សម្អាតពោះវៀន  កម្ចាត់ខ្លាញ់គ្មានសល់ ត្រឹមរយៈពេល៧ថ្ងៃ ​ជាមួយទឹកត្រឹម១កែវនេះ!

ប្រសិនជាអ្នកចង់ថែរក្សាសុខភាពរបស់ខ្លួនឯងឱ្យបានល្អ ​មិនបាច់ចំនាយពេលទៅទិញផលិតផលនាំតែងស់លុយនោះទេ ​សាកល្បងភេសជ្ជៈសុខភាពបែបធម្មជាតិងាយៗក៏អាចជួយអ្នកបានដែរ។

ដោយទឹកសុខភាពមួយនេះមុខប្រើសុទ្ធតែបន្លែ ​ផ្លែឈើធម្មជាតិ ​ចំណាយលុយតិច ​ឯអត្ថប្រយោជន៍បែរជាមានច្រើនដូចជា ៖

-ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បំបាត់ស្ត្រេស

-កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀន

-បញ្ចេញជាតិហ្គាសក្នុងខ្លួន  សម្រាលការឈឺចាប់អាការរមួលក្រពើ  និងបំបាត់បញ្ហាហើម ឬក្បាលពោះឡើងធំ

-សម្រកទម្ងន់ កម្ចាត់ខ្លាញ់ក្បាលពោះអស់គ្មានសល់

-ធ្វើឱ្យប្រព័ន្ធការពាររាងកាយ ប្រឆាំង និងការពារជំងឺផ្សេងៗ

-ជំនួយ ឱ្យសុខភាពថ្លើមកាន់តែរឹងមាំ

-បណ្តេញជាតិពុលចេញពីរាងកាយ

-ធ្វើឱ្យរាងកាយរឹងមាំ ​និងបង្កើនថាមពល។

1480594198 Fat Burning Drinks

គ្រឿងផ្សំ៖

-ជែលប្រទាលកន្ទុយក្រពើ ​១សន្លឹក

-ផ្លែប៉ោមក្រហម ​ឬបៃតង ១ផ្លែ

-ទឹកក្រូចច្របាច់ ១ផ្លែ

-ម្នាស់ ១ចំណិត

-ផ្លែតាសក់កន្លះផ្លែ

ការអនុវត្ត៖

-ងាយៗគ្រាន់តែយកគ្រឿងផ្សំខាងលើ ​ចិតឱ្យស្អាត ឬកាប់ជាដុំ២រួចក្រឡុកចូលគ្នាឱ្យសព្វ ​ដោយលាយជាមួយទឹកឆ្អិន១កែវជាការស្រេច។

-អ្នកអាចទទួលទានភេសជ្ជៈសុខភាពនេះ ​មួយថ្ងៃ ​២ដង  គឺពេលព្រឹកក្រោកពីគេង១កែវ ​(ពេលពោះទទេរមិនទាន់ទទួលទានអ្វី) និងពេលថ្ងៃត្រង់ ១កែវទៀត។

-កុំភ្លេចទទួលទានទឹកឱ្យបានច្រើន ក្នុងមួយថ្ងៃយ៉ាងហោចឱ្យបាន ​៨កែវ

-គ្រាន់តែសាកល្បងទទួលទានទឹកនេះតែ ៧ថ្ងៃ ​អ្នកនឹងឃើញពីប្រសិទ្ធភាបជាមិនខាន៕

កុំភ្លេចសាកល្បងទាំងអស់គ្នាណា !

Creamy Cucumber Smoothie SQUARE

Juice Based Drink