ស្តែងណាស់! តារាសម្តែងហុងកុងល្បីឈ្មោះលោក Simon Yam Tat-wah ត្រូវបានជនមិនស្គាល់ឈ្មោះចាក់សម្លាប់ទាំងនៅលើឆាក (មានវីដេអូ)

មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ​ដោយតារាសម្តែងហុងកុងជើងចាស់ល្បីឈ្មោះលោក Simon Yam Tat-wah ដែលគ្រប់គ្នាស្គាល់រូបលោកតាមរយៈការសម្ដែង ក្នុងខ្សែភាពយន្ដ ក្បច់គុណ បែបបុរាណ និងបែបកាប់ចាក់ ក្នុងរឿងហុងកុងល្បីៗ ស្រាប់តែត្រូវជនមិនស្គាល់អត្ដសញ្ញាណម្នាក់ បានធ្វើសកម្មភាពយ៉ាងសាហាវព្រៃផ្សៃដើរតម្រង់មកកាន់រូបលោក រួចយកកាំបិត ទៅចាក់នៅក្នុងកំឡុងពេលរូបលោក កំពុងឈរនៅលើឆាក។

រឿងកើតហេតុបានកើតឡើងនៅក្នុងកម្មវីធីមួយកន្លែង ស្ថិតនៅទីក្រុង ZhongShan ខេត្ត Guangdong ប្រទេសចិន នៅពេលដែលគាត់ចូលរួមពិធីសម្ពោធហាងសម្ភារៈសំណង់មួយនៅទីនោះ ។ ដោយតាមរយៈវីដេអូស្តែងៗបានបង្ហាញអោយឃើញថាមាន បុរសមាឌធំម្នាក់ ពាក់អាវវាលក្លៀក ពណ៏ខ្មៅ បានដកកាំបិតចុងស្រួចចេញពីក្នុងហោប៉ៅ រួចដើរសំដៅទៅចាក់រូបលោក ចំនួន ៥កាំបិត។

ហើយបន្ទាប់មកក៏មានកងកម្លាំងសន្តិសុខជាច្រើនបានធ្វើការបង្ក្រាប និងនាំជនបង្កចេញឲ្យឆ្ងាយពីកន្លែងកើតហេតុ។ ក្រោយពីរងការវាយប្រហារនេះ លោក Simon Yam Tat-wah នៅតែមានស្មារតីហើយបានក្តោបពោះដែលរងរបួសនេះ បន្ទាប់មកក៏ត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យភ្លាមៗផងដែរ។

គួរឱ្យដឹងផងដែរថា លោក Simon Yam Tat-wah ក៏ត្រូវបានគ្រូពេទ្យធ្វើការវះកាត់ព្យាបាលភ្លាមៗផងដែរ ​ដែលពេលនេះលោកបានផុតគ្រោះថ្នាក់ហើយ ​ចំណែកមូលហេតុនៃការនាំឱ្យមានហេតុការណ៍នេះកើតឡើងមិនទាន់មានអ្នកណាទម្លាយឱ្យដឹងនៅឡើយនៅឡើយនោះទេ ​គឺត្រូវរង់ចាំការស៊ើបង្កេត និងសាកសួរជាមុនសិន៕

30d5254c Aaa2 11e9 862b 600d112f3b14_1320x770_212457

1 370

12sdfazxcv132

5 128

2 192

803d88ac Aad6 11e9 862b 600d112f3b14_image_hires_212457