កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ! ស្បែកជើងជាង ៣ពាន់ក៏បាក់ដែរ តែ Park Bom សុខចិត្តសម្តែងទាំងជើងទទេរដោយភាពជឿជាក់! (មានវីដេអូ) – Kalib9 ជីវិតកម្សាន្ត | Pelklas

កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ! ស្បែកជើងជាង ៣ពាន់ក៏បាក់ដែរ តែ Park Bom សុខចិត្តសម្តែងទាំងជើងទទេរដោយភាពជឿជាក់! (មានវីដេអូ)

កូរ៉េខាងត្បូង៖ បន្ទាប់ពីត្រលប់មកកាន់ឆាកតន្ត្រីឡើងវិញ Park Bom អតីតសមាជិកក្រុមចម្រៀងដ៏ល្បី 2NE1 ទទួលបានការគាំទ្រជាខ្លាំងតាមរយៈការបញ្ចេញបទច្រៀងពិរោះថ្មីៗបើទោះជាបានចាកឆ្ងាយពីសិល្បៈយូរក្តី និងត្រលប់មកក្លាយទៅជាអ្នកចម្រៀងទោល។

ដោយសារតែការគាំទ្រចំពោះ Park Bom មានសន្ទុះខ្លាំងឡើងនោះ Park Bom មានកម្មវិធីដែលត្រូវឡើងសម្តែងជាច្រើន ជាពិសេសថ្មីៗនេះ Park Bom នឹងត្រូវដើរសម្តែងនៅក្នុងកម្មវិធីផ្ទាល់ខ្លួនមួយមានឈ្មោះថា “Dream Come True” Tour ដែលក្នុងថ្ងៃនេះដែរគឺជាការសម្តែងក្នុងកម្មវិធីនេះដំបូងនៅទីក្រុង Seoul។

នៅក្នុងកំឡូងពេលសម្តែងយ៉ាងរលូន និងទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ ស្រាប់តែសុខៗ ស្បែកជើងរបស់ Park Bom បានបាក់កែងភ្លាមៗ តែនោះមិនមែនជាបញ្ហានោះទេ ដោយ Park Bom បានដោះស្បែកជើងនោះចោលតែម្តង ដោយបន្តសម្តែង និងរាំទាំងជើងទទេរដោយក្តីជឿជាក់ រហូតទទួលបានការស្រែកហ៊ោរគាំទ្រពីសំនាកហ្វេនៗយ៉ាងខ្លាំងផងដែរ។

គួរឱ្យដឹងផងដែរថា ស្បែកជើងដែលបានបាក់នោះ គឺជាម៉ាក់ល្បីដែលមានតម្លៃដល់ទៅ 3,450 ដុល្លារអាមេរិក តែនៅតែបាក់ទៀត ពិតជាមិនគួរទុកចិត្តមែន៕

សូមទស្សនាវីដេអូខាងក្រោម៖

66902188_674732089658142_5663208258618261504_n

67090289_675361472928537_7288974244828938240_n

67251066_675462536251764_8812498508788531200_n

67440469_675361419595209_3926851146617978880_n

67539740_675361396261878_935634569321775104_n

67582812_675509882913696_7488328222774394880_n

 

ប្រភព៖ 2NE1 កម្ពុជា