និងទប់ចិត្តកុំថើបផ្តេសផ្តាសទម្រាំប្រព័ន្ធភាពស៊ាំរបស់គេរឹងមាំជាមុនសិន។

៣. ប្រតិកម្មចំណីអាហារ៖ អាហារតែមួយមុខគត់ដែលទារកអាចញ៉ាំបានមុនអាយុ ៦ខែ គឺទឹកដោះម្តាយ ឬម្សៅទឹក ដោះគោដែលមិនងាយបង្កឱ្យទារកប្រតិកម្ម។ ទឹកមាត់មនុស្សធំមានផ្ទុកភាគល្អិតនៃអាហារដែលគេបានញ៉ាំ ហើយវា នឹងនៅជាប់មាត់ ទោះពេលខ្លះដុសធ្មេញហើយក៏ដោយក៏នៅមិនទាន់បាត់អស់ដែរ។

Kissing Babies

៤. ប្រតិកម្មគីមី៖ ពេលមានភ្ញៀវមកមើលទារកទើបនឹងកើត អ្នកខ្លះមានលាបម្សៅ ក្រែម ឬគ្រឿងផាត់មុខផ្សេងៗដែល អាចឱ្យមានប្រតិកម្មគីមីពេលថើបលើស្បែក និងបបូរមាត់ដ៏ទន់របស់កូនង៉ែតនោះ។

៥. មិនទាន់ចាក់វ៉ាក់សាំងគ្រប់គ្រាន់៖ ថ្វីបើទារកទើបចាប់កំណើតត្រូវបានចាក់វ៉ាក់សាំងការពារជំងឺខាន់លឿង និងជំងឺ ឆ្លងដំបូងៗក៏ពិតមែន ក៏វ៉ាក់សាំងទាំងនោះត្រូវចាក់ក្នុងចំនួនច្រើនតាមការកំណត់មួយ ទើបមានប្រសិទ្ធភាពពេញលេញ។ អវត្តមានវ៉ាក់សាំងបង្កើនហានិភ័យនៃការឆ្លងជំងឺដែលអាចគ្រោះថ្នាក់ដល់ជីវិត តាមរយៈការប៉ះផ្ទាល់ ពីមនុស្ស។

៦. ការឆ្លងជំងឺពោះវៀន៖ ប្រព័ន្ធរំលាយអាហាររបស់ទារកនៅទន់ខ្សោយណាស់ ដែលអាចរំលាយបានតែទឹកដោះ ម្តាយ ឬម្សៅទឹកដោះគោប៉ុណ្ណោះ ដែលសូម្បីដល់អាយុ ៦ ខែ ក៏មិនទាន់រឹងមាំទាំងស្រុងផង។ នៅដំណាក់កាលនេះ បើទារកឆ្លងជំងឺតាមទឹកមាត់មនុស្សធំដោយចៃដន្យ វានឹងបង្កឱ្យកើតរោគពោះវៀន ហើយអាចបណ្តាលឱ្យក្អួត ឬ រាគរូសលើសប្រក្រតីជាហេតុធ្វើឱ្យខ្សោះជាតិទឹក៕

05 Mom Kissing Baby In Central Park New York