Cambodian Idol Junior កម្មវិធីប្រលងចម្រៀងកុមារ លំដាប់ពិភពលោក មកដល់កម្ពុជាមួយទៀតហើយ!

ភ្នំពេញ៖ ក្រុមហ៊ុន ហង្សមាស ក៏ដូចជាស្ថានីយទូរទស្សន៍ហង្សមាស តែងតែងនាំយកនូវកម្មវិធីធំៗលំដាប់ពិភពលោកជាច្រើន និងជាពិសេសកម្មវិធីបង្ហាញសម្ថភាពប្រលងផ្នែកចំរៀងមកយ៉ាងច្រើន ហើយក៏ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ផងដែរ។

66641643_2145855145541490_7174858711825907712_o

កាលពីម្សិលមិញនេះ ក្រុមហ៊ុនហង្សមាសបានប្រកាសពីកម្មវិធីថ្មីដែលទើបតែទទួលបានសិទ្ធផលិត ក្នុងព្រះរាជាណាចក្រកម្ពុជា គឺកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior រដូវកាលទី១ ដែលមានការចូលរួមជាគណកម្មការដោយកំពូលតារាចម្រៀងនៃផលិតកម្មរស្មីហង្សមាសបីដួងគឺ កំពូលតារាចម្រៀងបុរស លោកព្រាប សុវត្ថិ តារាចម្រៀងស្រស់ស្អាត អ្នកនាងសុខ ស្រីនាង និងតារាចម្រៀងសំឡេងស្រទន់ លោកឆន សុវណ្ណារាជ។

67194760_2155857021207969_4820835648543916032_n

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior រដូវកាលទី១ ចាប់ផ្ដើមដាក់លក់ពាក្យចូលប្រឡងហើយ ដូច្នេះដើម្បីសម្រេចបំណងប្រាថ្នារបស់កូនៗ និងកុមារជាទីស្រលាញ់របស់អ្នក សូមទៅទទួលពាក្យចុះឈ្មោះដែលមានលក់នៅក្រុមហ៊ុនហង្សមាស។ កម្មវិធីនេះ ទទួលបេក្ខភាពចូលរួមប្រឡងចាប់ពីអាយុ 7 ឆ្នាំ ដល់ 17 ឆ្នាំ ផងដែរ។

ទស្សនាវីដេអូខាងក្រោម៖