«កុំហូបសាច់ជ្រូក» បញ្ហាប្រជាជនមានការយល់ដឹងតិច ​ឬការផ្សព្វផ្សាយមិនទូលំទូលាយ ​ពាក់ព័ន្ធនឹងបញ្ហាជំងឺជ្រូក?

បញ្ហាជំងឺជ្រូក បានរីករាយដាលស្ទើរពាសពេញប្រទេស ​ដែលកើតហេតុដំបូងឆ្លងចេញពីប្រទេសវៀតណាម ​និងហូរចូលមកប្រទេសកម្ពុជាយើង ​ធ្វើឱ្យជ្រូកខ្មែរកើតជំងឺ និងងាប់ជាបន្តបន្ទាប់។

ជាក់ស្តែងជំងឺជ្រូកមួយនេះមិនបានប៉ះពាល់ដល់សុខភាពប្រជាជនឡើយ ​ពោលគឺមានបញ្ហាឆ្លងត្រឹមតែសត្វជ្រូកប៉ុណ្ណោះ ​ដែលបញ្ហាចម្បងធ្វើឱ្យអ្នកចិញ្ចឹមជ្រូកមានការខាតបង់។ តែបច្ចប្បន្ននេះប្រជាជនខ្មែរស្ទើរទូទាំងប្រទេសបាននាំគ្នាឈប់ទទួលទានសាច់ជ្រូក ​ដោយយល់ខុសថាខ្លាចឆ្លងជំងឺមួយនេះ ​តែការពិតជាការភាន់ច្រលំប៉ុណ្ណោះ។

03

យោងទៅតាមសំណេរក្នុងហ្វេសប៊ុកមួយ ​អាចឱ្យអ្នកអានពិចារណាបាន ៖

ម៉ែតេមកផ្ដាំថា «កុំឲ្យហូបសាច់ជ្រូក» ព្រោះគាត់ឮតៗគ្នាមកថា ជ្រូកឆ្លងជំងឺស្អីមិនដឹងទេ! ឥឡូវ នៅផ្សារ​សាច់ជ្រូក សល់ពេញៗតូប គេលែងទិញហើយ ហាង​បរបរគុយទាវ ជាច្រើន ក៏លែងសូវមានអ្នកហូបច្រើនដូចមុនដែរ។

នេះសបញ្ជាក់​​ឲ្យឃើញថា ការទទួលបានព័ត៌មាន​របស់ពលរដ្ឋ​តាមមូលដ្ឋាន គឺមានល្បឿនលឿនណាស់ ប៉ុន្ដែ ចំណុចខ្សោយត្រង់ថា ទទួលព័ត៌មាន​ខុស មិនច្បាស់លាស់! ធ្វើឲ្យបំពុលសង្គមទៅវិញ។

តាមពិតទៅ ចំពោះបញ្ហាជ្រូកនេះ ថ្មីៗនេះ​ នៅកម្ពុជា កំពុង​រាលដាលនូវ​​ជំងឺប៉េះជ្រូក​អាហ្រិក។ ប៉ុន្ដែ មន្ត្រីជំនាញ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា មិនប៉ះពាល់ដល់​សុខភាពមនុស្សទេ វាគ្រាន់តែឆ្លងនៅលើសត្វជ្រូកគ្នាវាប៉ុណ្ណោះ ដូច្នេះ ការបរិភោគសាច់ជ្រូក ទោះបីជាជ្រូកមានផ្ទុកជំងឺប៉េះជ្រូកអាហ្វ្រិកក៏ដោយ ក៏មិនប៉ះពាល់ដល់​សុខភាពអ្នកបរិភាគដែរ។ ខ្ញុំបានប្រាប់ម៉ែខ្ញុំពីរឿងនេះហើយដែរ តែគាត់ថា នៅតែមិនសូវទុកចិត្ត ពោលគឺនៅតែមិនចង់ហូបដដែល។

ទោះយ៉ាងណា ចូរពន្យល់សាច់ញាតិអ្នកពីរឿងនេះផង បើមិនអញ្ចឹង អ្នកចិញ្ចឹមជ្រូក​ឡុងចុងអស់ហើយ កាលណាឡុងចុង លែងមានអ្នកចិញ្ចឹមក្នុងស្រុក គឺជ្រូកពីយួន និងថៃ និងហូរចូលមកដូចទឹកបាក់ទំនប់ បើទោះបី​ចង់ឃាត់ក៏ឃាត់មិនជាប់ដែរ ព្រោះការផ្គត់ផ្គង់ក្នុងស្រុក​ខ្វះខាត។​

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

PIG

67296227_666005480539715_7144276856756240384_n