រូបភាពទាំង ១៤​ដែលអាចឆក់យកបេះដូងរបស់អ្នកទៅ ដោយមិនដឹងខ្លួន! – Kalib9 ជីវិតកម្សាន្ត | Pelklas

រូបភាពទាំង ១៤​ដែលអាចឆក់យកបេះដូងរបស់អ្នកទៅ ដោយមិនដឹងខ្លួន!

រូបថតដែររក្សាទុកការចងចាំរបស់យើងឱ្យមានសុវត្ថភាព ហើយរាល់ពេលដែលយើងក្រឡេកមើលពួកវា យើងតែងតែនឹកឃើញ ហើយ​អាលោះ អាស័យរឿងរាងទាំងនោះខ្លាំងណាស់។ ពួកគេក៏អាចជួយយើងឱ្យយល់ពីអ្វីដែលពិតជាសំខាន់នៅក្នុងពិភពលោកនេះ។ ហើយវាមិនមានបញ្ហាថាតើរូបថតទាំងនេះ គឺចេញពីអាល់ប៊ុមផ្ទាល់ខ្លួនរបស់អ្នក ឬជាកម្មសិទ្ធិរបស់នរណាម្នាក់ផ្សេងទៀតនោះទេ។

នៅទីនេះក្រុម Bright Side យើងជឿថារូបថតដូចខាងក្រោមនឹងអាចទាញយកដួងចិត្តអ្នក។

ប្តីប្រពន្ធនេះបានប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកឈាមអស់រយៈពេល 15 ឆ្នាំមកហើយតាំងពីពួកគេជាកុមារ។ ឥឡូវនេះពួកគេជាប្ដី ប្រពន្ធនឹងគ្នា។

អ្នកពន្លត់អគ្គីភ័យរូបនេះបានជួយឆ្មាមួយដែលបានទទួលរងការរបួស។ នៅក្នុងការសង្គ្រោះជីវិតឆ្មារនោះ គាត់បានបញ្ចូលខ្យល់ពីមាត់គាត់ ទៅមាត់ឆ្មារ។​​ ទីបំផុតឆ្មារក៏បានសង្គ្រោះ។

ឪពុករបស់ខ្ញុំដែលមានជំងឺវង្វេង គាត់បានព្យាយាមរកនឹកឈ្មោះរបស់ខ្ញុំ។

ម្ចាស់របស់វាបានស្លាប់បាត់ទៅហើយ ប៉ុន្តែសត្វឆ្កែមួយក្បាលនេះនៅតែបន្តអង្គុយក្បែរគ្រែហើយរង់ចាំ។

ជំងឺបាក់ទឹកចិត្តពិតជាសាហាវមែន គ្រាន់តែរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ​ធ្វើអោយគាត់បាត់បង់សម្រស់បែបនេះ។

តើអ្នកធ្លាប់ឃើញសត្វឆ្កែពិការភ្នែកកំពុងស្តាប់សំឡេងនៃបឹងទេ?

នៅពេលដែលអ្នកនឹកឃើញដល់ការចងចាំមួយ។

នៅក្នុងរូបថតមួយ​ បានបង្ហាញ សង្គមចំនួន 3 នៅក្នុងប្រទេសហ្វីលីពីន។

មិត្តភក្ដិខ្ញុំដែលជាវិចិត្រករផ្លុំកញ្ចក់បានប្រើផេះនៃឆ្អឹងរបស់ឪពុកខ្ញុំដើម្បីធ្វើជាចម្លាក់ថ្មម៉ាបដែលខ្ញុំអាចយកទៅជាមួយខ្ញុំគ្រប់ទីកន្លែង។

គាត់បានផ្តល់ឱ្យខ្ញុំនូវជីវិតដ៏ល្អបំផុតមួយអស់រយៈពេល 11 ឆ្នាំ។​ ហើយខ្ញុំគ្រាន់តែសង្ឃឹមថាខ្ញុំអាចធ្វើដូចគ្នាបែបនេះទៅគាត់វិញ។

"កាលពីមួយឆ្នាំមុនប្អូនស្រីតូចរបស់ខ្ញុំបានលាចាកលោកនេះ។ ចុងសប្តាហ៍នេះបេះដូងរបស់នាងបានជួបម្ដាយរបស់ខ្ញុំហើយបានផ្តល់កំលាំងចិត្តដល់ម្តាយរបស់ខ្ញុំ។

"ពេលដែលឆ្កែរបស់អ្នកចេញមកពីក្នុងភ្លើងខណៈពេលដែលអ្នកគិតថាវាបានស្លាប់នៅក្នុងនោះបាត់ហើយ"

"ខ្ញុំពិតជាមានមោទនភាពចំពោះអ្នក!"

ថ្ងៃនេះកូនស្រីរបស់ខ្ញុំបានបញ្ចប់ការសិក្សាពីថ្នាក់មត្តេយ្យ។ បន្ទាប់ពីពិធីនោះបានបញ្ចប់កូនប្រុសរបស់ខ្ញុំបានដើរមករកនាងហើយឱបនាង។ គាត់បាននិយាយថា "ខ្ញុំពិតជាមានមោទនភាពចំពោះអ្នកណាស់" ។ បន្ទាប់មកកូនស្រីខ្ញុំចាប់ផ្តើមយំ។ ពេលដែលយើងស្រក់ទឹកភ្នែកស្វាមីខ្ញុំសួរនាងថា "Pumpkin ហេតុអ្វីបានជាអ្នកយំ?" នាងឆ្លើយថា "ខ្ញុំពិតជាសប្បាយចិត្តណាស់" ។

រូបថតនីមួយៗមានរឿងរ៉ាវផ្ទាល់ខ្លួនរបស់វា។ តើរូបភាពមួយណាដែលអ្នកពេញចិត្តខ្លាំងបំផុត?

ប្រភពដើម៖ Bright Side

ប្រែសម្រួលដោយ៖ Crusher