គួរពិចារណាទាំងអស់គ្នា ឡានខុស ឬម៉ូតូខុស បើបើកបរជ្រែបែបហ្នឹង? (មានវីដេអូ)

សព្វថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍ហាក់ក្លាយទៅជាជំងឺមួយដែលមិនចេះស្រាកស្រាន្ត ​ដែលបណ្តាលពីការយល់ដឹងពីច្បាប់ចរាចរណ៍មានកម្រិតទាប ​ការមិនយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

ដែលហេតុផលទាំងនេះហើយ បានធ្វើឱ្យគ្រោះថ្នាក់កើតឡើងជារៀងរាល់ថ្ងៃ ​មានទាំងអ្នកស្លាប់ ​និងរងរបួសជារៀងរាល់ថ្ងៃ ដោយភាគច្រើនគ្រប់គ្នាដាក់បន្ទុកទៅលើឡានធំៗ ​ឬករណីឡាន និងម៉ូតូ ជាកំហុសឡានជាដើម។

ជាក់ស្តែងវីដេអូមួយដែលបានបង្ហោះដោយគណនីហ្វេសប៊ុកមួយ បានបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍ស្តែងៗមួយដែលថតដោយកាមេរ៉ាឡាន នៅម្តុំរង្វង់មូលវិមានឯករាជ្យ ​ដោយមានក្មេងស្រីៗ២នាក់ជិះម៉ូតូយ៉ាងលឿនស្លេវ  វ៉ាឡាន ​និងជ្រេឡានដែលជិះតាមគន្លងផ្លូវ ប្រឹងប្រជ្រៀតចូលចន្លោះរហូតត្រូវឡានគៀរដួលរបួសខ្លួនឯង។  សំណួរសួរថាតើនេះជាកំហុសរបស់ឡានធំ ​ឬជាកំហុសរបស់ម៉ូតូ?

ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូ និងធ្វើការពិចារណាទាំងអស់គ្នា៖

14

35

456