នារីស្រស់សោភាមួយរូប ត្រូវបានគេថតរូបបានយកទៅបង្ហោះចែកចាយពេញបណ្តាញសង្គមវៀតណាម ពេលដែលនាងកំពុងតែដើរលក់ស្ករកៅស៊ូនៅតាមផ្លូវពេលយប់។
ក្រោយពីរូបស្រីស្អាតសាច់សខ្ចី ដូចពងមាន់បក តែបែរជាដើរលក់ស្ករកៅស៊ូនៅតាមផ្លូវយ៉ាងកម្សត់ត្រូវបានគេចែករំលាយពេញបណ្តាញសង្គមបែបនេះ ក៏មានមនុស្សមួយចំនួនបានជួបនាង ក៏បានសាកសួរពីជីវិតរបស់នាងផងដែរ និងពីមូលហេតុដែលធ្វើឱ្យនាងបែរជាដាច់ចិត្តដើរលក់តាមផ្លូវទាំងយប់មិនគិតខ្វល់ខ្លួនជាស្រិទៅវិញ។
ស្រីរូបស្រស់ក៏បាននិយាយរៀបរាប់ថា ការពិតទៅ មូលហេតុដែលនាងដើរលក់បែបនេះ ដោយសារតែនាងចង់រកលុយឱ្យបានច្រើនចិញ្ចឹមឆ្កែអនាថាតាមផ្លូវ ដែលការលក់ពេលយប់បែបនេះ ដោយសារតែវាជាពេលដែលនាងទំនេរពីការសិក្សារបស់នាង។
ក្រោយពីស្តាប់ការរៀបរាប់របស់ស្រីស្អាតម្នាក់នេះ នាងត្រូវបានគេកោតសរសើរជាងខ្លាំង មិននឹកស្មានថានារីរូបស្រស់ស្អាត ហើយមានចិត្តសប្បុរសបែបនេះសោះ ដោយហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួន ដើលក់ស្ករកៅស៊ូដើម្បីបានលុយចិញ្ចឹមសត្វដូច្នេះ៕